- 2015-08-04 15:52:52
- ការអប់រំ
បរិមាណសិស្សខេត្តមករៀនត្រៀមប្រឡងបាក់ឌុបនៅ ជ័យ ថាវី ធ្លាក់ចុះខ្លាំងឆ្នាំនេះ
- 2015-08-04 15:52:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បរិមាណសិស្សខេត្តមករៀនត្រៀមប្រឡងបាក់ឌុបនៅ ជ័យ ថាវី ធ្លាក់ចុះខ្លាំងឆ្នាំនេះ
ចន្លោះមិនឃើញ
ពីមួយឆ្នាំទៅមួយឆ្នាំសិស្សខេត្ត មករៀនត្រៀមប្រឡងបាក់ឌុបនៅសាលា ជ័យ ថាវី មានចំនួនច្រើនកុះករ នេះបើតាមការឱ្យដឹងពីលោកគ្រូគីមីវិទ្យា ជ័យ ថាវី ។ ប៉ុន្តែទោះបីជាយ៉ាងណាលោកថា ឆ្នាំនេះមិនដូចគ្នាឡើយ ដោយចំនួនសិស្សមកពីបណ្ដាខេត្ត មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំទៅមិញ។ អ្វីជាកត្តាគំរាមកំហែង?
លោកថា មកដល់ត្រឹមរយៈពេលនេះ សិស្សដែលរៀនត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ នៅសាលា ជ័យ ថាវី មានចំនួនសរុបប្រហែល ២០០០នាក់ ហើយសិស្សខេត្តមានតែ ៣% ទៅ ៤% ប៉ុណ្ណោះ ខណៈឆ្នាំមុនមានខ្ទង់ ៥០០០ នាក់ ហើយក្នុងនោះ សិស្សមកពីខេត្តប្រមាណជា ៣០% ទៅ ៤០ %។
គ្រូបង្រៀនមានដើមកំណើត នៅភូមិស្បែក ឃុំកណ្ដោលជ្រំ ស្រុកពញាក្រែក ខេត្តកំពង់ចាម បានបញ្ជាក់ពីមូលហេតុយ៉ាងដូច្នេះថា ដោយសារតែការប្រឡងថ្នាក់ជាតិបាក់ឌុប មានរយៈពេលខ្លីពេក ជាហេតុធ្វើឱ្យសិស្ស ពិបាកក្នុងការធ្វើដំណើរចុះឡើង។ មួយវិញទៀត ពីព្រោះតែសាលារដ្ឋតាមបណ្ដាខេត្តមួយចំនួន បើកវគ្គបំប៉នលើមុខវិជ្ជានេះដោយឥតគិតថ្លៃ។
"សល់តែជាង ៣ សប្ដាហ៍ប៉ុណ្ណោះ ហើយណាមួយខាងសាលារដ្ឋ គេមានបើកវគ្គបំប៉ន ទើបពួកគាត់នៅរៀនតាមសាលាទៅ។ ឥលូវរដ្ឋាភិបាល លោកគិតគូរណាស់លើវិស័យអប់រំ"។ លោកគ្រូវ័យ ៥៣ ឆ្នាំបញ្ជាក់។
ការប្រលងបាក់ឌុបឆ្នាំនេះ នឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែសីហា ដែលមានបេក្ខជនប្រឡងសរុបចំនួន ៨៨ ៤៨៨ នាក់ ក្នុងនោះស្រីចំនួន ៤២ ០៣៦ នាក់ ដោយចែកចេញជា ១៤៩ មណ្ឌលប្រឡងស្មើនឹង ៣ ៥៧៦ បន្ទប់។
គួរបញ្ញាក់ថាក្រសួងអប់រំ យុវជន និងកីឡាថ្មីៗនេះបានឱ្យដឹងថា ក្រសួងនឹងមិនអនុញ្ញាតឲ្យសិស្សប្រើម៉ាស៊ីនគិតលេខ ពេលប្រឡងមធ្យមសិក្សាទុតិយភូមិឡើយ៕
គ្រូ ជ័យថាវី ៖ ជារឿងត្រឹមត្រូវបំផុតដែលសិស្សទិញវិញ្ញាសាមកមើល
លោក ជ័យ ថាវី គ្រូបង្រៀនគួរល្បីឈ្មោះប្រចាំនៅកម្ពុជា ជានរណា?
អត្ថបទ៖ អ៊ុំ សុភក្តិ