• 2021-02-16 05:12:05
  • ព័ត៌មាន

ចង់ទិញផ្ទះកុំឲ្យខកចិត្ត ត្រូវមើល ៥ចំណុចនេះឲ្យជាក់

  • 2021-02-16 05:12:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅមនុស្សមួយចំនួន នៅមានការស្ទាក់ស្ទើរលើការសម្រេចចិត្តទិញអចលនទ្រព្យ ជាពិសេសផ្ទះល្វែង ខណៈលុយមានតិចតួច ហើយស្របនឹងតំបន់ផ្ទះល្វែងមួយចំនួនធ្លាប់មានបញ្ហាកើតឡើងដោយសារតែពុំមានច្បាប់ច្បាស់លាស់ជាដើម។

ដូច្នេះ ដើម្បីជាប្រទីបបង្ហាញផ្លូវ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុធ្លាប់បង្ហើបប្រាប់Sabay ពីគន្លឹះ៥ ចំណុច ដែលជាមូលដ្ឋានគ្រឹះនៅក្នុងការពិចារណានៅពេលសម្រេចចិត្តទិញផ្ទះឲ្យបានត្រឹមត្រូវ។

លោកច្រឹក សុខនីម

សូមអានគន្លឹះទាំង ៥ នៅខាងក្រោមនេះ៖

១. តើអ្នកចង់ទិញផ្ទះប្រភេទណា?៖ សំណួរនេះត្រូវតែចាប់ផ្ដើមដំបូងសួរខ្លួនឯងថា តើអ្នកចង់ទិញផ្ទះប្រភេទណា? ជាផ្ទះល្វែង ខុនដូ ឬ ទិញដើម្បីចំណេញឬគ្រាន់តែទិញដើម្បីនៅ?

២. ធនធានហិរញ្ញវត្ថុ៖ អ្នកត្រូវដឹងជាចាំបាច់តើអ្នកមានលុយប៉ុន្មាន ហើយការគិតគូរអំពីធនធានហិរញ្ញវត្ថុនេះ គេបែងចែកជាបីទៀត គឺ លុយផ្ទាល់ខ្លួន, លុយខ្ចីពីមីក្រូហិរញ្ញវត្ថុ និង លុយខ្ចីពីមិត្តភ័ក្ដិ គ្រួសារ ជាដើម។ ការដឹងអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួននេះសំខាន់ដើម្បីដឹងពីលទ្ធភាពទៅទិញផ្ទះប្រភេទណាមួយ ឬ លទ្ធភាពបង់រំលស់។

៣. ប្រព័ន្ធច្បាប់៖ នៅមុនអ្នកទិញផ្ទះល្វែងអ្នកត្រូវសិក្សាឲ្យបានច្បាស់លាស់អំពីប្រវត្តិផ្ទះ។ ដូច្នេះ អ្នកត្រូវតែសួររកឯកសារពាក់ព័ន្ធនានាឲ្យគ្រប់ជ្រុងជ្រោយ ដូចជា តើផ្ទះនេះសាងសង់មានច្បាប់សាងសង់ដែរទេ? ប្លង់អចលនទ្រព្យ (ប្លង់ទន់ ឬ រឹង) តើមានកម្រិតប្លង់ណា? តើប្រវត្តិម្ចាស់ផ្ទះនេះមានធ្លាប់ខ្ចីបំណុលគេដែរឬទេ? ការស្វែងរកព័ត៌មានទាំងនេះ សំខាន់ដើម្បីកុំឲ្យមានភាពរកាំរកូសទៅថ្ងៃក្រោយ។

៤. ចំណូលពីការវិនិយោគ៖ អ្នកក៏ត្រូវសិក្សាអំពីបំណងខ្លួនឯងដែរថា តើអ្នកចង់ទិញផ្ទះដើម្បីចំណេញឬដើម្បីគ្រាន់តែនៅ? ចំណុចនេះអ្នកត្រូវដឹងថា ប្រសិនបើអ្នកទិញផ្ទះល្វែងគឺ បច្ចុប្បន្នគឺអាចចំណេញនៅពេលខាងមុខ ឯខុនដូ គឺបច្ចុប្បន្នតម្លៃសមរម្យ ប៉ុន្ដែ បើគិតពីផលចំណុចគឺមិនសូវចំណេញទេ សម្រាប់សង្គមបច្ចុប្បន្ន ព្រោះប្រជាជនខ្មែរនៅឲ្យតម្លៃផ្ទះខុនដូ ទាបនៅឡើយ។

៥. ប្រឹក្សាយោបល់៖ ប្រសិនបើលោកអ្នកនៅទីទើរឿងសម្រេចចិត្តទិញផ្ទះ គួរតែទៅរកកន្លែងប្រឹក្សាយោបល់ពីអ្នកជំនាញទិញលក់អចលនទ្រព្យ ក៏ជាមធ្យោបាយមួយដ៏ល្អ ដើម្បីបង្កើនភាពទុកចិត្ត និង កក់ក្ដៅ ក្រោយពីទិញផ្ទះហើយ។

លោកអ្នកចង់ទិញអចលនទ្រព្យកុំឲ្យខកបំណង គម្រោងអចលនទ្រព្យជាទីទុកចិត្តខ្ពស់សម្រាប់លោកអ្នក គឺមាននៅ បុរីសុវណ្ណភូមិ ដែលធ្វើដំណើរប្រមាណ ២០នាទី ប៉ុណ្ណោះ ពីរង្វង់មូលជ្រោយចង្វា ដែលជាលំនៅដ្ឋានបែបទំនើប ស្ថិតនៅក្បែរទឹក នាំលាភ នាំសំណាង ភាពចំរុងចំរើនដល់ម្ចាស់ផ្ទះគ្រប់គ្នា។

បុរីសុវណ្ណភូមិ មានលក់វីឡាទោល ផ្ទះអាជីវកម្មរចនាបថសម័យទំនើបជាច្រើនម៉ូដ មានបន្លឺ និងខ្យល់អាកាសល្អ នៅលើទីតាំងមានសក្តានុពលនាពេលបច្ចុប្បន្ននឹងអនាគត និងមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ នៅលើផ្លូវរដ្ឋទំហំ 40ម៉ែត្រលេខ 261 ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ចម្ងាយ ត្រឹម ១៨គីឡូម៉ែត្រពីរង្វង់មូលជ្រោយចង្វា និង ៨នាទីពីវិមានឈ្នះៗ៕

សម្រាប់ព័ត៌មានបន្ថែម ៖

  • លេខទូរស័ព្ទ៖ 010 736 663 / 012 736 663 / 068 736 663

  • ហ្វេសបុកផេក៖ Borey Sovannaphumi

  • ការិយាល័យលក់៖ ភូមិជ្រៃមួយរយ ឃុំសំបួរមាស ស្រុខមុខកំពូល ខេត្តកណ្តាល

ប្រភព៖ ក្បួនហុងស៊ុយសង់ផ្ទះ

មតិយោបល់
អត្ថបទថ្មី