• 2023-11-24 11:14:31
  • ការអប់រំ

ទើបអ៊ុតឃើញលទ្ធផលបាក់ឌុបថ្មីៗ អាចសម្លឹងមើលសាកលវិទ្យាល័យ ឌីជីថល ដំបូងគេនៅកម្ពុជា

  • 2023-11-24 11:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល សាកលវិទ្យាល័យដែលផ្តោតលើការបណ្តុះបណ្តាលមុខវិជ្ជាឌីជីថល(Digital) ដំបូងគេបង្អស់នៅប្រទេសកម្ពុជា នឹងចាប់ផ្ដើមបើកបវេសនកាលលើកដំបូងក្នុងពេលឆាប់ៗនេះ។

សាកលវិទ្យាល័យដែលចូលខ្លួនមកបណ្តុះបណ្តាលជំនាញឌីជីថលមួយនេះ គឺមានឈ្មោះថា “សាកលវិទ្យាល័យ ឌីជីថល កម្ពុជា ឬ Digital University of Cambodia ហៅកាត់ថាDUC ដែលមានកម្មវិធីសិក្សាស្របតាមស្តង់ដារក្រសួងអប់រំយុវជន និងកីឡា។

សិស្ស និស្សិត ដែលបញ្ចប់ការសិក្សានៅទីនេះ នឹងទទួលបានចំណេះដឹង ជំនាញ បទពិសោធន៍ក្នុងការធ្វើទីផ្សារ ស្គាល់បរិបទសេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យា ការធ្វើកសិកម្ម សំណង់ស៊ីវិល និងស្ថាបត្យកម្មឌីជីថល ទៅតាមយុគសម័យទំនើប ក្នុងការរស់នៅជាមួយទីផ្សារបើកជំហជើងមេឃនៃសង្គមឌីជីថល។

សូមបញ្ជាក់ថា សាកលវិទ្យាល័យ ឌីជីថល កម្ពុជា សាងសង់លើផ្ទៃដីជាង ២០ហិចតា ជាប់នឹងរាជធានីភ្នំពេញ ពោលពេញដោយតំបន់ពណ៌បៃតងគ្រប់ជ្រុងស្អាត មានផាសុកភាព ចំណែកបន្ទប់សិក្សា សាលសន្និសីទ មានស្តង់ដារខ្ពស់ ដែលចាប់ផ្តើមបើកបវេសនកាលដំបូងឆាប់ៗខាងមុខនេះហើយ។ សម្រាប់សិស្សដែលប្រឡងធ្លាក់បាក់ឌុបក៏អាចចូលរៀនបរិញ្ញាប័ត្ររងសិក្សានៅសាកលវិទ្យាល័យ ឌីជីថលកម្ពុជា បានផងដែរ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ជិន សុភ័ក្ដ្រ

មតិយោបល់