• 2022-02-24 08:40:00
  • ព័ត៌មាន

ស្រណោះ​ហួស! ក្រខ្សត់ តស៊ូរៀនរហូតដល់ភូមិន្ទរដ្ឋបាល រៀនចប់រង់ចាំតែថ្ងៃចេញចាប់ប៉ុស្តិ៍ ឥឡូវបាត់បង់ជីវិតទៅហើយ!

  • 2022-02-24 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ ដែន ណាវីន បានបង្ហោះសាររំលែកទុក្ខ ចំពោះមរណភាពរបស់ និស្សិតម្នាក់ក្រខ្សត់ តស៊ូរៀនរហូតដល់ភូមិន្ទរដ្ឋបាល រៀនចប់រង់ចាំតែថ្ងៃចេញចាប់ប៉ុស្តិ៍ ឥឡូវបាត់បង់ជីវិត ពិតជាសោកស្ដាយខ្លាំងណាស់។

តាមប្រភពដដែលបានឲ្យដឹងទៀតថា និស្សិតភូមិន្ទរដ្ឋបាលដែលទទួលមរណភាពនោះមានឈ្មោះ Thunrith Khut ដែលជានិស្សិតតស៊ូប្រឹងប្រែងរៀនសូត្រម្នាក់ តែងតែផ្ដល់ស្នាមញញឹម មិនងាយបោះបង់ទោះមានឧបសគ្គយ៉ាងណា សុខចិត្តតស៊ូរៀនទាំងខ្លួនពិកា រហូតបានក្លាយជានិស្សិតក្នុងសាលាភូមិន្ទរដ្ឋបាល ហើយរៀនចប់រង់ចាំតែចាប់ប៉ុស្តិ៍ដើម្បីទៅបម្រើការនៅតាមស្ថាប័នរដ្ឋណាមួយដែលខ្លួនស្រលាញ់ប៉ុណ្ណោះ ពោលគឺអនាគតរបស់ Thunrith Khut នៅតែបន្តិចទៀតនឹងក្លាយជាមន្ត្រីបម្រើប្រជាជន និងប្រទេសជាតិមិនខាន តែមិនគួររូបគេមកជួបគ្រោះអកុសលបាត់បង់ជីវិតដោយសារជំងឺគាំងបេះដូងទាំងវ័យក្មេងពោរពេញដោយសមត្ថភាពបែបនេះទៅវិញ។

ការបាត់បង់ធនធានដ៏សំខាន់មួយនេះ ពិតជាគួរឲ្យសោកស្តាយយ៉ាងក្រៃលែង ជាពិសេសចំពោះសាច់ញាតិរបស់និស្សិតផ្ទាល់ រហូតមានការបង្ហោះសារមួយនៅលើបណ្តាញហ្វេសប៊ុក ចំពោះការបាត់បង់មួយនេះដែលអត្ថន័យក្នុងសារនោះគឺ ៖ «ប្អូនទទួលយកមិនបានទេ បងប្រុសអើយ បងប្រុសធ្លាប់ប្រៀនប្រដៅ ប្អូនខំរៀនតស៊ូតែចាំពីថ្ងៃនិងតទៅប្អូនលែងបានលឺទៀតហើយ សូមបងទៅអោយបានសុខណា Thunrith Khut» ។ គណនីហ្វេសប៊ុកមួយឈ្មោះ ដែន ណាវីន បានបង្ហាញអារម្មណ៍ស្រលាញ់ និងសោកស្តាយ ចំពោះការបាត់បង់បងប្រុស ដែលជានិស្សិតពូកែ និងជាយុវជនតស៊ូរៀន រហូតជិតបានទទួលជោគជ័យស្ទើរតែពាក់កណ្តាលជីវិតរបស់គេ។ យ៉ាងណា ការបាត់បង់មួយនេះ ក៏មិនអាចហៅឲ្យត្រឡប់វិញបាន មានតែការធ្វើចិត្តព្រមទទួល និងសូមឲ្យវិញ្ញានក្ខន្ធរបស់និស្សិតសាលាភូមិន្ទរដ្ឋបាលរូបនេះ បានទៅកាន់ទីស្ងប់សុខ ។

ការស្លាប់យុវជន Thunrith Khut មិនត្រឹមតែជាការបាត់បង់ធនធានរបស់ប្រទេសដ៏សំខាន់នោះទេ តែក៏ជាការក្រើនរំឮកសម្រាប់និស្សិតដទៃដែលកំពុងសិក្សា ត្រូវយកចិត្តទុកដាក់ ចំពោះបញ្ហាសុខភាព កុំធ្វេសប្រហែសឲ្យសោះ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់