- 2019-02-11 04:35:51
- ការអប់រំ
គួរឲ្យសរសើរអ្នកគ្រូណាស់! ដាក់រទេះឌុបសិស្សទៅរៀនរាល់ថ្ងៃ មិនខ្លាចហត់នឿយ
- 2019-02-11 04:35:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យសរសើរអ្នកគ្រូណាស់! ដាក់រទេះឌុបសិស្សទៅរៀនរាល់ថ្ងៃ មិនខ្លាចហត់នឿយ
ចន្លោះមិនឃើញ
អ្នកនាង សេង នឿន គឺជាគ្រូបង្រៀនថ្នាក់មត្តេយ្យសិក្សាដ៏ល្អម្នាក់។ អ្នកគ្រូឌុបសិស្សចំនួន ១២នាក់ ទៅសាលារៀនជារៀងរាល់ថ្ងៃ ដោយប្រើរទេះភ្ជាប់នឹងម៉ូតូផ្ទាល់ខ្លួន។ ទង្វើដ៏គួរឲ្យសរសើរបែបនេះ ត្រូវបានអង្គការ Unicef Cambodia សរសេររៀបរាប់លើគេហទំព័រដោយផ្ទាល់កាលពីថ្មីៗកន្លងទៅ។ ខាងក្រោមនេះ ជាសាច់រឿងសង្ខេបខ្លះៗពីដំណើរដែលជំរុញឲ្យអ្នកគ្រូលះបង់កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីសិស្សទទួលបានការអប់រំនៅតាមជនបទ។
អ្នកគ្រូ នឿន មានទីលំនៅចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីសាលាមត្តេយ្យភូមិក្រូច ស្ថិតក្នុងភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ រៀងរាល់ថ្ងៃ អ្នកគ្រូសុខចិត្តដាក់រទេះដឹកកូនសិស្សទៅសាលា ព្រោះចង់ឲ្យពួកគេទទួលបានការអប់រំ ខណៈដែលឪពុកម្ដាយក្មេងៗ មិនអាចជូនកូនទៅសាលាដោយសារជាប់រវល់នឹងការងារចិញ្ចឹមជីវិត។
ដំបូងមានលោកតាលោកយាយរបស់ក្មេងៗទាំងនោះ បានមកសុំពឹងឲ្យអ្នកគ្រូជួយយកចៅទៅសាលាផង ព្រោះតែជាអ្នកជិតខាងគ្នា អ្នកគ្រូក៏ព្រម។ អ្នកគ្រូចាប់ផ្ដើមឌុបពីក្មេង៥នាក់ទៅសាលាជាមួយរទេះខ្ជីគេមួយនេះ។ អ្នកគ្រូរំពឹងថា ចំនួនសិស្សនឹងថយចុះ បន្ទាប់ពីពួកគេឡើងថ្នាក់បឋមសិក្សា តែផ្ទុយទៅវិញ វានៅតែកើនឡើង។
អ្នកគ្រូបង្ហើបថា ការដឹកសិស្សទៅសាលារៀន មិនមាននរណាជួយឧបត្ថម្ភថ្លៃសាំងអ្វីឡើយ។ ទោះជាយ៉ាងណាក៏ដោយ វាមិនបានបញ្ឈប់ទឹកចិត្តដ៏ធំរបស់អ្នកគ្រូ ក្នុងការបញ្ជូនសិស្សតូចៗទៅក្រេបចំណេះដឹងផងដែរ។
រយៈពេល១៥ឆ្នាំហើយ ដែលអ្នកគ្រូ សេង នឿន បានធ្វើបង្រៀននៅសាលាមត្តេយ្យ ដែលមានសិស្សសព្វថ្ងៃសរុប ៣០នាក់ មានក្មេងស្រីចំនួន ១៥នាក់ ក្នុងនោះមានកុមារពិការចំនួន ៤នាក់ ។
លោកអ្នកអាចចូលអានលម្អិតបន្ថែមពីទឹកចិត្តដ៏មហិមារបស់អ្នកគ្រូ សូមចុចទីនេះ
ប្រភព៖ Unicef Cambodia