- 2023-11-29 11:33:43
- ការអប់រំ
ស្មានថាឲ្យតែមានលុយអាចបង់ចូលរៀនបាន! សាកលវិទ្យាល័យឌីជីថល កម្ពុជា បង្ហើបលក្ខខណ្ឌខ្លះៗហើយ
- 2023-11-29 11:33:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានថាឲ្យតែមានលុយអាចបង់ចូលរៀនបាន! សាកលវិទ្យាល័យឌីជីថល កម្ពុជា បង្ហើបលក្ខខណ្ឌខ្លះៗហើយ
ចន្លោះមិនឃើញ
មកមើលសាកលវិទ្យាល័យ ឌីជីថលកម្ពុជា ដំបូងគេបង្អស់ សាងសង់លើផ្ទៃដីជាង ២០ហិចតា មិនមែនមានលុយបង់ចេះតែចូលរៀនបានទេ គឺមានលក្ខខណ្ឌវិន័យតឹងរឹង និងផ្ដល់ឱកាស ឲ្យនិស្សិតក្រីក្រ ជាអទិភាព។ នេះបើផ្អែក តាមផេកផ្លូវការ នៃសកលវិទ្យាល័យមួយនេះបានបង្ហោះកាលពីពេលថ្មីៗនេះ។
ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល សាកលវិទ្យាល័យដែលផ្តោតលើការបណ្តុះបណ្តាលមុខវិជ្ជាឌីជីថល ដំបូងគេបង្អស់នៅប្រទេសកម្ពុជា នឹងចាប់ផ្ដើមបើកបវេសនកាលលើកដំបូងឆាប់ៗខាងមុខនេះ។
សាកលវិទ្យាល័យដែលចូលខ្លួនមកបណ្តុះបណ្តាលជំនាញឌីជីថលមួយនេះមានឈ្មោះថា «សាកលវិទ្យាល័យ ឌីជីថល កម្ពុជា ជាភាសាអង់គ្លេស Digital University of Cambodia ហៅកាត់ថា(DUC) » ស្របតាមស្តង់ដារក្រសួងអប់រំយុវជន និងកីឡា។
សិស្ស និស្សិត បន្ទាប់ពីបញ្ចប់ការសិក្សានឹងទទួលបានចំណេះដឹង ជំនាញ បទពិសោធន៍ក្នុងការធ្វើទីផ្សារ ស្គាល់បរិបទសេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យា ការធ្វើកសិកម្ម សំណង់ស៊ីវិល និងស្ថាបត្យកម្មឌីជីថល ទៅតាមយុគសម័យទំនើប ក្នុងការរស់នៅជាមួយទីផ្សារបើកជំហជើងមេឃនៃសង្គមឌីជីថល។
សូមបញ្ជាក់ថា សាកលវិទ្យាល័យ ឌីជីថល កម្ពុជា សាងសង់លើផ្ទៃដីជាង ២០ហិចតា ជាប់នឹងរាជធានីភ្នំពេញ ពោលពេញដោយតំបន់ពណ៌បៃតងគ្រប់ជ្រុងស្អាត មានផាសុកភាព ចំណែកបន្ទប់សិក្សា សាលសន្និសីទ មានស្តង់ដារខ្ពស់ ដែលចាប់ផ្តើមបើកបវេសនកាលដំបូងឆាប់ៗខាងមុខនេះហើយ។
សម្រាប់សិស្សដែលប្រឡងធ្លាក់បាក់ឌុបក៏អាចចូលរៀនបរិញ្ញាប័ត្ររងសិក្សានៅសាកលវិទ្យាល័យ ឌីជីថលកម្ពុជា បានផងដែរ ហើយផ្ដល់ អាទិភាពលើ សិស្សក្រីក្រ ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB