• 2022-12-23 03:32:25
  • ការអប់រំ

ឃើញលទ្ធផល ឬនៅ? អភិបាលខេត្ដកំពង់ស្ពឺ រកមុខបេក្ខជនជាប់និទ្ទេស A មកទទួលរង្វាន់ធំ

  • 2022-12-23 03:32:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនចេញលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២២ អភិបាលខេត្ដកំពង់ស្ពឺលោក វ៉ី សំណាង បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្ដសម្រាប់សិស្សប្រឡងជាប់និទ្ទេសA នៅទូទំងខេត្ដ ប៉ុន្ដែរង្វាន់នោះលោកសុំលាក់សិន។ មកដល់ព្រឹកថ្ងៃទី២៣ ខែធ្នូ នេះ លោកក៏បង្ហើបថា រង្វាន់គឺមានម៉ូតូដូចឆ្នាំមុនដែរ។

អភិបាលខេត្ដរូបនេះ បានចូលរួមអបអរសាទរជាមួយសិស្សប្រឡងជាប់បាក់ឌុបទាំងអស់។ ទន្ទឹមគ្នានេះលោកក៏បានកោតសរសើរចំពោះសិស្សដែលបានប្រឡងជាប់និទ្ទេសA ទូទាំងខេត្ដ ហើយត្រូវទទួលបានរង្វាន់ម៉ូតូពីលោកក្នុងម្នាក់ ១គ្រឿង។

ការប្រកាសលទ្ធផលប្រឡងផ្លូវការតាមបណ្ដាខេត្ដ ទើបចេញនៅព្រឹកថ្ងៃទី២៣ ខែធ្នូ នេះ ប៉ុន្ដែគេមិនទាន់ដឹងថា សិស្សជាប់និទ្ទេសA ទូទាំងខេត្ដកំពង់ស្ពឺមានចំនួនប៉ុន្មាននៅឡើយទេ។ ប៉ុន្ដែកាលពីឆ្នាំទៅ សិស្សជាប់និទ្ទេសA ហើយទទួលបានរង្វាន់ម៉ូតូពីលោក គឺមានចំនួន ៣៣នាក់៕

ជិន សុភ័ក្ដ្រ

មតិយោបល់