• 2018-07-30 02:00:00
  • ការអប់រំ

កូនខ្មែរនៅអាមេរិក មានការងារខ្ពស់ ចំណូលកប់ តែចង់មកស្រុកខ្មែរ​ ព្រោះ​ហេតុផល​រំជួលចិត្ត (មានវីដេអូ)

  • 2018-07-30 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យនេះ​មិន​ចម្លែក​ទេ បើ​និយាយ​ពី​និស្សិត​ខ្មែរ ដែល​មាន​សមត្ថភាព និង​មាន​ឱកាស​ទៅ​រៀន ឬ​រស់នៅ​អចិន្ត្រៃយ៍​នៅ​បរទេស។

អ្វី​ដែល​ប្លែក លឺ​ហើយ​សឹង​មិន​គួរ​ឲ្យ​ជឿ គឺ​នៅ​ត្រង់​ថា មាន​អ្នក​ខ្លះ​បាន​ទៅ​រៀន និង​អាច​រស់នៅ​សុខ​ស្រួល​ក្នុង​ទឹកដី​ប្រទេស​គេ​ជឿនលឿន​ហើយ តែ​បែរ​ជាចង់មកស្រុកខ្មែរ ព្រោះ​ស្រលាញ់​ប្រទេស​កំណើត​ខ្លួន​។

ជាក់​ស្ដែង គឺ​កូន​ខ្មែរ​១រូប ជា​អ្នក​ជំនាញ​ផ្នែក Softwear Engineer គឺ​លោក​វិស្វករ យី សុជាតិ។ លោក​បាន​បញ្ចប់​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​ល្បី​របស់​សហរដ្ឋ​អាមេរិក ឈ្មោះ Maharashi University of Managemnet។

ក្រៅ​ពី​នេះ លោក​ក៏​ធ្លាប់​បម្រើ​ការងារ​នៅ​តាម​បណ្ដាល​ក្រុមហ៊ុន​ធំ​១ នៅ​សហរដ្ឋ​អាមេរិក មាន Microsoft អស់​រយៈ​ពេល​ប្រមាណ​ជាង ៩ឆ្នាំ។

បច្ចុប្បន្ន​លោក​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ លោក​បាន​ចំណាយ​ពេល​ប្រមាណ​ជាង ១៣ឆ្នាំ នៅ​ទី​នេះ។ លោក​បាន​បញ្ជាក់​ថា ដោយ​សារ​លោក​មាន​ផែនការ​ច្បាស់លាស់​តាំង​ពី​ដំបូង​ពេល​ចេញ​ទៅ​រៀន​ស្រុក​គេ ដូច្នេះ​ទើប​លោក​មិន​ដែល​គិត​ថា ចង់​រស់នៅ​អចិន្ត្រៃយ៍​នៅ​អាមេរិក​ឡើយ បើ​ទោះ​នៅ​ទីនេះ​មាន​អ្វី​គ្រប់​យ៉ាង​ក៏​ដោយ។

ហេតុផល​សំខាន់ ៣ ដឹង​ហើយ​រំភើប ដែល​ជំរុញ ឲ្យ​លោក​ចង់​មក​ស្រុក​ខ្មែរ​នៅ​ពេល​អនាគត​ ដែល​ជា​ឆន្ទៈ​កម្រ​មាន ដែល​គួរ​ពិចារណា មាន​ដូច​ជា

១. ផ្ដល់​ភាព​ជា​គំរូ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នានា

កូន​ខ្មែរ​រូប​នេះ បញ្ជាក់​ថា ភាគ​ច្រើន​នៅ​ពេល​ទៅ​ដល់​ទឹក​ដី​គេ​រីក​ចម្រើន ប្រាកដ​ណាស់​ គឺ​មិន​សូវ​ចង់​វិល​មក​កន្លែង​ មិន​សូវ​ទំនើប ឬ​ពិបាក​ទេ។

ចំពោះ​លោក យល់ថា អ្វី​ដែល​ពិបាក​ ឬ​មាន​បញ្ហា​ នោះ​ហើយ​លោក​ចង់​ចូលរួម​ដោះស្រាយ​។ លោក​បន្ត​ថា ចំពោះ​លោក​ គឺ​ចូលចិត្ត​ដោះស្រាយ​បញ្ហា ជា​ជាង​ដើរ​គេច​បញ្ហា។

២. យក​ចំណេះ​ដឹង​ដែល​មាន​ពី​ស្រុក​គេ មក​ចែក​ចាយ​នៅ​ស្រុក​ខ្មែរ

ដោយសារ​លោក​ចង់​យក​ចំណេះ​ដឹង ដែល​មាន​ពី​ស្រុក​គេ មក​ចូលរួម​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​ចូលរួម​ដោះ​ស្រាយ​បញ្ហា​ដែល​មាន​ក្នុង​សង្គម។

លោក​បន្ត​ថា បើ​អ្នក​មាន​ចំណេះ ទៅ​រៀន​នៅ​បរទេស​ហើយ​មិន​នាំ​គ្នា​មក​វិញ តើ​ស្រុក​យើង​បាន​អី​នឹង​ខ្លាំង បើ​ខួរ​ក្បាល​ និង​ធនធាន នៅ​តែ​ប្រមូល​ផ្ដុំ​នៅ​បរទេស ដែល​គេ​រីកចម្រើន​ស្រាប់​នោះ។ លោក​ថា បើ​មាន​ធនធាន​គ្រប់ នោះ​អាច​ដោះ​ស្រាយ​បញ្ហា​សង្គម​បាន។

៣. កាត់​បន្ថយ​ផ្នត់​គំនិត​អាត្មា​និយម

ដោយ​សារ​លោក​ស្រលាញ់​ប្រទេស​កំណើត ដូច្នេះ​លោក​ចង់​មក​រស់​នៅ​រហូត​ដល់​ថ្ងៃ​ស្លាប់។ នៅ​ទីនោះ​មាន​សមាជិក​គ្រួសារ មិត្ត​ភក្តិ បងប្អូន និង​អនុស្សាវរីយ៍​ច្រើន។ ការ​មក​នៅ​ស្រុក​ខ្មែរ​នេះ គឺ​ចង់​ចូលរួម​ជួយ​ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ដែល​គួរ​គេ​ឲ្យ​ចង់​រស់​នៅ ប្រៀប​ដូច សហរដ្ឋអាមេរិក និង​សឹង្ហបុរី​ជាដើម។

វីដេអូ ខាង​ក្រោម​នេះ​ លោក​ យី សុជាតិ បាន​បក​ស្រាយ​បន្ថែម​ ពី​មូល​ហេតុ ដែល​លោក​ចង់​វិល​មក​នៅ​ស្រុក​ខ្មែរ​វិញ ដឹងហើយ​មិន​សរសើរ​មិនបាន។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់