• 2020-11-26 03:13:59
  • សុខភាព

របៀបសម្រេចឱ្យបាននូវរបបអាហារដែលមានតុល្យភាព សម្រាប់អាហារូបត្ថម្ភប្រចាំថ្ងៃរបស់អ្នក

  • 2020-11-26 03:13:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីឱ្យអ្នកមានរូបរាង និងអារម្មណ៍ល្អបំផុត រាងកាយរបស់អ្នកត្រូវការសារធាតុចិញ្ចឹមជាច្រើនបញ្ចូលគ្នា។ អ្នកមិនត្រឹមតែត្រូវការប្រូតេអ៊ីន កាបូអ៊ីដ្រាត ខ្លាញ់ វីតាមីន និងសារធាតុរ៉ែឱ្យត្រូវប្រភេទប៉ុណ្ណោះទេ អ្នកក៏ត្រូវការជាតិទឹកឱ្យបានគ្រប់គ្រាន់ដើម្បីបន្តរក្សាជាតិទឹក ហើយអ្នកក៏ត្រូវការសារធាតុសរសៃក្នុងកម្រិតមួយសមស្របផងដែរ។ នេះគឺជាអ្វីដែលអ្នកត្រូវធ្វើ ហើយសូម្បីតែអ្នកដែលប្រយ័ត្នប្រយែងក្នុងការហូបចុក ក៏មានការពិបាកក្នុងការបំពេញទៅតាមគោលដៅសម្រាប់សារធាតុចិញ្ចឹមនីមួយៗជារៀងរាល់ថ្ងៃផងដែរ។

ដូច្នេះហើយបានជា Herbalife Nutrition ឈរលើគោលការណ៍អាហារូបត្ថម្ភប្រកបដោយតុល្យភាព ពោលគឺការរួមផ្សំគ្នារវាងអាហារទទួលទាន និងអាហារបន្ថែម ដែលនាំមកនូវសុខភាពល្អ ដែលអាចជួយឱ្យអ្នកបំពេញតម្រូវការប្រចាំថ្ងៃរបស់អ្នក គួបផ្សំនឹងការទទួលទានដើម្បីរក្សាតុល្យភាពកាឡូរី ដែលអាចជួយឱ្យអ្នកស្រកទម្ងន់ ឡើងទម្ងន់ ឬរក្សាទម្ងន់ក្នុងរាយកាយរបស់អ្នក។

សមាសភាគសំខាន់ៗចំនួន ៧ សម្រាប់ផែនការអាហារូបត្ថម្ភដែលមានតុល្យភាព

នៅ Herbalife Nutrition ជឿថា ដើម្បីទទួលបានសុខភាពល្អ ត្រូវមានការទទួលទានអាហារឱ្យបានត្រឹមត្រូវ គួបផ្សំនឹងការហាត់ប្រាណ និងការសម្រាកជាទៀងទាត់។ អាហារូបត្ថម្ភដែលត្រឹមត្រូវ និងមានតុល្យភាព នឹងជួយឱ្យអ្នកមានកម្លាំងសម្រាប់ធ្វើសកម្មភាពប្រចាំថ្ងៃរបស់អ្នក និងលើកកម្ពស់សុខុមាលភាពពេញមួយជីវិត។

ខាងក្រោមនេះ គឺជាធាតុផ្សំចំនួន ៧ នៃរបបអាហារដែលមានតុល្យភាព៖

១. ប្រូតេអ៊ីន

ប្រូតេអ៊ីន គឺជាសារធាតុចិញ្ចឹមកម្រិតម៉ាក្រូដែលមានសារសំខាន់សម្រាប់ស្ទើរតែគ្រប់កោសិកាទាំងអស់នៅក្នុងរាងកាយ។ អ្នកប្រើប្រាស់ប្រូតេអ៊ីនដើម្បីផលិតមូលេគុលសំខាន់ៗ ដូចជា អរម៉ូន និងអង់ស៊ីម ដើម្បីកសាង រក្សា និងថែទាំជាលិការបស់សាច់ដុំ។ ប្រូតេអ៊ីនក៏មានសារសំខាន់ ដើម្បីបំពេញការស្រេកឃ្លានអាហារផងដែរ។

