• 2023-12-04 04:09:19
  • ការអប់រំ

គន្លឹះល្អៗ ពីនិស្សិតអាហារូបករណ៍ ឌីម ស៊ាងហ័រ ក្នុងការចាប់ឱកាសសិក្សាបន្ដថ្នាក់បរិញ្ញាបត្រ

  • 2023-12-04 04:09:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពេលដែលប្អូនៗថ្នាក់ទី១២ ដឹងលទ្ធផលប្រឡងរបស់ពួកគេក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ ហើយខ្លះក៏កំពុងស្វែងរកដាក់ពាក្យចូលរៀនតាមសាកលវិទ្យាល័យ ឬមហាវិទ្យាល័យទៅតាមជំនាញដែលខ្លួនចូលចិត្ដរៀងៗខ្លួននោះ ស្រាប់តែឃើញនិស្សិតអាហារូបករណ៍១០០% របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ម្នាក់ទៀត គឺកញ្ញា ឌីម ស៊ាងហ័រ បានចេញមុខចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួននៅលើបណ្ដាញសង្គម។

រូបថត និងវីដេអូ៖ ហ្វេសប៊ុក ឌីម ស៊ាងហ័រ

តាមរយៈវីដេអូរយៈពេលជាង ១៦នាទី ដែល ស៊ាងហ័រ បានបង្ហោះកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ឲ្យដឹងថា រូបនាង និងនិស្សិតដែលទទួលបានអាហារូបករណ៍មួយចំនួនទៀត សុទ្ធតែរស់នៅក្នុងគ្រួសារមិនសូវធូធារ ប៉ុន្ដែដោយការប្រឹងប្រែង តស៊ូក្នុងការសិក្សា ទើបពួកគេទទួលបានឱកាសល្អពីអ្នកឧកញ្ញា ក្នុងការសិក្សានៅថ្នាក់ឧត្ដមសិក្សា ដើម្បីឆ្ពោះទៅសម្រេចក្ដីស្រម៉ៃរបស់ខ្លួន។

សូមស្ដាប់ការចែករំលែកបទពិសោធន៍ជីវិត និងស្ថានភាពសិក្សាថ្នាក់បរិញ្ញាបត្ររបស់ប្អូនស្រី ឌីម ស៊ាងហ័រ ទាំងស្រុងដូចតទៅ៖

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ជិន សុភ័ក្ដ្រ

មតិយោបល់