- 2019-05-09 06:45:00
- ការអប់រំ
ចប់ហើយ! ប៉ាម៉ាក់ហ៊ានតែធ្វើ១០រឿងនេះ ដូចបំផ្លាញអនាគតកូនចោលទទេៗ
- 2019-05-09 06:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចប់ហើយ! ប៉ាម៉ាក់ហ៊ានតែធ្វើ១០រឿងនេះ ដូចបំផ្លាញអនាគតកូនចោលទទេៗ
ចន្លោះមិនឃើញ
ជាទូទៅឪពុកម្ដាយ និងអាណាព្យាបាលគ្រប់រូបតែងតែស្រឡាញ់កូនដូចៗគ្នា។ ទន្ទឹមនឹងការស្រឡាញ់នេះ ជារឿយៗកំហុសឆ្គងរបស់ប៉ាម៉ាក់ភាគច្រើន បានបង្កើតនូវកំហុសឆ្គងនានាដែលមានឥទ្ធិពលអាក្រក់ដល់កូនៗ ដោយមិនដឹងខ្លួន។
ចៀសវាងបំផ្លាញអនាគតកូនជាទីស្រឡាញ់ អ្នកមិនគួរចិញ្ចឹម និងប្រដៅកូន តាមវិធីទាំង១០ដូចខាងក្រោម៖
១០. ហួងហែងពេក រហូតកូនអស់ពួកម៉ាករលីង
ក្រុមអ្នកវិទ្យាសាស្ត្រនៃសមាគមចិត្តសាស្ត្រអាមេរិកបានកត់សម្គាល់ថា នេះជាប្រភេទឪពុកម្ដាយដែលតែងតែហួងហែងកូនៗរបស់ពួកគេក៏ព្រោះតែការស្រឡាញ់ និងចង់ឲ្យកូនមានសុវត្ថិភាពហួសហេតុ។
ដូច្នេះហើយ ពួកគេតែងប្រាប់កូនៗឲ្យធ្វើនេះ ឬធ្វើនោះតាមចិត្តខ្លួន សូម្បីតែរឿងកំប៉ិកកំប៉ុក មិនដែលទុកពេលឲ្យកូនចេះគិត ឬបង្ហាញអារម្មណ៍តាមធម្មជាតិរបស់ក្មេងៗឡើយ។ ការចិញ្ចឹមបែបនេះ នឹងបង្កឲ្យកូនមានបញ្ហាអាកប្បកិរិយា និងចូលចំណោមគេមិនចុះជាមួយមនុស្សនៅក្នុងសង្គម។
៩. វៃកូនជាប្រចាំ
អ្នកប្រហែលជាមិនដឹងទេការប្រដៅកូនដោយវិធីវៃដុំ អាចនាំបញ្ហាច្រើនដល់សុខភាព។ ឪពុកម្ដាយជាច្រើនជឿថាការវៃដុំកូនៗ គឺជាជម្រើសល្អ សម្រាប់ទុកចាត់ការកូនៗ ពេលនិយាយមិនស្ដាប់គ្នា។ លទ្ធផលនៃការស្ទង់មតិកាលពីឆ្នាំ២០១២ បានរកឃើញថា មានឪពុកម្ដាយដល់ប្រមាណ៩៤% មានទម្លាប់ប្រដៅកូនដោយការវៃដុំជាប្រចាំ។
ការយល់ឃើញបែបនេះ គឺខុសស្រលះពីលក្ខណៈវិទ្យាសាស្ត្រ ហើយវាថែមទាំងនាំឲ្យកូនអ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ អ្នកជំនាញសុខភាពកុមារបានបញ្ជាក់ថា កុមារដែលរស់នៅជាមួយឪពុកម្ដាយបែបនេះ តែងមានបញ្ហាអត្តចរិតខ្លាំង ដូចជានិយាយមិនចេះស្ដាប់គ្នា ឬរឹងរូសខ្លាំង។ ក្រៅពីនេះកុមារអាចប្រឈមនឹងជំងឺផ្លូវចិត្តទាំងវ័យក្មេង បេះដូង ហឺត និងហានិភ័យខ្ពស់នៃជំងឺមហារីក។