រាងកាយរបស់អ្នក តែងតែផ្គុំ បំបែកធាតុ និងប្រើប្រាស់ប្រូតេអ៊ីនជានិច្ច។ ដូច្នេះជាការសំខាន់ណាស់ដែលត្រូវបញ្ចូលប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់ទៅក្នុងរបបអាហាររបស់អ្នកឱ្យបានរាល់ថ្ងៃ ដើម្បីជំនួសអ្វីដែលអ្នកបានប្រើប្រាស់។ ៣០% ការស្រូបយកកាឡូរីប្រចាំថ្ងៃរបស់អ្នក គួរមានប្រភពពីប្រូតេអ៊ីនរុក្ខជាតិ ឬសត្វដែលមានជាតិខ្លាញ់តិចតួច ដូចជាសណ្ដែកសៀង បក្សី ត្រី និងស៊ុតជាដើម។

២. កាបូអ៊ីដ្រាត

រាងកាយរបស់អ្នក ត្រូវការសារធាតុចិញ្ចឹមកម្រិតមីក្រូមួយប្រភេទទៀត ដែលគេហៅថាកាបូអ៊ីដ្រាត សម្រាប់ប្រើប្រាស់ជាឥន្ធនៈ។ ដូច្នេះ ជាការសំខាន់ណាស់ដែលត្រូវទទួលសារធាតុកាបូអ៊ីដ្រាតឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ៤០% នៃកាឡូរីរបស់អ្នក គួរមានប្រភពពីពពួកធញ្ញជាតិដែលមិនចម្រាញ់ដូចជា សណ្ដែក បន្លែ និងផ្លែឈើ ពោលគឺមិនមែនប្រភេទអាហារដែលសម្បូរជាតិស្ករ និងជាតិម្សៅ ដូចនំដុត សូដា និងស្ករគ្រាប់នោះឡើយ។

៣. ខ្លាញ់

រាងកាយរបស់អ្នក ក៏ត្រូវការខ្លាញ់ដែលមានប្រយោជន៍ក្នុងបរិមាណតិចតួចផងដែរ ប៉ុន្តែសូមកុំញ៉ាំជាតិខ្លាញ់ច្រើនពេក។ អ្នកប្រហែលជាទទួលបានជាតិខ្លាញ់ក្នុងកម្រិតគ្រប់គ្រាន់រួចទៅហើយ។ របបអាហារធម្មតារបស់ អាមេរិកាំង ផ្គត់ផ្គង់ជាតិខ្លាញ់សរុប និងខ្លាញ់មិនល្អច្រើនជាងតម្រូវការរបស់យើង និងពុំបានផ្គត់ផ្គង់ជាតិខ្លាញ់ដែលនាំមកនូវសុខភាពល្អឱ្យបានគ្រប់គ្រាន់ ដូចជា ខ្លាញ់ពីត្រី គ្រាប់ធញ្ញជាតិ ប្រេងអូលីវ និងផ្លែបឺរនោះឡើយ។

ខ្លាញ់ គឺជាប្រភពកាឡូរីដែលមានលក្ខណៈប្រមូលផ្ដុំខ្ពស់ ដូច្នេះហើយបានជាគោលការណ៍របស់ Herbalife Nutrition ផ្ដល់អនុសាសន៍ឱ្យអ្នកកំហិតជាតិខ្លាញ់ត្រឹមតែ ៣០% ចុះប៉ុណ្ណោះ នៃកម្រិតកាឡូរីប្រចាំថ្ងៃរបស់អ្នក។

