• 2018-12-19 07:15:28
  • ស្នេហា

បុរសឥណ្ឌូនេស៊ី បានរៀបការជាមួយនារីអង់គ្លេសស្រស់ស្អាត ធ្វើឲ្យគេច្រណែនគ្រប់គ្នា

  • 2018-12-19 07:15:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ បុរស​ជនជាតិ​ឥណ្ឌូនេស៊ី វ័យ​២៦ឆ្នាំ​ម្នាក់ បាន​រៀបការ​ជាមួយ​នឹង​នារី​ជនជាតិ​អង់គ្លេស​ដ៏​ស្រស់​ស្អាត មក​ពី​ទីក្រុង Manchester ធ្វើ​ឲ្យ​អ្នក​និយម​លេង​អ៊ីនធឺណិត​មាន​ការ​ច្រណែន​យ៉ាង​ខ្លាំង។

បុរស​ឥណ្ឌូនេស៊ី​ខាង​លើ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Karna Radheya ខណៈ​នារី​មាន​សាច់​ស​ខ្ចី​នោះ​ឈ្មោះ Polly Alexandria Robinson។ ពួកគេ​បាន​ស្រលាញ់​គ្នា​អស់​មួយ​រយៈ​ធំ​មក​ហើយ មុន​សម្រេចចិត្ត​រៀបការ​បែប​ម៉ូស្លីម​យ៉ាង​សាមញ្ញ​ជាមួយ​គ្នា កាល​ពី​ថ្ងៃ​អាទិត្យ ទី១៦ ខែ​ធ្នូ ឆ្នាំ២០១៨ កន្លង​ទៅ​នេះ។ រូបថត​នៃ​ពិធី​មង្គលការ​របស់​ពួកគេ ក៏​ត្រូវ​បាន​បង្ហោះ និង​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម​ផង​ដែរ។

គូ​ស្វាមី​ភរិយា​ថ្មី​ខាង​លើ បាន​ជួប​គ្នា​ដំបូង​នៅ​លើ​កោះ​បាលី កាល​ពី​ខែ​សីហា ឆ្នាំ២០១៧។ នៅ​ពេល​នោះ លោក Karna ធ្វើ​ការ​នៅ​លើ​កោះ​បាលី ហើយ​ក៏​បាន​ជួប និង​ស្គាល់​នាង Polly តែម្ដង។ ក្រោយ​ពេល​បាន​ស្គាល់​ចិត្ត និង​ស្រលាញ់​គ្នា​មួយ​ឆ្នាំ​កន្លះ ពួកគេ​ក៏​សម្រេចចិត្ត​រៀបការ​ជាមួយ​គ្នា​តែម្ដង។

យ៉ាង​ណា​មិញ កាល​ពី​ដំបូង​ឡើយ លោក Karna សឹង​មិន​ជឿ​ថា នារី​ដែល​មាន​រូប​សម្បត្តិ​ស្រស់​សោភា​ដូច​នាង Polly អាច​មក​ស្រលាញ់​លោក​ឡើយ ខណៈ​អ្នក​ដទៃ​ទៀត​ក៏​ភ្ញាក់ផ្អើល​ចំពោះ​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា ស្នេហា​របស់​ពួកគេ​កាន់​តែ​រឹងមាំ រហូត​ឈាន​ដល់​ចំណុច​នេះ៕

ចុច​អាន៖

ប្រភព៖ worldofbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់