- 2019-01-05 03:50:00
- ការអប់រំ
ហិង្សាលើស្រ្តីជារឿងយើងត្រូវខ្វល់ កត់ទុកលេខអន្តរាគនម៍ភ្លាមៗ ២៥រាជធានី ខេត្តរបស់ក្រសួងកិច្ចការនារី
- 2019-01-05 03:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហិង្សាលើស្រ្តីជារឿងយើងត្រូវខ្វល់ កត់ទុកលេខអន្តរាគនម៍ភ្លាមៗ ២៥រាជធានី ខេត្តរបស់ក្រសួងកិច្ចការនារី
ចន្លោះមិនឃើញ
ប្រសិនបើលោកអ្នកជួបផ្ទាល់ ឬបានដឹងពីករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រស្ត្រី ក្មេងស្រីជាជនរងគ្រោះ និងសាធារណជន សូមរាយការណ៍ប្រាប់ក្រសួងកិច្ចការនារី។ លោកអ្នកអាចទាក់ទងតាមហ្វេសប៊ុក www.facebook.com/mowa.gov.kh ដើម្បីជួយសម្របសម្រួល និងជំរុញការផ្ដល់កិច្ចអន្តរាគមន៍ ក៏ដូចជាសេវាជូនជនរងគ្រោះឱ្យបានទាន់ពេលវេលា។
ក្រៅពីនេះ លោកអ្នកអាចទាក់ទង តាមរយៈលេខទូរសព្ទមន្ទីរកិច្ចការនារីនៅក្នុងរាជធានី ខេត្ត ដូចក្នុងតារាងខាងក្រោម។
តាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងកិច្ចការនារីក៏មានភ្ជាប់មួយច្បាប់របស់ក្រសួងដែលបានបញ្ជាក់បន្ថែមផងដែរ ពីនិយមន័យនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រស្ត្រី គឺសំដៅលើករណីហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ និងអំពើជួញដូរស្ត្រី និងក្មេងស្រី។
សូមរំលឹកថា កាលពីពេលថ្មីៗនេះក្រសួងកិច្ចការនារី បានចេញសេចក្ដីប្រកាសរកស្ត្រីកូនខ្ចីម្នាក់ ដែលលេចមុខលើបណ្ដាញសង្គមកាលពីថ្ងៃឆ្លងឆ្នាំ ក្នុងសភាពមានឈាមហូរដាបខ្លួនជាមួយកូនតូចម្នាក់។ សេចក្ដីប្រកាសនេះ ដើម្បីឈានទៅអន្តរាគមន៍ បើសិនរកឃើញថាអ្វីដែលស្ត្រីរូបនេះ បាននិយាយលើបណ្ដាញសង្គមជាការពិត។
លេខទូរសព្ទអន្តរាគនម៍ ២៥រាជធានី ខេត្តរបស់ក្រសួងកិច្ចការនារី។