៤. វីតាមីន និងសារធាតុរ៉ែ

វីតាមីន និងសារធាតុរ៉ែ មានទំនាក់ទំនងប្រតិកម្មគីមីជាច្រើនដែលជាមុខងារប្រចាំថ្ងៃនៃរាងកាយរបស់អ្នក។ ហើយសារធាតុរ៉ែជាច្រើន ដូចជា កាល់ស្យូម និងម៉ាញេស្យូមជាដើម បំពេញតួនាទីសំខាន់នៅក្នុងរាងកាយរបស់អ្នក។ របបអាហារដែលមានតុល្យភាព ជួយផ្គត់ផ្គង់វីតាមីន និងសារធាតុរ៉ែដែលអ្នកត្រូវការ ហើយការញ៉ាំវីតាមីន និងសារធាតុរ៉ែបន្ថែមជារៀងរាល់ថ្ងៃ ជួយឱ្យអ្នកទទួលបានបរិមាណសារធាតុទាំងនេះគ្រប់គ្រាន់។

៥. សារធាតុចិញ្ចឹមដែលមានប្រភពពីរុក្ខជាតិ

អាហារដែលមានប្រភពពីរុក្ខជាតិ ផ្ដល់នូវសារធាតុចិញ្ចឹមបែបធម្មជាតិជាច្រើន ដែលគេហៅថាសារធាតុចិញ្ចឹមមានប្រភពពីរុក្ខជាតិ។ សារធាតុចិញ្ចឹមទាំងនេះ ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជាការពារជំងឺ ពង្រឹងភាពស៊ាំ និងជួសជុល DNA ដែលទទួលរងការខូចខាត។ អាហារដែលផ្ដល់នូវសារធាតុទាំងនេះ មានដូចជាផ្លែឈើ និងបន្លែដែលមានពណ៌ចម្រុះ។ ដូច្នេះ ជាការសំខាន់ណាស់ដែលអ្នកត្រូវញ៉ាំអាហារមានប្រភពពីរុក្ខជាតិដែលមានពណ៌ចម្រុះ។

៦. ជាតិសរសៃ

ជាតិសរសៃជួយដល់ការរំលាយអាហារ ជួយឱ្យអ្នកឆាប់ឆ្អែត និងជំរុញការលូតលាស់បាក់តេរីល្អនៅក្នុងប្រព័ន្ធរំលាយអាហារ។ ផ្លែឈើទាំងមូល បន្លែ គ្រាប់ធញ្ញជាតិដែលមិនត្រូវបានចម្រាញ់ និងសណ្ដែក សុទ្ធតែជាប្រភពល្អបំផុតនៃពួកជាតិសរសៃក្នុងរបបអាហារ ប៉ុន្តែប្រសិនបើអ្នកពុំបានទទួលជាតិសរសៃ ២៥ ក្រាមឱ្យបានរាល់ថ្ងៃនោះទេ អ្នកគួររកអាហារបន្ថែមជាតិសរសៃមកញ៉ាំបន្ថែមទៀត។

៧. ជាតិទឹក

នៅក្នុងរាងកាយរបស់អ្នក ៧០% គឺជាជាតិទឹក។ ដូច្នេះវាមិនមែនជាការភ្ញាក់ផ្អើលនោះឡើយ ដែលត្រូវចាំបាច់ត្រូវបន្តបំពេញជាតិទឹក ដើម្បីរក្សាសុខភាពឱ្យបានល្អប្រសើរ។ រាងកាយរបស់អ្នកត្រូវការទឹក ដើម្បីដឹកជញ្ជូនសារធាតុចិញ្ចឹមទៅកាន់កោសិកា និងដើម្បីបញ្ចេញកាកសំណល់។ ជាតិទឹកក៏ជួយគ្រប់គ្រងសីតុណ្ហភាពក្នុងរាយកាយ និងផ្ដល់ជាជាតិរំអិលសម្រាប់សន្លាក់ សរីរាង្គ និងកោសិកាផងដែរ។

