• 2021-01-03 03:32:40
  • ព័ត៌មាន

ដំណឹងល្អ! រដ្ឋាភិបាលសម្រេចជាផ្លូវការ សាងសង់ព្រលានយន្តហោះថ្មីសន្លាង នៅមណ្ឌលគីរី

  • 2021-01-03 03:32:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់អាកាសយានដ្ឋានថ្មីមួយ នៅខេត្តមណ្ឌលគីរី ខ្នាតតំបន់ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងក្រុមហ៊ុនឯកជន (PPP) ។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ម៉ៅ ហាវណ្ណាល រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអៀង ។

តាមលិខិតនោះបញ្ជាក់ថា បានជ្រើនរើសយកក្រុមហ៊ុន Powerchina International Group ជាដៃគូឯកជន ក្នុងការសិក្សា និងអភិវឌ្ឍន៍សំណើរគម្រោងសាងសង់អាកាសយានដ្ឋានខ្នាតតំបន់ នៅខេត្តមណ្ឌលគីរី ដែលតម្រូវឱ្យក្រុមហ៊ុនទទួលរ៉ាប់រងលើការចំណាយនៃការសិក្សាលើសមិទ្ធិលទ្ធភាពគម្រោង ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់