- 2020-10-02 08:23:00
- ការអប់រំ
ការពារ ប្រសើរជាងព្យាបាល! ៤ចំណុចសំខាន់ៗ សិស្សថ្នាក់ទី១២ គួរដឹង មុនពេលប្រលងបាក់ឌុប
- 2020-10-02 08:23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពារ ប្រសើរជាងព្យាបាល! ៤ចំណុចសំខាន់ៗ សិស្សថ្នាក់ទី១២ គួរដឹង មុនពេលប្រលងបាក់ឌុប
ចន្លោះមិនឃើញ
ថ្ងៃប្រលងមធ្យមសិក្សាទុតិយភូមិ កាន់តែកៀកទៅហើយ អ្នករៀនទាំងឡាយ ក៏ខិតខំប្រឹងប្រែងរៀនសូត្រយ៉ាងសស្រាក់សស្រាំ ស្ទើរភ្លេចបាយទឹកទៅហើយ។ ប្អូនៗទាំងឡាយ បើខំរៀនយ៉ាងនេះ ប្អូនកុំភ្លេចឧស្សាហ៍ល្បងសមត្ថភាពខ្លួនឯងផង ដើម្បីដឹងថា តើខ្លួនពូកែប៉ុណ្ណា? Sabay តែងផ្ដល់គំនិតល្អៗដល់យុវវ័យជានិច្ច ហើយអត្ថបទមួយនេះនឹងផ្ដល់យោបល់ជូនប្អូនៗដែលត្រៀមខ្លួនប្រលងបាក់ឌុបឆ្នាំនេះ ក៏ដូចឆ្នាំបន្តបន្ទាប់ថា តើសកម្មភាពអ្វីខ្លះដែលប្អូនត្រូវប្រតិបត្តិ ដើម្បីឲ្យការសិក្សារបស់ប្អូនកាន់តែមានប្រសិទ្ធភាព។
បានន័យថា អ្នករៀនត្រូវមានកាលវិភាគរៀនផ្ទាល់ខ្លួន ដូចនៅសាលាដែរ ដើម្បីកំណត់ខ្លួនឯងឲ្យរៀនទៀងទាត់។ ជាមួយគ្នានេះ អ្នករៀនត្រូវរៀបចំកន្លែងរៀនសូត្រឲ្យមានសណ្ដាប់ធ្នាប់ល្អ មិនអួអាប់នាំឲ្យធុញ។ ក្រៅពីរៀននៅសាលា និងរៀនដោយខ្លួនឯង អ្នករៀនគួរបង្កើតក្រុមរៀន ដើម្បីពិភាក្សាគ្នាពីមេរៀន ឬលំហាត់លំបាកៗ ហើយវាក៏ជាឱកាសបញ្ចេញសមត្ថភាពខ្លួនឯងផងដែរ។
កុំរវល់តែរៀនភ្លេចហូប ដល់យូរៗទៅទម្លាប់ទៅជាលែងសូវឃ្លាន ឬហូបបានតិចទៅៗ។ ថែរក្សាសុខភាពឲ្យបាន មាំមួនល្អ ការគិត និងការចងចាំក៏រហ័សរហួនល្អ។ កុំចូលចិត្តញ៉ាំចំណីដែលគ្មានសារធាតុចិញ្ចឹម ឬហៅថា Junk food ច្រើនពេក វានាំឲ្យអ្នកលែងសូវឃ្លាន អាហារសុខភាពមានបាយ បន្លែ ផ្លែឈើ ត្រីសាច់។
តាមគេហទំព័រសាលាវេជ្ជសាស្ត្រ នៃសកលវិទ្យាល័យហាវ៉ដ បង្ហាញថា ក្នុងមួយសប្ដាហ៍ ត្រូវហាត់ប្រាណឲ្យបាន ២ ដង ម្ដងកន្លះម៉ោងយ៉ាងហោច ដើម្បីជួយឲ្យខួរក្បាលមានការចងចាំល្អ និងគិតបានរហ័សរហួន។ ម្យ៉ាងទៀតការហាត់ប្រាណជាប្រចាំ ធ្វើឲ្យអ្នករៀនមិនសូវធុញទ្រាន់ និងស្ត្រេសខ្លាំង ដែលរំខានដល់ការសិក្សា។
អ្នករៀនគួរគេងឲ្យបានស្កប់ស្កល់ ៨ ម៉ោងយ៉ាងតិច ទើបក្រោកឡើងដោយមិនមានអាការៈងងុយ។ កុំព្យាយាមមើលទូរស័ព្ទ ឬកុំព្យូទ័រមុនពេលចូលគេង ព្រោះពន្លឺចេញពី Screen ធ្វើឲ្យភ្នែកអ្នករឹង ហាក់ដូចជាមិនងងុយសោះ។ លើសពីនេះគួរទុកទូរស័ព្ទឲ្យឆ្ងាយពីខ្លួនកុំបើកអ៊ីនធឺណិត។ នេះបើតាមគេហទំព័រនៃសកលវិទ្យាល័យស៊ីដនី។ ម្យ៉ាងទៀតការគេងដោយឥរិយាបថត្រឹមត្រូវ ដូចជាមិនកើយខ្នើយខ្ពស់ ឬទាបពេក ដេកត្រង់ខ្លួន មិនមានកល់អ្វីនោះ វាជួយឲ្យអ្នកមានអារម្មណ៍ល្អ៕