ប្រតិកម្មគីមីភាគច្រើននៅក្នុងរាងកាយរបស់មនុស្ស ក៏កើតឡើងនៅក្នុងទឹកផងដែរ។ អនុសាសន៍ទូទៅសម្រាប់ជាតិទឹក គឺត្រូវផឹកទឹក ៨ កែវ(ចំណុះ ២៤០ មីលីលីត្រ) ក្នុងមួយថ្ងៃ។ ទឹកគួរជាជម្រើសទី ១ ប៉ុន្តែតែធម្មតា ឬក៏កាហ្វេអាចរាប់បញ្ចូលដើម្បីបំពេញតម្រូវការជាតិទឹកប្រចាំថ្ងៃរបស់អ្នកផងដែរ។

បញ្ចូលវាជាមួយគ្នា និងរក្សាតុល្យភាពកាឡូរីរបស់អ្នក

គំនិតនៃតុល្យភាពកាឡូរី ពោលគឺការរក្សាតុល្យភាពរវាងកាឡូរីដែលអ្នកញ៉ាំ និងកាឡូរីដែលអ្នកដុត គឺជាអ្វីដែលស្រួលយល់។ “កាឡូរីចូល” គឺជាបរិមាណកាឡូរីសរុបដែលអ្នកស្រូបយកពីប្រភពអាហារ និងភេសជ្ជៈទាំងអស់ដែលអ្នកបរិភោគ។ “កាឡូរីចេញ” សំដៅលើកាឡូរីដែលរាងកាយរបស់អ្នកដុតជារៀងរាល់ថ្ងៃ ពោលគឺជាការរួមបញ្ចូលគ្នានូវកាឡូរីដែលរាងកាយរបស់អ្នកស្រូបយក ដើម្បីបំពេញមុខងារធម្មតាបំផុត (ដែលហៅថាអត្រាមេតាបូលិកនៅពេលដែលអ្នកសម្រាក) និងបរិមាណកាឡូរីដែលអ្នកចំណាយតាមរយៈលំហាត់ប្រាណ និងសកម្មភាពផ្សេងៗ។

ប្រសិនបើកាឡូរីដែលបានពីអ្វីដែលអ្នកញ៉ាំ មានតុល្យភាពជាមួយនឹងកាឡូរីដែលអ្នកដុត នោះទម្ងន់របស់អ្នកគួរនៅថេរ ប៉ុន្តែបើអ្នកច្រើនតែញ៉ាំកាឡូរីច្រើនជាងកាឡូរីដែលអ្នកដុត នោះជញ្ជីងរបស់អ្នកនឹងទោរទៅរកការឡើងទម្ងន់ជាមិនខាន។ ប្រសិនបើអ្នកច្រើនតែទទួលទានកាឡូរីតិចជាងកាឡូរីដែលអ្នកដុត នោះទម្ងន់របស់អ្នកនឹងថយចុះទៅវិញ។

ពាក់ព័ន្ធនឹងការរក្សាតុល្យភាពកាឡូរី អ្នកអាចគ្រប់គ្រងផ្នែកទាំងសងខាងនៃសមីកាកាឡូរី។ អ្នកអាចគ្រប់គ្រងបរិមាណកាឡូរីចូលតាមរយៈការរាប់ចំនួនកាឡូរីនៅក្នុងអាហារដែលអ្នកញ៉ាំ ហើយអ្នកអាចគ្រប់គ្រងយ៉ាងហោចណាស់ក៏មួយផ្នែកដែរ នៃកាឡូរីដែលអ្នកដុតជារៀងរាល់ថ្ងៃ តាមរយៈការបន្តធ្វើសកម្មភាពរាងកាយជារៀងរាល់ថ្ងៃ។ ដូច្នេះមិនថាគោលដៅរបស់អ្នកគឺស្រកទម្ងន់ ឡើងទម្ងន់ ឬរក្សាទម្ងន់នោះទេ ការសម្រេចចិត្តគឺឋិតនៅក្នុងដៃរបស់អ្នក។

សូមស្វែងរកព័ត៌មានបន្ថែមនៅក្នុង គេហទំព័រ Herbalife.comIAmHerbalife.com

មតិយោបល់