៨. ប្រៀបធៀបកូន
អ្នកប្រហែលជាមិនសូវចាប់អារម្មណ៍ទង្វើតិចតួច ដែលអ្នកតែងធ្វើដាក់កូនជាទីស្រឡាញ់ ដែលនាំជាការឈឺចាប់ឲ្យកូនៗមិនងាយបាត់។ នៅពេលកូនៗ ធ្វើអ្វីមិនទាន់បានល្អ ឪពុកម្ដាយមួយចំនួនចូលចិត្តស្ដីបន្ទោស បង្អាប់ និងប្រៀបធៀបកូនខ្លួនឯងទៅនឹងកូនគេមិនចេះស្វាង។ ឧទាហរណ៍៖ ១. គ្រាន់តែរឿងតូចប៉ុណ្ណឹងសោះ ក៏ឯងធ្វើមិនកើត ល្ងង់មែន!។
២. ឃើញទេមើលកូនគេឆ្លាតណាស់ ធ្វើបានល្អលើសឯង ១០០ដងដឹងអត់? ឯងវិញអន់ណាស់ គ្មានបាន១ចំណិតកូនគេទេ! នេះជាសម្ដីចាក់ដោតណាស់ ការប្រើសម្ដីបែបនេះ ចំពោះកុមារ គឺប៉ះពាល់ខ្លាំងដល់អារម្មណ៍ និងបង្កជាការឈឺចាប់បំផុត ដែលអ្នកគួរចៀសវាង។
៧. គ្មានភាពច្បាស់លាស់
អ្នកគ្មានភាពច្បាស់លាស់ដែលជាគំរូល្អទុកឲ្យកូនមើល។ ករណីថាអ្នកចង់ប្រើកូនឲ្យធ្វើអ្វីមួយ បើកូនមិនព្រមធ្វើ គឺអ្នកតែងគ្មានហេតុផលពន្យល់កូន ឬសួរពីមូលហេតុសមរម្យ រួចហើយអ្នកក៏រត់ទៅធ្វើខ្លួនឯង។
៦. ស្រែកដាក់កូនខ្លាំងៗ
នៅពេលអ្នកខឹងកូនហើយអ្នករើសយកវិធីស្រែកដាក់កូនខ្លាំងៗ ដើម្បីបន្ធូរកំហឹង ដើម្បីឲ្យកូនខ្លាច។ អ្នកយល់ខុសហើយ ព្រោះបើអ្នកប្រកាន់ឥរិយាបថបែបនេះ គឺគ្មានលទ្ធផលល្អទេចំពោះកុមារ ហើយវាក៏រឹតតែធ្វើឲ្យកូនអ្នកកាន់តែខូចដេញឡើង។
៥. ដាក់ការរំពឹងខ្ពស់ចំពោះកូន
ជឿថាឪពុកម្ដាយគ្រប់រូប គឺសុទ្ធតែចង់ឲ្យកូនៗខ្លួនបានល្អប្រសើរ។ យ៉ាងនេះក្ដីអ្នកក៏មិនគួរដាក់ការរំពឹងទុកគ្រប់រឿង ដូចជាការសិក្សាកូនត្រូវតែជាប់លេខ ១ជាប់ៗគ្នា មិនថាមានរឿងអ្វីក៏ដោយ ហាមរៀនជាប់លេខបាតតារាងដាច់ខាត។ នេះជាការរំពឹងខ្ពស់ជ្រុល និងនាំសំពាធដល់កូនៗ រហូតប៉ះពាល់ដល់អារម្មណ៍កុមារ លែងចង់រៀនសូត្រ។
លោក Ryan Hong អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យជាតិប្រទេសសិង្ហបុរីបានពន្យល់ថា ក្មេងៗតែងមានការភ័យខ្លាចក្នុងការធ្វើអ្វីខុសឆ្គង នៅពេលឪពុកម្ដាយរបស់ពួកគេ ដាក់ការរំពឹងលើសលប់ ថាពួកគេនឹងធ្វើអ្វី១ល្អឥតខ្ចោះ។
៤. ចេះតែឆ្ងល់ថា ម៉េចកូនធ្វើរឿងអាក្រក់មកពីណា?
