• 2021-04-24 10:50:00
  • ការអប់រំ

សាកលវិទ្យាល័យ PPIU និងសាលាតិចណូ បន្តសហការ​គ្នា ៥ឆ្នាំទៀត ដើម្បីគោលបំណងធំ ៣

  • 2021-04-24 10:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម បណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និង លោកជំទាវ ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) អមដំណើរដោយសហការីនៃស្ថាប័នអប់រំឧត្តមសិក្សាទាំងពីរ បានជួបប្រជុំនៅ PPIU ដើម្បីពិភាក្សាការងារ និងបន្តអនុស្សរណៈយោគយល់គ្នារយៈពេល ៥ឆ្នាំតទៅទៀត គឺចាប់ពីឆ្នាំ ២០២១ នេះ រហូតដល់ឆ្នាំ ២០២៥។

ភាគីទាំងពីរ បានផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើ ៣ ចំណុចសំខាន់ៗ ដែលមានដូចខាងក្រោម៖

១. ការអនុវត្តបច្ចេកវិទ្យាក្នុងការបង្រៀន និងរៀន (TnL) តាមអនឡាញ

២. ការរៀបចំបង្កើតកម្មវិធី អាជីវកម្មបង្កើតថ្មី (Startup) និង សហគ្រាសធុនតូច និងមធ្យម (SME) សម្រាប់ឱ្យនិស្សិតនៃស្ថាប័នទាំងពីរអនុវត្ត និងទទួលបានបទពិសោធន៍ក្នុងអាជីវកម្ម

៣. សហការក្នុងការស្រាវជ្រាវ និងការផ្លាស់ប្តូរធនធានគ្រូបង្រៀន។ ភាពជាដៃគូរវាងស្ថាប័នអប់រំនៅកម្ពុជា ជាឆន្ទៈនិងគោលបំណងដ៏មុះមុតរបស់ថ្នាក់ដឹកនាំទាំងពីរ។

អ​នុស្សរណៈនេះនឹងផ្តល់ឱកាសដល់និសិ្សតនៃស្ថាប័នទាំងពីររៀនសូត្រនូវចំណេះដឹងថ្មីៗទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង និងទទួលបានបទពិសោធន៍ដោយផ្ទាល់៕

មតិយោបល់