• 2017-05-03 07:10:03
  • ការអប់រំ

​មក​ដល់​ហើយ​!​ ​អាហារូបករណ៍​​ថ្នាក់​មធ្យមសិក្សា​ ទៅ​​រៀន​នៅ​ប្រទេស​សិង្ហបុរី​​​

  • 2017-05-03 07:10:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្រាប់​ឆ្នាំ​ ​២០១៧-២០១៨​ ​នេះ​ ​សាធារណរដ្ឋ​សិង្ហបុរី​​បាន​ផ្ដល់​នូវ​អាហារូបករណ៍​ជា​ច្រើន​កន្លែង​សម្រាប់​សិស្សានុសិស្ស​​នៃ​​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​​ ​​ដែល​កំពុង​សិក្សា​នៅ​តាម​វិទ្យាល័យ​នានា​ អាច​ដាក់​ពាក្យ​ទៅ​រៀន​នៅ​ថ្នាក់​មធ្យម​សិក្សា​ចំណេះ​ទូទៅ​​ក្នុង​​ប្រទេស​សិង្ហបុរី​បាន​។​​​​​

​អាហារូបករណ៍​នេះ​រ៉ាប់​រង​ទៅ​លើ​ ការ​ស្នាក់​នៅ​ ​ការ​​ហូប​ចុក​ ថ្លៃ​សិក្សា​ និង​ ​សំបុត្រ​យន្ត​ហោះ​​ទៅ​មក​។​

  • ​ចាប់​ផ្ដើម​ទទួល​ពាក្យ​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ រហូតដល់​​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​៤​ល្ងាច

  • សម្រាប់​ការ​ដាក់​ពាក្យ​តាម Online សូម​ចូល​ទៅកាន់​គេហទំព័រខាងក្រោមនេះ ៖

ចុច​ត្រង់​នេះ​

  • សម្រាប់​ព័ត៌មាន​លម្អិត​អាច​សាកសួរ​ដោយ​ផ្ទាល់​នៅ​ការិយាល័យ​អាហារូបករណ៍ និង​ កម្មសិក្សា នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​ អាហារូបករណ៍​ដែល​មាន​អាសយដ្ឋាន​អគារ​លេខ​៨០ មហាវិថី​ព្រះនរោត្ដម(ស្ថិត​ក្នុង​ទីស្ដីការ​ក្រសួង​អប់រំ យុវជន និង​កីឡា) ឬ​ តាមរយៈ​ទូរស័ព្ទ​លេខ ០២៣ ៧២៤ ៨៧៤

អត្ថបទ៖ ចន្ថា

ប្រភព៖ ក្រសួងអប់រំ យុវជន និង កីឡា

មតិយោបល់