ចំណុចនេះមិនបាច់ឆ្ងល់ទេ កូនអ្នកគឺគ្មានពិបាកទៅរៀនសាលាណាទេអស់លុយមួយរៀលទេ ក្រៅតែឃើញសកម្មភាព និងលឺពាក្យសម្ដីដែលចេញពីរបស់ឪពុកម្ដាយនឹងឯង។ ឧទាហរណ៍ អ្នកនិយាយទូរស័ព្ទលេងជាមួយមិត្តភ័ក្ដិអ្នក ហើយអ្នកភ្លេចខ្លួនហៅគ្នា ឯងៗ ឬអញៗ ឬពាក្យប្លែកៗនានា ខណៈកូនអ្នកនៅជិតនោះ។ កុមារដូចផ្ទាំងសំពត់ ស គឺងាយប្រឡាក់ និងប្រាកដណាស់ កូនអ្នកនឹងចេះចាំពាក្យអសុរទាំងនោះយ៉ាងងាយបំផុត។
៣. បន្លាចកូន!
ការចិញ្ចឹមកូនពិតជានឿយហត់ណាស់។ ឪពុកម្ដាយដែលហត់នឿយ និងពិបាកលួងកូនឲ្យគេង គឺតែងនិយាយបន្លាចកូនថា បើកូនមិនព្រមគេងទេប៉ា ឬម៉ាក់ និងឲ្យប្រមាត់ប្រមង់ ឬខ្មោចមកចាប់ ឬខាំកូនឯងហើយ! បន្ទាប់មកកូនអ្នកខ្លាចពេក ក៏ប្រឹងបិទភ្នែកគេងលក់ទៅ។ អ្នកយល់ថាវាមានប្រសិទ្ធភាពគ្រាន់បើ។
តែចំណុចនេះ បើតាមអ្នកវិទ្យាសាស្ត្រពន្យល់ថាការភ័យខ្លាចនឹងធ្វើខួរក្បាលរបស់យើងថយចុះ ដូច្នេះកុមារមិនអាចមានការគិតរហ័សរហួនអំពីព្រោះពួកគេជួបរឿងភ័យខ្លាចច្រើនពេក។
២. កុំប្រាប់រឿងមិនសមរម្យដល់កូន
មាតាបិតាគួរជៀសវាងនិយាយអំពីរឿងទាក់ទងនឹងផ្លូវភេទជាមួយកូនតូច ដែលគ្នាមិនទាន់ចេះគិត និងបែងចែកត្រឹមត្រូវ ព្រោះវាអាចនាំបញ្ហាដល់កុមារ។
១. ទម្រើសកូនខ្លាំងពេក
ចៀសវាងកូនខូចចរិត ឬពិបាកប្រដៅ អ្នកមិនគួរចិញ្ចឹមកូនដោយការទម្រើសជ្រុលពេលទេ។ ឧទាហរណ៍៖ អ្នកតែងមានទម្លាប់សរសើរកូនជ្រុល ដូចជា នៅលើពិភពលោកនេះ គឺគ្មានអ្វីដែលល្អជាងកូនសំណព្វចិត្តរបស់ប៉ាម៉ាក់ទេ កូនជារាជនី ទោះកូនធ្វើខុស ១លានដង ក៏ប៉ានិងម៉ាក់នៅតែស្រឡាញ់ដដែល។
អ្នកមិនគួរនិយាយបែបនេះទេ ព្រោះវាជាសញ្ញា នៃការបង្រៀនកូនគេចពីការពិត និងធ្វើឲ្យកូនអ្នកចេះកុហក។