• 2020-09-07 04:30:05
  • ព័ត៌មាន

ដីឡូតិ៍ជាប់ដងព្រែកធម្មជាតិ ម្តុំជ្រោយចង្វារស្អាតប្លែកកំពុងចុះថ្លៃ ១៣% ហើយថែមទូរសព្ទទំនើប ១គ្រឿងភ្លាមៗ

  • 2020-09-07 04:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាស​​ក្លាយ​ជាម្ចាស់ដីឡូតិ៍ដ៏សែនមនោរម្យ ជាមួយ​ប្រម៉ូសិនពិសេស ១៣% និងទូរសព្ទទំនើបមួយគ្រឿងភ្លាមៗ សម្រាប់​ការ​បើក​លក់ ប្លុកថ្មីដីឡូតិ៍ជាប់ដងព្រែកធម្មជាតិក្នុង បុរីអាមូ៉រី ៧មករា។ ប្រម៉ូសិននេះមានរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះគិតចាប់ពី ថ្ងៃទី ០៥,០៦, ០៧, កញ្ញា ២០២០ អតិថិជនគ្រាន់តែមានប្រាក់ត្រឹម ៣០០ដុល្លារប៉ុណ្ណោះ

ប្លុកថ្មីដីឡូតិ៍ដងព្រែកធម្មជាតិក្នុងបុរី អាម៉ូរី ៧មករានេះ ត្រូវបានសម្ពោធបើកលក់ជាផ្លូវការក្រោមអធិបតីភាព ថ្នាក់ដឹកនាំ អ្នកចូលរួមជាដៃគូពាណិជ្ជកម្ម ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន កាលពីព្រឹកថ្ងៃទី ៥ កញ្ញា ២០២០។

លោក សួន វីរៈតារា អគ្គនាយកប្រតិបត្តិបុរីអាម៉ូរី ៧មករា បានឲ្យដឹងថា៖ « បុរីអាម៉ូរី ៧មករា ត្រូវបានរចនាឡើងដោយ ស្ថាបត្យករ និង វិស្វករ ដែលពោរពេញទៅដោយគំនិតឆ្នៃប្រឌិត មាន បទពិសោធន៍ជាច្រើនឆ្នាំក្នុងការសាងសង់ រចនា និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដើម្បីធានានូវសោភ័ណភាព និងគុណភាពសំណង់ ឲ្យមានភាពរឹងមាំស្របទៅតាមបទដ្ឋានស្តង់ដារអន្តរជាតិ» ។

លោក សួន វីរៈតារា អគ្គនាយកប្រតិបត្តិបុរីអាម៉ូរី ៧មករា

លោកក៏បានបន្ថែមទៀតថា៖ «គិតចាប់ពីថ្ងៃបើកលក់គម្រោង មកទល់បច្ចុប្បន្ន បុរីអាម៉ូរី ៧មករា បានធ្វើការសាងសង់ជោគជ័យរហូតដល់ ៧០% នៃគម្រោងទាំងមូល ហើយនឹងឈានដល់ការប្រគល់ផ្ទះ និងដីឡូតិ៍វគ្គទី១ ជូន អតិថិជន ក្នុងពេលឆាប់ៗខាងមុខនេះ»។

បន្ថែមពីនេះទៀតលោក ក៏បានបង្ហើបថា បុរីអាម៉ូរី៧មករា នឹងមានគម្រោងវិនិយោគថ្មីមួយទៀតនៅដើមឆ្នាំថ្មីខាងមុខនេះផងដែរ ។

លោក ឈុន ថៃអៀង ប្រធានផ្នែកលក់ជាន់ខ្ពស់របស់បុរី អាម៉ូរី ៧មករាក៏បានបន្តថា៖ « បុរីអាម៉ូរី ៧មករា ផ្ដោតសំខាន់លើការរស់នៅ បែបលំហែ ដោយគម្រោងនេះ មានការរៀបចំដងព្រែកធម្មជាតិ លំអដោយដើមឈើធំៗ សួនច្បារបៃតងលាយផ្កាចម្រុះពណ៌ កញ្ចុះសម្រាកលំហែ ជិះទូក ស្ទូចត្រី និងសួនកម្សាន្តសម្រាប់កុមារផងដែរ» ។

ចំណែកឯដងព្រែកក្នុងបុរីខាងលើនេះមានប្រភពទឹកចេញពី ដៃទន្លេសាបហូរចាក់ទៅទន្លេមេគង្គជាដងព្រែកធម្មជាតិពិតៗ ដែលតែងតែមានទឹកគ្រប់រដូវ ដងព្រែធម្មជាតិមួយនេះមានសួនច្បារធំទូលាយ ងាយស្រួលក្នុងការធ្វើលំហាត់ប្រាណ និងការជួបជុំគ្រួសារលក្ខណៈភិចនិក ខ្យល់អាកាសបរិសុទ្ធ ល្អបំផុតសម្រាប់ការរស់នៅ និងការវិនិយោគសម្រាប់ជួលបន្ត។

សម្រាប់ដីឡូរិ៍ថ្មីនេះ គឺមានច្រើនទំហំ ស្របតាមតម្រូវការ របស់អតិថិជន ដែលងាយស្រួលក្នុងការសាងសង់គេហដ្ឋាន រៀបចំជាកន្លែងប្រកបអាជីវកម្ម និងការវិនិយោគផ្សេងៗ ដែលក្នុងនោះរួមមាន ដីឡូតិ៍ ទំហំ ៥m x ២០m, ទំហំ ១០m x ២០m , និង ទំហំ ២០m x ៣០m

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង ៖

  • លេខទូរស័ព្ទ ៖ 077 73 99 99
  • ហ្វេសប៊ុកផេក​ ៖ Amory 7Makara
មតិយោបល់