• 2019-02-15 02:52:34
  • ការអប់រំ

រំភើបចង់ស្រក់ទឹកភ្នែក..កម្លាំងកងរាជអាវុធហត្ថ ដើរសំពះជូនបាយជូនទឹកអ្នកខ្សត់ម្សិលមិញ

  • 2019-02-15 02:52:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់​១៤ កុម្ភៈ ម្សិល​មិញ​នេះ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រួម​គ្នា​ធ្វើ​អំពើ​ល្អ​ក្នុង​សង្គម ដោយ​បាន​រៀបចំ​បាយ​ទឹក​ម្ហូប​អាហារ នំនែក និង​លុយ​កាក់​មួយ​ចំនួន យក​ទៅ​ជូន​ជន​ចាស់​ជរា អ្នក​គ្មាន​ទីពឹង​ និង​អ្នក​ក្រខ្សត់​។ សកម្មភាព​ទាំង​នេះ​បាន​បង្ហាញ​ក្នុង​វីដេអូ​ខ្លី​មួយ ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​កង​កម្លាំង​រាជ​អាវុធ​ហត្ថ​ភ្នំពេញ និង​មាន​អ្នក​ចែក​រំលែក​បន្ត​គ្នា​ជា​ច្រើន។ អំពើ​ដ៏​ល្អ​ប្រពៃ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ខ្មែរ គឺ​ត្រូវ​​ស្រលាញ់​គ្នា មិន​បាន​ឋានៈ តួនាទី មាន​ក្រ ខ្ពស់​ ទាប​អ្វី​ឡើយ ការ​ចែក​រំលែក​ទ្រព្យ​ធន​មិន​ថា​តិច​ក្ដី​ ច្រើន​ក្ដី គឺ​សុទ្ធ​តែ​ជា​ទឹក​ចិត្ត។

ចង់​ដឹង​ថា​វីដេអូ​នេះ​មាន​អត្ថន័យ​ប៉ុណ្ណា​នោះ សូម​មក​ទស្សនា​ទាំង​អស់​គ្នា៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់