/602a609c388b8_1613389980_medium.jpg)
- 2021-02-15 12:20:58
- ព័ត៌មាន
ភីយ៉ាបង្ហើបអារម្មណ៍ពិតក្នុងចិត្ត ក្រោយក្លាយជាទូតសុឆន្ទៈរបស់ម៉ាលី
- 2021-02-15 12:20:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភីយ៉ាបង្ហើបអារម្មណ៍ពិតក្នុងចិត្ត ក្រោយក្លាយជាទូតសុឆន្ទៈរបស់ម៉ាលី
ចន្លោះមិនឃើញ
កញ្ញាភីយ៉ា ដែលជាតារាមួយដួង លេចមុខក្នុងខ្សែភាពយន្តល្បីៗជាច្រើនដូចជា រឿងសុផាត រឿងស្អប់អ្នកផ្ទះ រឿងកន្ទោងខៀវ និងរឿងអធិដ្ឋានស្នេហ៍កំពុងបញ្ចាំងលើកញ្ចក់ទូរទស្សន៍រាល់ថ្ងៃ បានក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនគ្រឿងសំអាងល្បីឈ្មោះ ម៉ាលី កាលពីព្រឹកមិញនេះ។
ក្រៅពីវត្តមានភីយ៉ា ក្នុងកម្មវិធី «សម្ពោធផលិតផលថ្មី និងចុះកុងត្រាជាមួយទូតសុឆន្ទៈផលិតផលរបស់ក្រុមហ៊ុនម៉ាលី» ដែលធ្វើឡើងនៅសណ្ឋាគារផ្កាយ៥ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ គេសង្កេតឃើញមានប្រធានក្រុមហ៊ុនធំៗ តារាសម្ដែងជាច្រើនរូប ហើយជាពិសេសតំណាងចែកចាយធំៗរបស់ប្រេនម៉ាលីតែម្ដង។
កម្មវិធីមួយនេះអាចនិយាយបានថា ជាពេលវេលាដ៏មានអត្ថន័យសម្រាប់កញ្ញាភីយ៉ា ដែលមានឱកាសក្លាយជាទូតសុឆន្ទៈរបស់ប្រេនល្បីមួយនេះ។ កំឡូងពេលនោះដែរ កញ្ញាភីយ៉ាបានមានចំណាប់អារម្មណ៍ថា៖ " នាងខ្ញុំបានស្គាល់ប្រេនម៉ាលីនេះជិត២០ឆ្នាំមកហើយ នាងខ្ញុំក៏ជាអតិថិជនមួយរូបផងដែរមុននឹងក្លាយជាទូតសុឆន្ទៈតំណាងផលិតផលមួយនេះ ដោយសារតែគុណភាពផលិតផលប្រើឃើញផលពិតៗ ជាពិសេសម្ចាស់ប្រេនមានចក្ខុវិស័យដូចគ្នា ជាមួយរូបនាងខ្ញុំដែលចង់អោយអ្នកប្រើប្រាស់មិនរងផលប៉ះបាល់ដោយសារសារជាតិគីមីនៅក្នុងផលិតផលគ្រឿងសំអាង " ។
អ្នកស្រី ទេព ច័ន្ទបូរព្រឹក្ស ដែលជាសហស្ថាបនិក និងជាអគ្គនាយិការបស់ក្រុមហ៊ុនម៉ាលី បានរំលឹកផងដែរថាក្រុមហ៊ុនម៉ាលីគឺជាក្រុមហ៊ុនមួយដែលលេចឈ្មោះបោះសំលេងនៅក្នុងវិស័យគ្រឿងសំអាងតាំងពីឆ្នាំ២០០០មកម្ល៉េះ ដែលអាចនិយាយបានថាគ្រប់ទីផ្សារទូទាំងប្រទេសគឺមានលក់ផលិតផលមួយនេះ។
នៅថ្ងៃកម្មវិធីព្រឹកមិញនេះលោក ម៉ៅ ភួងពិស្ដារ ដែលជាសហស្ថាបនិក និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនម៉ាលីបានបានលើកឡើងថា៖ " ដោយមើលឃើញពីការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យាសព្វថ្ងៃ ជាពិសេសវិស័យអនឡាញ និងឌីជីថល ក្រុមហ៊ុនម៉ាលីបានសម្រេចចិត្តធ្វើការវិវឌ្ឍខ្លួនមកលក់តាមប្រព័ន្ធឌីជីថលដើម្បីដើរអោយទាន់សម័យកាល និងផ្ដល់ភាពងាយស្រួលដល់ដៃគូអាជីវកម្មនិងអតិថិជនរបស់ខ្លួន " ៕