• 2021-02-18 09:42:29
  • ព័ត៌មាន

បុរសម្នាក់​ សុខចិត្តប្រថុយជីវិត ដើរកាត់ព្យុះទឹកកក ដើម្បីធ្វើរឿងម្យ៉ាង ផ្គាប់ចិត្តប្រពន្ធ

  • 2021-02-18 09:42:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសម្នាក់ មិនស្តាយជីវិត ខ្លួនឯងទេ ព្រមប្រថុយ ដើរកាត់ព្យុះទឹកកក ដែលកំពុងវាយលុកទីក្រុង។

នាង Megan ដែលជាប្រពន្ធ បាននិយាយថា នៅសុខៗស្រាប់តែនាងនឹកឃើញ ចង់ញ៉ាំរបស់ម្យ៉ាង។ របស់នោះគឺនំ Corn Dog ដែលវាស្រដៀងទៅនឹងនំ Hot Dog ដែរ។ ដោយឃ្លានមិនអាចទ្រាំបាន​ នាងប្រាប់ទៅកាន់ប្តី ឲ្យទៅទិញនៅហាងមួយកន្លែង។

ដំបូងនាងគ្រាន់តែ ចង់សាកចិត្តប្តីថា ហ៊ានទៅទិញឬអត់ប៉ុណ្ណោះ ព្រោះអាកាសធាតុ នៅខាងក្រៅផ្ទះកំពុងមានព្យុះទឹកកក។ បន្ទាប់មកប្តី របស់នាងមិននិយាយអ្វីទាំងអស់ ដោយបានដើរ ទៅយកអាវរងារមកពាក់ រួចសំដៅទៅបើកទ្វារ។ បុរសនោះ ពិតជាប្រថុយជីវិតជាខ្លាំង ដើម្បីបំពេញបំណងប្រពន្ធខ្លួន។

មួយថ្ងៃក្រោយមក បុរសចិត្តសឿង បានលេចមុខ ក្នុងកម្មវិធីព័ត៏មានទាន់ហេតុការណ៍ ​នៅលើកញ្ចក់ទូរទស្សន៍មួយ នៅក្នុងស្រុក៕

ប្រភព៖ 9gag ប្រែសម្រួលដោយ៖ ម៉ែន សុធារិទ្ធ

មតិយោបល់
អត្ថបទថ្មី