• 2023-11-27 12:08:43
  • ព័ត៌មាន

ដឹង​ទេ​ ឆ្មា​អាច​បញ្ចេញ​ទឹក​មុខ​រាប់​រយ​ប្រភេទ​ខុស​ៗ​គ្នា​

  • 2023-11-27 12:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វឆ្មា​អាច​បញ្ចេញ​ទឹក​មុខ​យ៉ាង​តិច​ ២៧៦ប្រភទ​ខុស​ៗ​គ្នា​ ក្នុង​ការ​បង្ហាញ​ពី​សកម្មភាព​ និង​អារម្មណ៍​របស់​ពួក​គេ​ ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​មួយ​ឆ្មា​គ្នា​ឯង​។

បើ​តាម​អ្នក​ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ​ California សហរដ្ឋអាមេរិក​ នៅ​ក្នុង​ទឹក​មុខ​រាប់​រយ​ប្រភេទ​នេះ​ គឺ​មាន​ការ​បញ្ចេញ​ទឹក​មុខ​ខ្លះ​គឺ​មាន​អត្ថន័យ​ដូច​ទៅ​ហ្នឹង​ការ​បញ្ចេញ​ទឹក​មុខ​របស់​មនុស្ស​ ក្នុង​ការ​ទាក់ទង​គ្នា​ដើម្បី​បង្ហាញ​សកម្មភាព​ និង​អារម្មណ៍​។

មូល​ហេតុ​ដែល​មាន​ចំណុច​ខ្លះ​ដូច​ទៅ​នឹង​មនុស្ស​នេះ​គឺ​ដោយ​សារ​ ឆ្មា​បាន​រៀន​ពី​ការ​រស់​នៅ​ជា​មួយ​មនុស្ស​នេះ​រយៈពេល​ ១ម៉ឺន​ឆ្នាំ​ទៅ​ហើយ​៕

ប្រភព៖ CNN អត្ថបទ៖ សេរី មង្គល

មតិយោបល់