• 2020-10-10 01:30:00
  • ព័ត៌មាន

ធូរថ្លៃហួសស្មាន! មុខងារថ្មី Visa Direct បើកឲ្យផ្ទេរប្រាក់ទៅកាត Visa នានាឆ្លងធនាគារក្នុងស្រុក

  • 2020-10-10 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“Visa Direct” ​គឺ​ជា​សេវាកម្ម​ងាយ​ស្រួល​ក្នុង​ការ​ផ្ទេរ​ប្រាក់​ភ្លាម​ៗ​ទៅ​កាត​វីសា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​កម្មវិធី​ទូរស័ព្ទ​ដៃ ABA ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន Visa នៅ​ខែ​មិថុនា​ឆ្នាំ ២០២០។ មុខងារ​ថ្មី​នេះ ​អាច​ឲ្យ​អ្នក​ប្រើ​កម្មវិធី​ទូរស័ព្ទ ABA Mobile ​ចុច​​ផ្ទេរ​ប្រាក់​បាន​យ៉ាង​ងាយស្រួល ឆាប់រហ័ស និង​ធានា​សុវត្ថិភាព ១០០% ដោយ​ផ្ញើ​ផ្ទាល់​ពី​កាត​វីសា​មួយ ទៅ​​កាន់​វិសា​កាត​មួយ​ទៀត​ ​ ក្នុង​តម្លៃ​សេវា​សមរម្យ​បំផុត ទោះ​វីសា​កាត​របស់​គេ​ធ្វើ​នៅ​ធនាគារ​ណា​ក៏​ដោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

“Visa Direct” ​ផ្តល់​ផល​ចំណេញ​ច្រើន​សម្រាប់​ អ្នក​មាន​តម្រូវ​ការ​ផ្ទេរ​ប្រាក់​ញឹក​ញាប់ អ្នកធ្វើ​ជំនួញ​អនឡាញ​ដែល​ត្រូវ​ការ​បង្វិល​លុយ​ភ្លាម​ៗ​ឲ្យ​គ្នា មិន​ថា​គ្រួសារ ឬ​មិត្តភក្តិ ទោះ​នៅ​ទី​ណា​ក៏​ដោយ ហើយ​នេះ​គឺ​​ជា​ដំណោះ​ស្រាយ​ដ៏​រហ័ស​ទាន់​ចិត្ត​មួយ​ ដែល​​ធានា​សុវត្ថិភាព​បំផុត​ ព្រម​ទាំង​ជួយ​ពន្លឿន​ល្បឿន​អាជីវកម្ម និង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ជំនួញ​កាន់តែ​មាន​ទំនុក​ចិត្ត​រវាង​គ្នា។ ក្នុង​ករណី​ដែល​អ្នក​មាន​បង​ប្អូន​កូនចៅ កាន់​វីសា​កាត​ក្នុង​ស្រុក ចេញ​ក្រៅ​ប្រទេស អ្នក​ក៏​អាច​ប្រើ​ “Visa Direct” ដើម្បី​ផ្ទេរ​ប្រាក់​បន្ទាន់ដល់ពួកគេ​បាន​យ៉ាង​ងាយស្រួល និង​ឆាប់​រហ័ស​ផង​ដែរ តាមរយៈ​កម្មវិធី​ទូរស័ព្ទ ABA ពី​ប្រទេស​កម្ពុជា។ ចំណុច​ពិសេស​របស់​មុខងារ​ថ្មី​នេះ គឺ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​​​ផ្ទេរ​ប្រាក់​​បាន​ភ្លាមៗ គ្រប់​ពេលវេលា​ និង​ គ្រប់​ទីកន្លែង ដោយ​គ្រាន់តែ​ចុច​លើ​ទូរស័ព្ទ តាមរយៈ​កម្មវិធី​ធនាគារ​ក្នុង​ទូរស័ព្ទ​ ABA ( ABA Mobile) ​ ផ្ទេរ​ប្រាក់​ទៅ​បាន​គ្រប់​​វីសាកាត​ក្នុង​ស្រុក​ទាំងអស់ ទោះ​ឆ្លង​ធនាគារ ផ្ញើ​ភ្លាម​ទទួល​បាន​ដោយ​មិន​បាច់​រង់​ចាំ​យូរ ​​។ គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លងមក​សម្រាប់​រាល់​ការ​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​ក៏​ចាប់​ពី​មួយ ទៅ​ពីរ​ថ្ងៃ​ដែរ។

