• 2021-05-14 02:58:32
  • សុខភាព

តិចនិកសម្រស់ ៨ ស្រីៗ គួរដឹងដើម្បីយកឈ្នះស្នាមជ្រីវជ្រួញទោះវ័យកាន់តែជ្រេ

  • 2021-05-14 02:58:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ធម្មជាតិ​របស់​ស្ត្រី ពេល​ចម្រើន​វ័យ ឬ កាន់​តែ​ចាស់ ច្បាស់​ជា​មាន​លេច​ចេញ​ស្នាម​ជ្រីវជ្រួញ​មិន​ខាន។ តែ​អ្នក​មិន​គួរ​បណ្តោយ​ឱ្យ​សម្រស់​បាក់​ស្រុត​ទៅ​តាម​វ័យ​នោះ​ទេ ព្រោះ​ជាក់ស្តែង​ ស្នាម​ជ្រួញ អាចម៍រុយ ជាំ និង​ស្នាម​អុជ​ខ្មៅ គឺ អាច​ទប់​ស្កាត់ ពន្យារ ឬ កាត់​បន្ថយ និង​​ព្យាបាល​បាន​​។

ស្ត្រី​អាច​ចាប់​ផ្តើម​លេច​ចេញ​ស្នាម​ជ្រួញ​ ឆាប់​បំផុត​ក្នុង​វ័យ​ចាប់​ពី ពាក់​កណ្តាល ២០ឆ្នាំ​ឡើង​ទៅ (ហ្សែន​ពី​កំណើត ឆាប់​ចាស់) ឬ ភាគ​ច្រើន​លេច​ចេញ​ពេល​ចូល​វ័យ ៣០​ឆ្នាំ ប្រសិន​បើ​គេ​មិន​មាន​វិធីសាស្ត្រ​ថែ​ទាំ​សុខភាព​ស្បែក​បាន​ត្រឹម​ត្រូវ​នោះ​ទេ។ (យោង​តាម​វិបសាយ​សុខភាព​អន្តរជាតិ www.oprah.com/health_wellness)  

ប្រភពរូប ៖ www.completeskinsolutions.com.au

​​មូល​ហេតុ​ចម្បង​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​​មាន​ស្នាម​ជ្រួញ​លេច​ឡើង​លឿន​ជាង​ធម្មតា ​ដូចជា ៖ រង​ឥទ្ធិពល​កម្តៅ​ព្រះ​អាទិត្យ ​​,ហ្សែន​ពី​កំណើត, ស្ត្រេស​ (​តាន​តឹង ឬ គិត​ច្រើន) , ធ្វើ​ការ​ហួស​កម្លាំង , កង្វះ​ដំណេក , របប​អាហារ​ផ្អែម ឬ​ប្រៃ​ជ្រុល, ការ​ប្រើប្រាស់​ផលិតផល​ថែ​សម្រស់​ខុស , ជក់បារី ឬ ផឹក​គ្រឿង​ស្រវឹង​ច្រើន ជាដើម​។

ការពារ​ប្រសើរ​ជាង​ព្យាបាល ប្រសិន​បើ​អ្នក​មិន​មាន ៨​ចំណុច​ខាង​លើ​នោះ​ទេ ទោះ​បច្ចុប្បន្ន​កំពុង​មាន ឬ មិន​ទាន់​មាន​ស្នាម​ជ្រួញ​ក្តី ពេល​ចាប់​ចូល​ វ័យ ៣០ឆ្នាំ​ឡើង​ទៅ ស្ត្រី​គ្រប់​រូប​គួរ​ចាប់​ផ្តើម​យកចិត្ត​ទុក​ដាក់​ថែ​ទាំ​ស្បែក​ឱ្យ​រក្សា​បាន​ភាព​តឹង​ណែន​ល្អ តាម​វិធីសាស្ត្រ​ងាយ​ៗ​បន្ថែម​ទៀត ដូច​ជា ៖

១. លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ (ទោះ​មិន​ចេញ​​ក្រៅ​ត្រូវ​កម្តៅ​ថ្ងៃ) ៖ ពន្លឺ​ចេញ​ពី​អេក្រង់​កុំព្យួទ័រ និង​ទូរស័ព្ទ​ដៃ ក៏​អាច​បំផ្លាញ​កោសិកា​ស្បែក​មុខ​ឲ្យ​ស្រអាប់​ខ្មៅ និង​ជ្រួញ​បាន​ដែរ។​ បើ​អ្នក​ទម្លាប់​និយាយ​ទូរស័ព្ទ​យូរ​ៗទៀត​នោះ គួរ​ប្រើ​កាស​ជំនួស​ការ​ដាក់​ទូរស័ព្ទ​ជាប់​ផ្ទៃ​មុខ។

២. ផឹក​ទឹក​ឱ្យ​បាន ១.៥លីត្រក្នុង​មួយថ្ងៃ ៖​ ទឹក​អាច​ជួយ​ធ្វើ​ឱ្យ​​ស្បែក​ស្រស់​ថ្លា មាន​ជាតិ​សំណើម ត្រជាក់​ពី​ខាងក្នុង​ និង​លាង​សម្អាត​ជាតិ​ពុល​ចេញ​ពី​ក្នុង​រាងកាយ។ ទឹក​ផឹក​កាន់​តែ​ច្រើន កាន់​តែ​ល្អ។​

៣. ហាត់​ប្រាណ ​១​ម៉ោង​រាល់​ថ្ងៃ ៖ ចូល​ដល់​វ័យ ៣០ឆ្នាំ​ហើយ កង្វះ​ចលនា​អាច​ឱ្យ​​អ្នក​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ស្ពឹក​ស្រពន់ និង​ឈឺ​សន្លាក់​ខ្លះ​ៗ​ហើយ​ដែរ។ ដូច្នេះ លំហាត់​ប្រាណ​កាន់​តែ​ចាំ​បាច់ ដោយ​អ្នក​គួរ​ហាត់​ឱ្យ​បាន​រាល់​ថ្ងៃ ចាប់​ពី ៣០នាទី ទៅ ១ម៉ោង ដើម្បី​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​ , ​ពង្រឹង​​សាច់​ដុំ និង បន្តឹង​គុណភាព​ស្បែក​។

៤. ចូល​គេង​ឱ្យ​​បាន​មុន​ ម៉ោង​ ១០យប់ ៖ គេង​ឲ្យ​បាន​មុន​ពេល​ពាក់កណ្ដាល​យប់ ​ធ្វើ​ឱ្យ​​មាន​តុល្យភាព​អ័រម៉ូន​ក្នុង​រាងកាយ​ តួយ៉ាង​ ​អ័រម៉ូន​លូត​លាស់ ​ឬ​អ័រម៉ូន​នៃ​យុវវ័យ​ដំណើរ​ការ​បាន​ល្អ​។ ចូល​វ័យ​នេះ អ្នក​គួរ​ដេកផ្ងារ​ឱ្យ​ត្រង់​ខ្នង (Sleep on your back)។

៥.  របប​អាហារ​ល្អ​ចំពោះ​សុខភាព ៖ ត្រី បន្លែ ផ្លែឈើ រួម​ទាំង​ទឹក​ដោះ​គោ​ស្រស់ និង​ យ៉ាអួ​គ្មាន​ជាតិ​ផ្អែម ( Plain Yogurt) គួរ​មាន​ជា​ប្រចាំ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ។ អាហារ​សម្បូរ​វីតាមីន ធ្វើ​ឱ្យ​អ្នក​មាន​សុខភាព​ល្អ ឯ​សម្រស់​ផ្ទៃ​មុខ​ក៏​ផូរផង់​ដែរ។​

៦. ប្រើ​ដុំទឹកកក ម៉ាស្សា​លើ​ស្បែក​មុខ ៖ មួយ​ថ្ងៃ ១ ដង ទៅ​ ២ ដង​ ដោយ​លាង​សម្អាត​មុខ​ឱ្យ​ស្អាត​ជា​មុន​ រួច​ប្រើ​ដុំ​ទឹក​កក​តូច​ៗ ឬ ដាក់​ក្នុង​ស្បៃ​ទន់ យក​មក​ម៉ាស្សា​លើ​ផ្ទៃ​មុខ ថ្នម​ៗ​ទៅ​មក ត្រឹម​តែ ១ ទៅ ​២​នាទី​ជា​ការ​ស្រេច​។​ (ប្រភព៖ www.healthline.com/health/ice-for-face)

