- 2024-02-27 13:36:40
- ព័ត៌មាន
មកដឹងពីប្រទេសនីមួយៗក្នុង តំបន់ទាំង៥ របស់ទ្វីបអាស៊ី
- 2024-02-27 13:36:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីប្រទេសនីមួយៗក្នុង តំបន់ទាំង៥ របស់ទ្វីបអាស៊ី
ចន្លោះមិនឃើញ
ទ្វីបអាស៊ីជាទ្វីបមួយដែលមានទំហំធំជាងគេលើពិភពលោក។ ទ្វីបនេះជាទីតាំងរបស់ប្រទេសចំនួន ៤៨ ហើយក្នុងចំណោម ៤៨ប្រទេសនោះ ក៏មានបែងចែកជា ៥តំបន់ដែរ។ តំបន់ទាំង ៥នោះមានដូចជា៖
១. តំបន់អាស៊ីខាងលិច៖ មានប្រទេសចំនួន ១៩ ដែលក្នុងនោះមាន ហ្សកហ្ស៊ី អាមេនី អាហ្សេបៃហ្សង់ ទួរគី ស៊ីប្រ៊ូស ស៊ីរី លីបង់ អ៊ីស្រាអែល ដែនដីប៉ាឡេស្ទីន ហ្សកដានី អ៊ីរ៉ាក់ អ៊ីរ៉ង់ គុយវ៉ែត បារ៉ែន កាតា អារ៉ាប៊ីសាអ៊ូឌីត។
២. តំបន់អាស៊ីអាគ្នេយ៍៖ មាន ១១ប្រទេសគឺ វៀតណាម ឡាវ កម្ពុជា ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ប្រ៊ុយណេ ទីម័រខាងកើត និងហ្វីលីពីន។
៣. តំបន់អាស៊ីខាងត្បូង៖ មាន ៨ប្រទេសគឺ ប្រទេសឥណ្ឌា នេប៉ាល់ ប៊ូតាន់ បង់ក្លាដេស ប៉ាគីស្ថាន ម៉ាល់ឌីវ ស្រីលង្កា និងអាហ្វហ្គានីស្ថាន។
៤. តំបន់អាស៊ីបូព៌ា៖ មាន៥ប្រទេសគឺ ចិន ម៉ុងហ្គោល កូរ៉េខាងជើង កូរ៉េខាងត្បូង និងជប៉ុន។
៥. តំបន់អាស៊ីកណ្ដាល៖ មាន៥ប្រទេសគឺ តាហ្ស៊ីគីស្ថាន អ៊ូបេគីស្ថាន កាហ្សាក់ស្ថាន ទួរមេនីស្ថាន កៀហ្ស៊ីស៊ីស្ថាន៕