• 2020-08-24 05:19:25
  • ការអប់រំ

គន្លឹះទាំង៩ ដែលអ្នកកំពុងសិក្សា នៅសាកលវិទ្យាល័យ មិនគួរមើលរំលង

  • 2020-08-24 05:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកកំពុងតែមានអារម្មណ៌ទាំងនេះដែរទេ? លែងមានអារម្មណ៌ក្នុងការផ្តោតលើការសិក្សា បាត់ចំណង់ចិត្តក្នុងការរៀន បើកសៀវភៅអាន ងងុយគេង រៀនយូរទៅ កាន់តែយូរទៅ ដូចគ្មានចេះ គ្មានអីសោះ ស្តាប់ត្រចៀកឆ្វេង ចេញត្រចៀកស្តាំ។ ខាងក្រោមនេះ ជាគន្លឹះងាយៗ ដែលអ្នកសិក្សាទាំងឡាយ អាចយកទៅអនុវត្តបាន ដើម្បីការអភិវឌ្ឍន៌ នៅក្នុងជីវិតសិក្សា ៖

រូបតំណាង
  • រៀន២៥នាទីសម្រាក៥នាទី ៖ សម្រាក៥នាទី បន្ទាប់ពីរៀនបាន២៥នាទី ចាំបន្តទៅ២៥នាទីបន្ទាប់

  • អាន២០% រំលឹកឡើងវិញ៨០% ៖ ធ្វើតេស្តការចងចាំ ដោយបង្កើតសំនួរ និងឆ្លើយដោយមិនមើលសៀវភៅ បន្ទាប់ពីអ្នកបានអានរួច

  • រំលឹកមេរៀនដែលបានរៀនរួចហើយ ៖ ត្រលប់ទៅមើលមេរៀនចាស់បន្តិច មុនពេលចាប់ផ្តើមមេរៀនថ្មី ព្រោះជាទុនដែលធ្វើអោយអ្នកឆាប់ចាប់បានមេរៀនថ្មី ហើយអត់ភ្លេចមេរៀនចាស់

  • ទម្លាប់កត់ចំនាំ ៖ ចង់រៀនពូកែ ទម្លាប់កត់ ព្រោះខួរក្បាលរបស់អ្នកមិនអាចចាំបានគ្រប់យ៉ាងនោះទេ

  • បង្រៀនបន្ត ៖ កាំបិត កាន់តែសំលៀង កាន់តែមុត កុំខ្លាចនឹងបង្រៀនគេ កុំខ្លាចគេលួចចំណេះរបស់អ្នក អ្នកកាន់តែចែករំលែក អ្នកកាន់តែពូកែ

  • វិធីអាន Text book (SQ3R) ៖ (Skim & Scan) ចាប់ផ្តើមដំបូងជាមួយការអានគ្រប់យ៉ាង អានអោយដឹងថា នៅក្នុងChapterដែលត្រូវអ្នករៀនមានអ្វីខ្លះ បន្ទាប់មកត្រូវមើលសំនួរដែលមានក្នុងសៀវភៅ ថាមានសំនួរអ្វីខ្លះ (ត្រូវមើលសំនួរអោយយល់ ព្រោះវាធ្វើអោយអ្នកចាប់បានមេរៀនទាំងមូល ប្រសិនបើអ្នកយល់ ហើយអាចឆ្លើយសំនួរទាំងនោះបាន) ចុងក្រោយនោះគឺ អាន២០% និងរំលឹកឡើងវិញ៨០% ជាមួយនិងការតេស្តការចងចាំរបស់អ្នក

  • បង្កើតបរិយាកាសរៀន ៖ ទីណាក៏បាន ធ្វើអ្វីក៏បាន អោយតែអ្នកមានអារម្មណ៌ថាចង់រៀន និងមិនធុញ

  • បង្កើតគំរោងសិក្សា ៖ ទម្លាប់សរសេរកិច្ចការដែលអ្នកចង់ធ្វើ ព្រោះវានឹងធ្វើអោយអ្នក surprise បន្ទាប់ពីអ្នកបានបញ្ចប់កិច្ចការទៅតាមការកំណត់នៅក្នុងកូនសៀវភៅរបស់អ្នក

  • គេង ៖ ពេលវេលា ដែលគេងល្អបំផុត ដែលធ្វើអោយខួរក្បាលរបស់អ្នកមានការចងចាំល្អ គឺពីម៉ោង១១ដល់ម៉ោង៧៖៣០នាទី

វិធីសាស្រ្តទាំង៩នេះជោគជ័យទៅបាន អាស្រ័យលើការផ្លាស់ប្តូរ និងការខិតខំរបស់អ្នក។

ប្រភព៖ lifehack ប្រែសម្រួល ៖ Art

មតិយោបល់