• 2021-01-06 02:03:10
  • ការអប់រំ

ដំណឹងល្អ! សាកលវិទ្យាល័យស្ដង់ដាអន្តរជាតិ លីមកុកវីង ផ្ដល់អាហារូបករណ៍ ១០០% ជាច្រើនមុខជំនាញ

  • 2021-01-06 02:03:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យ លីមកុកវីង ដែលជាសាកលវិទ្យាល័យស្ដង់ដាអន្តរជាតិនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៥០កន្លែងដល់សិស្សានុសិស្សឆ្នើម និងអាហារូបករណ៍ជាច្រើនទៀតសម្រាប់ឆ្នាំសិក្សាថ្មី ២០២០-២០២១ នេះ។

សម្រាប់មុខជំនាញដែលត្រូវប្រឡងយកអាហារូបករណ៍ មានដូចខាងក្រោម៖

១. មហាវិទ្យាល័យ សា្ថបត្យកម្មនិងរចនា (Faculty of Architecture and Design)

  • ជំនាញ៖ Interior Architecture

  • ជំនាញ៖ Architectural Studies

  • ជំនាញ៖ Civil Engineering

២. មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម (Faculty of Business Management)

  • ជំនាញ៖ Business Administration

  • ជំនាញ៖ International Business

  • ជំនាញ៖ Entrepreneurship

  • ជំនាញ៖ Tourism Management

៣. មហាវិទ្យាល័យ សិល្បៈ អក្សរសាស្ត្រ និងមនុស្សសាស្ត្រ (Faculty of Art, Literature & Human Science)

  • ជំនាញ៖ Fashion Design and Business Innovation

  • ជំនាញ៖ Professional Design

៤. មហាវិទ្យាល័យ គណិតសាស្ត្រ វិទ្យាសាស្រ្ត និងវិស្វកម្ម (Faculty of Mathematics, Sciences & Engineering)

  • ជំនាញ៖ Business IT

  • ជំនាញ៖ Software Engineering with Multimedia

រួសរាន់ឡើង! ដាក់ពាក្យប្រឡងយកអាហារូបករណ៍ ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលម៉ោង៥:០០។ កាលបរិច្ឆេទប្រឡង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ចាប់ពីម៉ោង៨:០០ដល់ម៉ោង១២:០០។

  • អាសយដ្ឋាន៖ អគារលេខ ៧៩ មហាវិថី កម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ

  • ទូរសព្ទ៖ ០២៣ ៩៩៥ ៧៣៣ ឬ ០១៥ ៥៨២ ៨០១

  • សារអេឡិចត្រូនិក៖ enquiry@limkokwing.edu.kh

  • គេហទំព័រ៖ http://www.limkokwing.net/cambodia

  • តាមរយៈ LINK៖ https://t.me/limkokwingk12

សូមបញ្ជាក់ថា សាកលវិទ្យាល័យ លីមកុកវីង គឺជាសាកលវិទ្យាល័យអន្តរជាតិ បង្កើតឡើងតាំងពីឆ្នាំ១៩៩១ មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី សាខានៅអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ សាកលវិទ្យាល័យនេះ បានបណ្តុះបណ្តាលនិស្សិតបញ្ញវន្តឆ្នើមរាប់ម៉ឺននាក់ មកពីប្រទេសផ្សេងៗគ្នាជាង១៥០ជាតិសាសន៍។ និស្សិតទាំងអស់មានឱកាសសិក្សានៅប្រទេសកម្ពុជា ម៉ាឡេស៊ី ចក្រភពអង់គ្លេស និងសាខាប្រទេសជាច្រើនទៀតលើពិភពលោក។ ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យ លីមកុកវីង តែងតែបង្កើតធនធានមនុស្ស ដែលជាសក្តានុពលក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។ និស្សិតបញ្ចប់ការសិក្សាតែងទទួលបានចំណេះដឹងនិងជំនាញ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងនិងក្រៅប្រទេស។ សាកលវិទ្យាល័យ លីមកុកវីង មានកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់៕

មតិយោបល់