- 2023-03-01 03:33:39
- សុខភាព
ក្រសួងអប់រំ ក្រើនរំលឹក ពីវិធានការអនុវត្តលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា
- 2023-03-01 03:33:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងអប់រំ ក្រើនរំលឹក ពីវិធានការអនុវត្តលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា
ចន្លោះមិនឃើញ
ក្រសួងអប់រំ យុវជន និង កីឡា ក្រើនរំលឹកពីសេចក្ដីណែនាំស្ដីពី ការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមសាលារដ្ឋ និងឯកជន។
ផលិតផលភេជ្ជៈកំប៉ុង និងចំណីអាហារកែច្នៃជាច្រើនប្រភេទ កំពុងចរាចរនៅលើទីផ្សារកម្ពុជា ប៉ុន្ដែគ្រឿងបរិភោគទាំងនោះ មានខ្លះមានហានិភ័យខ្ពស់ចំពោះសុខភាព ជាពិសេសទៅលើក្មេងៗ ដែលប៉ា-ម៉ាក់ ពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការតាមដាន ឬគ្រប់គ្រងការហូបចុករបស់កូនៗនៅសាលារៀន បានធ្វើឲ្យប៉ះបាលដល់សុខភាពកុមារធ្ងន់ធ្ងរ។
ដោយសង្កេតឃើញផលលំបាកទាំងនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ បានក្រើនរំលឹកម្ដងហើយម្ដងទៀតដល់ម្ចាស់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ត្រូវគ្រប់គ្រងឲ្យបានល្អ ចំពោះចំណីអាហារដែលដាក់លក់សម្រាប់សិស្ស និងគ្រូនៅគ្រប់សាលាទាំងអស់។
សេចក្ដីណែនាំលេខ ១៨ អយក.សណន ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា បានហាមឃាត់លក់ដូរ ដោយបញ្ជាក់ចំនួនបីខ ច្បាស់ៗ ដើម្បីឲ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់អនុវត្ដឲ្យមានប្រសិទ្ធភាព។
ខ១. អាហារហាមឃាត់ក្នុងគ្រឹះស្ថានសិក្សាមានដូចជា៖ -ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់ - គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ - ចំណីអាហារដែលគ្មានប្រភពច្បាស់លាស់ - ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកស៊ីរ៉ូ គ្រប់ប្រភេទ ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ -ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែម និងតំណាប់ផ្អែមគ្រប់ប្រភេទ។
ខ២. អាហារដែលមានហានិភ័យខ្ពស់ចំពោះសុខភាព មានដូចជា៖ ចំណីអាហារដែលមានជាតិស្ករខ្ពស់ដូចជា ចំណីអាហារផ្អែមខ្លាំង ប្រើមេស្ករ ឬល័ក្ខ - ចំណីអាហារមានខ្លាញ់ច្រើនដូចជា នំកញ្ចប់ អាហារចៀន អាហារបំពង ។ល។ - ចំណីអាហារមានជាតិប្រៃខ្លាំងដូចជា មីកញ្ចប់ អាហារត្រាំ អាហារផ្អាប់ ជ្រក់ លៀសហាល ដំឡូងបំពងដាក់កំប៉ុង។ល។ -ចំណីអាហារដែលចម្អិនមិនបានល្អ និងរៀបចំទុកដាក់មិនបានត្រឹមត្រូវ ដូចការណែនាំ របស់អង្គការសុខភាពពិភពលោក (WHO) ស្តីពីកូនសោគន្លឹះទាំងប្រាំ នៃការរៀបចំអាហារប្រកបដោយសុវត្ថិភាព។