• 2021-03-22 08:14:23
  • ព័ត៌មាន

ស្មុគស្មាញបណ្ដោយ! ថ្ងៃមិញនេះ មនុស្សម្នាក់មកពីខាងកំពង់ស្ពឺ ទៅឃើញវិជ្ជមានកូវីដនៅក្រុងសៀមរាប

  • 2021-03-22 08:14:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមព័ត៌មានបឋម នៅថ្ងៃទី ២២ មីនា ២០២១ នេះ រកឃើញករណីថ្មី ១ទៀត នៅផ្លូវលោកតាណឺយ ខេត្តសៀមរាប មានបុរសវិជ្ជមានកូវីដ ១៩ម្នាក់ ដែលទើបមកពីខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មានដែលទទួលបានពីគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះ Bosavy Cambodia ដែលជាអ្នករាយការណ៍ឱ្យសារព័ត៌មាន BTV Cambodia បានឱ្យដឹងថា មានករណីវិជ្ជមានម្នាក់ទៀតនៅផ្លូវលោកតាណឺយ សៀមរាប មកពីខេត្ដកំពងស្ពឺ។ ប្រភពដដែលបានបញ្ជាក់ថា បុរសវិជ្ជមានកូវីដ១៩ខាងលើ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្នរកឃើញ អ្នកពាក់ព័ន្ធជាង ២០នាក់នៅភូមិបុស្សក្រឡាញ់ និង ៣នាក់ នៅសង្កាត់ជ្រាវ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់
អត្ថបទថ្មី