
- 2022-12-25 05:52:40
- ការអប់រំ
វេទិកាជាតិ «ការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព»ជាការរួមចំណែកលើកកម្ពស់ជនពិការ
- 2022-12-25 05:52:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេទិកាជាតិ «ការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព»ជាការរួមចំណែកលើកកម្ពស់ជនពិការ
ចន្លោះមិនឃើញ
ឯកឧត្ដម ហាច ហ៊ាន តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថាវេទិកាជាតិ «ការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព»ជាការរួមចំណែកលើកកម្ពស់ជនពិការឲ្យរឹតតែមានសកម្មភាពក្នុងសង្គម។
ឯកឧត្ដម ហាច ហ៊ាន តំណាងក្រសួងសង្គមកិច្ច មានប្រសាសន៍ថា វេទិកាជាតិ «ការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព» មិនមែនជាលើកទី១ នោះទេ ពោលនេះជាលើកទី៣ហើយ ប៉ុន្តែដោយសារកូវីដទើបខកខានក្នុងការរៀបចំ។
វេទិកានេះគឺជាសកម្មភាពរួមចំណែកគាំពារជនមានពិការភាព ខណៈដែលអ្នកទាំងនោះចង់ឲ្យមានការគាំពារពីសហគមន៍ ឬអ្នកនៅជុំវិញខ្លួន។ ក្នុងនាមជារាជរដ្ឋាភិបាលដែលមានតួនាទីសំខាន់គឺចេញមុខយ៉ាងពេញទំហឹងក្នុងការគាំពារជនមានពិការភាព។ មួយវិញទៀតមិនមែនត្រឹមតែសកម្មភាព ឬវេទិកាប៉ុណ្ណេះទេ ការគាំពារ ការយកចិត្តទុកដាក់ គឺធ្វើឡើងជារៀងរាល់ថ្ងៃ រាលខែ និងរាល់ឆ្នាំផងដែរ។
ឯកឧត្ដមបន្ថែមទៀតថា ក្នុងនាមក្រសួងតែងតែទទូច និងស្នើសុំដល់ស្ថាប័នរដ្ឋ ឯកជន ក្រុមហ៊ុននានាឲ្យជួយលើកកម្ពស់ជនមានពិការភាពដូចជាផ្ដល់នូវការងារសមស្របមួយដើម្បីឲ្យបានចំណូលរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរ។
បញ្ជាក់ដែរថា វេទិកាជាតិស្ដីពី «ការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព» លើកទី៣ នេះធ្វើឡើងនៅក្នុងសណ្ឋាគារភ្នំពេញកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ វេទិកានេះផងដែរគឺសហការរៀបចំដោយអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន (PafID)៕