- 2019-04-21 08:02:36
- ការអប់រំ
ហួសចិត្ត! ឪពុកសិស្សម្នាក់ស្នើឲ្យបញ្ឈប់គ្រូ ក្រោយឃើញគ្រូកែលំហាត់កូនគាត់
- 2019-04-21 08:02:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហួសចិត្ត! ឪពុកសិស្សម្នាក់ស្នើឲ្យបញ្ឈប់គ្រូ ក្រោយឃើញគ្រូកែលំហាត់កូនគាត់
ចន្លោះមិនឃើញ
ឪពុកម្នាក់បានដាក់ញត្តិស្នើឲ្យសាលាបញ្ឈប់គ្រូបង្រៀនដែលបានកែ និង រិះគន់ លើក្រដាសកិច្ចការកូនប្រុសរបស់លោក។
លោក Chris Piland មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលគាត់បានឃើញគ្រូផ្តល់មតិយោបល់លើលំហាត់របស់ Kamdyn កូនប្រុសរបស់លោក ដែលរៀននៅថ្នាក់ទី២ ឲ្យដោះស្រាយ៦០លំហាត់ក្នុងរយៈពេល៣នាទី។ នេះបើតាម The Mirror ចុះផ្សាយកាលពីថ្ងៃសៅរ៍។
គ្រូបង្រៀនសរសេរថា "គាត់ពិតជាអាចឆ្លើយត្រឹម១៣សំនួរ ក្នុងរយៈពេល ៣ នាទី! សោកស្ដាយ" ហើយគ្រូថែមទាំងគូររូបមុខក្រៀមក្រំទៀតផង។
Chris ដែលរស់នៅរដ្ឋផេនស៊ីលវ៉ានៀ (Pennsylvania) មានការខឹងសម្បារយ៉ាងខ្លាំងចំពោះ ហើយលោកបានសម្រេចចិត្តបង្កើតញត្តិដោយអំពាវនាវឲ្យបញ្ឈប់គ្រូនេះជាបន្ទាន់ ដែលបច្ចុប្បន្នលោកបានហត្ថលេខាជាង ១៥ ០០០ ហើយ។
គាត់បន្ថែមថាកូនរបស់គាត់ត្រលប់មកផ្ទះវិញជាមួយក្រដាសកិច្ចការដែលធ្វើឲ្យលោកតក់ស្លុត មិននឹកស្មានថាគ្រូបង្រៀនម្នាក់អាចសរសេរគ្មានវិជ្ជាជីវៈ គ្មានការលើកទឹកចិត្តបែបនេះចំពោះក្មេង។
គ្រូបង្រៀនរូបនោះកំពុងត្រូវបានសាលា Valley View កំពុងតាមដាន ខណៈដែលនាយកសាលាបានឆ្លើយតបថា វាជាបញ្ហាផ្ទាល់ខ្លួនរបស់បុគ្គលិកគាត់ ហើយវាមិនគួរត្រូវបានបណ្ដាញសង្គមវាយតម្លៃសាលាទាំងមូលឡើយ៕
អាន៖ ប្រពៃណីនៃការចិញ្ចឹមចៀមរបស់អ្នកស្រុកប៉ូឡូញ ពិតជាគួរឲ្យចាប់អារម្មណ៍
អាន៖ សិល្បករថតរូបបានប្រែជីវិតកូនៗរបស់នាងទៅជារឿងព្រេងនិទានហើយរូបពួកគេពិតជាឥតខ្ចោះ