• 2023-03-14 03:56:02
  • សុខភាព

ចុងសប្ដាហ៍នេះ JCI Toul Kork រៀបចំកម្មវិធី "យោគ: និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៣"

  • 2023-03-14 03:56:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក នឹងរៀបចំកម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត – Yoga & Meditation for Wellbeing” លើកទី៣ ក្នុងគោលបំណងលើកតម្កើងគុណភាពជីវិតជាមូលដ្ឋាន និងគុណតម្លៃនៃការអនុវត្តធ្វើសមាធិ និងយោគៈ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។

កាលពីឆ្នាំ ២០១៩ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក បានផ្តួចផ្តើមបង្កើតកម្មវិធីនេះឡើងជាលើកដំបូង ហើយលើកទី២ នៅក្នុងឆ្នាំ២០២២ ។ សម្រាប់កម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត – Yoga & Meditation for Wellbeing” ទាំងពីរលើកគឺមានការចូលរួម និងគាំទ្រពីសំណាក់ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព លោក នឹម ឈុន្នី និងលោក យាន់ វណ្ណៈ ដែលជាវាគ្មិនកិត្តិយស ដើម្បីលើកតម្កើងសុខភាពផ្លូវចិត្ត តាមរយៈការបង្ហាត់បង្ហាញ និងការអនុវត្តការធ្វើសមាធិ និងយោគៈ។

ប្រធានគម្រោង លោក វ៉ុង សូរិយា បានឲ្យដឹងថា ការរៀបចំបង្កើតគម្រោងនេះជាលើកទី៣ ក្នុងគោលបំណងបណ្តុះបណ្តាល យល់ដឹងពីសារប្រយោជន៍ នៃយោគៈ និងសមាធិ ដល់អ្នកចូលរួម ក៏ដូចជាប្រជាជនទូទៅ លើសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដែលជាកត្តាចម្បង ក្នុងការបង្កើនគុណភាពជីវិតរស់នៅ និងការប្រាស្រ័យទាក់ទងល្អ រវាងក្រុមគ្រួសារ មិត្តភក្តិ ក៏ដូចជាដៃគូរជំនួញ ញ៉ាំងឱ្យប្រសិទ្ធភាព និងផលិតភាពការងារកាន់តែល្អប្រសើរឡើង ។

ឆ្លៀតក្នុងឱកាសនោះ កញ្ញា ស៊ុន ស៊ីហនិតនោវី ប្រធានសភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក ឆ្នាំ២០២៣ បានសម្តែងក្តីសោមនស្សរីករាយ និងអំណរគុណដល់ក្រុមហ៊ុន Phnom Penh Precast Plants, ក្រុមហ៊ុន Morakot Park City, ក្រុមហ៊ុន Urban Architecture, ក្រុមហ៊ុន 5 Siblings, ក្រុមហ៊ុន SCPC Automatioon, ក្រុមហ៊ុន AIA, AEON Mall Sen Sok City និងក្រុមហ៊ុនជាច្រើនទៀត ដែលបានចូលរួមឧបត្ថម្ភគាំទ្រគម្រោងនេះឱ្យប្រព្រឹត្តិទៅបាន។

ស្របពេលនេះផងដែរ សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក (JCI Toul Kork) មានកិត្តិយសគោរពអញ្ជើញប្រជាជនទាំងអស់ចូលរួមកម្មវិធីនេះ នៅផ្សារទំនើបអ៊ីនម៉លសែនសុខ ដោយចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោម ៖Registration Link: https://forms.gle/9ZukbuExcswUeeT87 (ផុតកំណត់ចុះឈ្មោះត្រឹមថ្ងៃទី ១៦ មីនា ២០២៣ / ចំនួនសំបុត្រមានកំណត់) ៕

ជិន សុភ័ក្ដ្រ

មតិយោបល់