• 2019-06-12 03:19:17
  • ការអប់រំ

នារីអេត្យូពី​ម្នាក់​មិនចង់​ត្រួត​ថ្នាក់ ទ្រាំ​ប្រឡង​ទាំង​ទើប​សម្រាល​កូន​បាន​៣០​នាទី​

  • 2019-06-12 03:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តី​​អេត្យូពី​ម្នាក់​ទ្រាំអង្គុយលើ​គ្រែ​ពេទ្យ​ធ្វើ​វិញ្ញាសា​​ប្រ​ឡង​បន្ទាប់ពី​សម្រាល​កូន​បាន​តែ​៣០​នាទី​ដោយ​មិន​ចង់​រង់ចាំ​ដល់​ឆ្នាំ​បន្ទាប់​។ Almaz Derese​ វ័យ​២១​ឆ្នាំ​ត្រូវ​រំពឹង​ថាបាន​ប្រ​ឡង​មុនពេល​នាង​សម្រាល​កូន​តែ​ការ​ប្រ​ឡង​ត្រូវបាន​លើកពេល​ដោយ​សារ​បុណ្យ​រ៉ាម៉ាទន។

Almaz Derese​ ​និយាយ​ថា​ទោះបីនាង​មាន​ផ្ទៃពោះ​ក៏​មិន​ជាបញ្ហា​ដល់​ការ​សិក្សាដែរ​ និង​ថា​ខ្លូន​មិន​ចង់​រង់ចាំ​កា​រ​ប្រ​ឡង​បញ្ចប់​ថ្នាក់មធ្យម​សិក្សា​​នៅ​ឆ្នាំ​ក្រោយ​នោះទេ។

ស្រ្តី​ខាង​លើ​បានយក​មន្ទីរពេទ្យ​ជា​មណ្ឌល​ប្រ​ឡង​របស់​ខ្លួន​សម្រាប់​រយៈពេល​បី​ថ្ងៃ ហើយ​ថ្ងៃដំបូង​បន្ទាប់​ពី​នាង​សំរាល​កូន​បាន​៣០​នាទី​នាង​ប្រ​ឡង​បី​មុខ​វិជ្ជាគឺ​គណិត អង់គ្លេស និ​ង​ភាសាជាតិ។

វាជារឿង​ទូទៅ​ទៅ​ហើយ​នៅ​ប្រ​ទេស​អេត្យូពី​ដែល​កូន​សិស្ស​ស្រីតែង​បោះ​បង់ការ​សិក្សា ហើយ​ក៏វិល​មក​បញ្ចប់​ថ្នាក់​មធ្យម​សិក្សា​វិញ​នៅ​ពេល​បន្ទាប់។

Almaz Derese​ និ​យាយ​ថា​នាង​សប្បាយចិត្ត​នឹង​ការ​ប្រ​ឡង​នេះ ហើយ​កូន​ប្រុស​របស់​នាង​ក៏​​មាន​សុខភាព​ល្អ​ដែរ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់