៧. បិទ​ម៉ាស​ធម្មជាតិ (ចេក​ទុំ ឬ ត្រសក់) ៖ ១​សប្តាហ៍​ម្តង អ្នក​គួរ​បិទ​ម៉ាស​ត្រជាក់​ៗ​លើ​ផ្ទៃ​មុខ ទុក​ឱ្យ​ស្បែក​មុខ​បាន​សម្រាក ចន្លោះ​ ១០ ទៅ ១៥នាទី​សឹម​លាង​សម្អាត​ចេញ។ ព្យាបាល និង​ការពារ​ស្បែក​មុខ​ពី​ភាព​ជ្រីវជ្រួញ​មាន​ប្រសិទ្ធភាព​បំផុត គឺ ប្រើ​​ចេកទុំ និង ត្រសក់​ត្រជាក់ៗ។

៨. ប្រើ​ផលិតផល​ថែ​ទាំ​ស្បែក​មុខ​ត្រឹម​ត្រូវ​ ៖ ផលិតផល​ផ្តល់​សំណើម​ដល់​ស្បែក​ប្រចាំ​ថ្ងៃ សម្រាប់​លាប​ពេល​ព្រឹក និង​ពេល​យប់​មុន​គេ​ង ត្រូវ​តែ​ជ្រើស​រើស​ដោយ​ប្រុងប្រយ័ត្ន នឹង​ឲ្យ​ត្រូវ​នឹង​ប្រភេទ​ស្បែក​មុខ ។ គួរ​ជៀសវាង​ផលិត​ផល​ឡេ​លាយ គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ​ ដែល​អាច​មាន​ជាតិ​កាត់​ស្បែក​ឲ្យ​ស្អាត​លឿន ហើយ​ខូច​មុខ​ខ្លាំង​នៅ​ពេល​ក្រោយ។

បើ​ប្រើ​ផលិតផល​ច្រើន​ហើយ​ មិន​ទាន់​ឃើញ​ប្រសិទ្ធភាព អ្នក​អាច​ងាក​មក​សាក​ល្បង​ប្រើ ឡេ​លាប​មុខ Miracle Anti-Wrinkle Cream ដែល​ជា​ប្រភេទ​ឡេ​សុទ្ធ ជា​ផលិតផល​ពី​សហរដ្ឋអាមេរិក ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល និង ក្រសួង​ពាណិជ្ជកម្ម​នៅ​កម្ពុជា ​។

ឡេ​លាប​មុខ Miracle Anti-Wrinkle ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ ទៅ​លើ​ស្បែក​ដែល​មាន ស្នាម​ជ្រួញ​ខ្លាំង, ស្នាម​ជ្រួញ​ផ្នត់​ជ្រៅ​ៗ, ស្នាម​ថ្នក់​ក្រោម​ភ្នែក, ហើយ​វា​ក៏​អាច​បង្រួម​រន្ធ​ញើស, បន្តឹង​ស្បែក​មុខ, បំបាត់​ជាំ, អាចម៍រុយ , បំបាត់​ស្តើង-សរសៃ​ក្រហម និង​ជួយ​ព្យាបាល​ស្បែក​ដែល​ធ្លាប់​ប្រតិកម្ម មុខ​រោល ធ្វើ​ឱ្យ​មុខ​ស ភ្លឺ​រលោង តឹង​ណែន​ផង​ដែរ។

អ្នក​អាច​លាប​ឡេ​នេះ បន្ទាប់​ពី​បិទ​ម៉ាស រៀង​រាល់​យប់​មុន​ពេល​ចូល​គេង​ដើម្បី​ទទួល​បាន​ស្បែក​មុខ​ភ្លឺ​ថ្លា ក្មេង​ជាង​វ័យ និង​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​បន្តិច​ម្តង​ៗ។

សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ទាក់ទង​ទៅ​កាន់ ៖

  • ហ្វេស​ប៊ុកផេក​ ៖ Aligo.com.kh

  • លេខ​ទូរស័ព្ទ ៖ 069 907 069 ៕

 

ណារីតា

មតិយោបល់