តាមរយៈ​សេវាកម្ម​នេះ ម្ចាស់​កាត ABA Visa អាច​ផ្ញើ​ប្រាក់​បាន​ ​រហូតដល់ 2500ដុល្លារ ក្នុង​មួយ​ប្រតិបត្តិការ និង​បាន​ច្រើន​បំផុត​ រហូត​ដល់ 10000​ដុល្លារ ក្នុង​មួយ​ខែ ជាមួយ​ថ្លៃ​សេវា​សមរម្យ ។ អតិថិជន​ដែល​ប្រើប្រាស់​កាត​វីសា​របស់​ធនាគារ ABA ឬ ធនាគារ​ផ្សេងទៀត ដែល​ជា​អ្នក​ទទួល​ប្រាក់​ នឹង​ត្រូវ​ជូន​ដំណឹង​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​របស់​ធនាគារ​ពួក​គេ នៅ​ពេល​ដែល​ប្រាក់​ត្រូវ​បាន​ដាក់​ចូល​ក្នុង​គណនី​ធនាគារ​របស់​ពួក​គេ។ ដូចនេះ​ដើម្បី​ទទួល​បាន​ការ​ជូន​ដំណឹង អ្នក​ទទួល​ប្រាក់​ត្រូវ​តែ​មាន​កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​ធនាគារ​ដែល ពួក​គេ​ប្រើ​ប្រាស់។ សម្រាប់​តម្លៃ​សេវា​ផ្ទេរ​ប្រាក់​តាម “Visa Direct” ​ គឺ​ជាក់​លាក់​ ហើយ​ធូរ​ថ្លៃ ​ ដែល​សម្រាប់​ការ​ផ្ទេរ​ពី ២,០០០ ដុល្លារ ទៅ ២,៥០០ដុល្លារ នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​គិត​ថ្លៃ​ត្រឹម​តែ ៣.៥០ដុល្លារប៉ុណ្ណោះ។​ ហើយ​បើ​ផ្ទេរ​តិច​ជាង​នេះ គិត​ថ្លៃ​កាន់​តែ​ធូរ​ដែរ។ សម្រាប់​ព័ត៌មាន​លម្អិត​ពី​ថ្លៃ​សេវា​ផ្ទេរ សូម​ចូល​ទៅ​កាន់ www.ababank.com/km/visa-direct-transfers

ដើម្បី​ផ្ទេរ​ប្រាក់​តាម​មុខងារ Visa Direct អ្នក​អាច​អនុវត្ត​តាម​ជំហានៗ ដូច​ខាង​ក្រោម ៖

  • បើក​កម្មវិធី ABA Mobile
  • ចុច​លើ​ប៊ូតុង ផ្ទេរ​ប្រាក់ ហើយ​ជ្រើស​រើស ផ្ទេរ​ទៅ​កាត VISA
  • ជ្រើស​រើស​កាត Visa របស់​អ្នក​ដើម្បី​ផ្ទេរ​ប្រាក់​ចេញ
  • បញ្ចូល​លេខ​កាត Visa 16 ខ្ទង់​របស់​អ្នក​ទទួល និង​ឈ្មោះ​អ្នក​ទទួល
  • បញ្ចូល​ចំនួន​ទឹក​ប្រាក់1 ដែល​អ្នក​ចង់​ផ្ទេរ
  • ចុច​លើ​ប៊ូតុង ផ្ទេរ​ប្រាក់
  • ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ឈ្មោះ​អ្នក​ទទួល លេខ​កាត Visa និង​ចំនួន​ទឹក​ប្រាក់
  • បញ្ជាក់​ជាមួយ​នឹង​លេខ​កូដ PIN 4 ខ្ទង់រ​បស់​កម្មវិធី ABA Mobile។

លើស​ពី​សម្រួល​ការ​បង្វិល​ប្រាក់​ក្នុង​ស្រុក អតិថិជន​ Visa ក៏​អាច​ប្រើ​សេវា​ផ្ទេរ​ប្រាក់ Visa Direct នៅ ក្នុង​កម្មវិធី ABA Mobile ដើម្បី​ផ្ញើ​ប្រាក់​ទៅ​កាត Visa ដែល​ចេញ​ដោយ​ធនាគារ​នានា ​នៅ​ក្នុង ​វៀតណាម, ឡាវ,ថៃ ភូមា, ម៉ាឡេស៊ី , ឥណ្ឌូនេស៊ី ,សិង្ហបុរី ,និងហ្វីលីពីន។ សម្រាប់​វិធី​ក្នុង​ការ​ផ្ទេរ​ប្រាក់​មិន​ថា​ក្នុង ឬ​ក្រៅ​ស្រុក​ គឺ​ដូចគ្នា ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ ហើយ​ប្រាក់​ដែល​ផ្ញើ​ទៅ​អ្នក​ទទួល គឺ​មាន​ភាព​ឆាប់​រហ័ស​ដែល​មាន​រយៈពេល​តិច​ជាង ៣០នាទី។ ចង់​ដឹង​ថា​ងាយ​ស្រួល​ប្រើ ចំណេញ​ច្រើន ដូច​រៀប​រាប់​ខាង​លើក តោះ! សាក​ល្បង​ប្រើ​ឥឡូវ​នេះ!

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ ៖ www.ababank.com/km/aba-news

ណារីតា

មតិយោបល់