• 2021-11-17 07:11:34
  • ការអប់រំ

រៀនឆាប់ធុញមែនទេ? ដឹងវិធីសាស្រ្តទាំងនេះហើយ ការរៀនរបស់អ្នកនឹងទៅមុខដោយរលូន

  • 2021-11-17 07:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គុយរៀនសុខៗ ស្រាប់តែមានអារម្មណ៍ថាធុញទ្រាន់ តើគួរធ្វើបែបណាល្អ? តើគួរធ្វើយ៉ាងណាខ្លះ ដើម្បីការបន្ថយភាពធុញទ្រាន់ និងបង្កើតអារម្មណ៍រៀនឱ្យមានប្រសិទ្ធភាព?

ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនមានប្រសិទ្ធភាព ជួយអ្នកក្នុងការបង្កើតអារម្មណ៍ក្នុងការរៀន ៖

១. ជ្រើសរើសទីតាំងឱ្យបានត្រឹមត្រូវ

គួររៀននៅកន្លែងដែលមិនមានភាពអ៊ូអរពេក ប៉ុន្តែក៏មិនស្ងាត់ពេកដែរ បើមិនដូច្នោះរៀនៗ ប្រាកដជាដេកលក់មិនខានឡើយ។ គួរជ្រើសរើសទីតាំងដែលនៅក្បែរកញ្ចក់ ហើយអាចមើលឃើញទេសភាពខាងក្រៅ ដែលអាចឱ្យអ្នកបន្ធូរអារម្មណ៍បាន។

២. រៀបចំឱ្យបានរួចរាល់មុនចាប់ផ្តើមរៀន

អ្នកគួរតែរៀបចំគ្រប់យ៉ាងឱ្យរួចរាល់ មិនថាឧបករណ៍សិក្សា អារម្មណ៍នៅក្នុងការរៀន កន្លែងអង្គុយ និងបរិស្ថានជុំវិញខ្លួន និយាយជារួមត្រូវតែ ត្រូវរៀបចំខ្លួនរួចជាស្រេចមុនចាប់ផ្តើមរៀន។

៣. មានគម្រោងនៅក្នុងការរៀន

រៀបចំឱ្យបានរួចរាល់ពីយប់ ថានឹងចង់រៀនពីអ្វីខ្លះ? ចង់ធ្វើលំហាត់ និងកិច្ចការអ្វីខ្លះ? កត់ទុកគ្រប់យ៉ាងនៅក្នុងកូនសៀវភៅ រួចយកវាមកដាក់លើតុ រួចចាំផ្តើមការងាររបស់អ្នកចុះ។

៤. ជំរុញទឹកចិត្តខ្លួនឯង

ត្រូវមានការតាំងចិត្ត ការលើកទឹកចិត្ត និងការជំរុញខ្លួនឯង ថានឹងត្រូវបញ្ចប់ការងារដែលកំពុងមានក្នុងដៃ ធ្វើយ៉ាងណាដើម្បីទទួលបានលទ្ធផលខ្ពស់ ។

ប្រភព ៖ herzing.edu

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី