- 2019-07-14 01:45:00
- ការអប់រំ
អត្ថប្រយោជន៍ ៥យ៉ាងមិននឹកស្មានក្នុងការលេងបាល់ទាត់ សម្រាប់កុមារតូច
- 2019-07-14 01:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍ ៥យ៉ាងមិននឹកស្មានក្នុងការលេងបាល់ទាត់ សម្រាប់កុមារតូច
ចន្លោះមិនឃើញ
មិនជារឿងចម្លែកឡើយ ដែលក្លឹបបាល់ទាត់អាជីពមានក្រុមយុវជនរបស់ក្លឹបតាំងពីពួកគេនៅតូចៗម្ល៉េះ។ ការស្រាវជ្រាវមួយបង្ហាញថា កុមារតូចលេងបាល់អាចនឹងធ្វើឲ្យពួកគេរីកលូតលាស់ទាំងកាយសម្បទា និង ផ្នែកស្មារតី។
ខាងក្រោមនេះគឺជាគុណសម្បត្តិ៥យ៉ាងពីការលេងបាល់របស់កុមារតូចៗ៖
១ បង្កើនភាពរហ័សរហួន
បាល់ទាត់តម្រូវឱ្យរត់ និង ប្រើជើងដើម្បីគ្រប់គ្រងបាល់ ពោលគឺវានឹងជួយឲ្យកូនតូចៗរបស់អ្នកទទួលនូវមរតកនេះរហូតដល់ពួកគេធំ។
២ ជួយដល់ការអភិវឌ្ឍខួរក្បាល
អត្ថបទមួយរបស់ Frontier in Psychology បានកត់សម្គាល់ថា កីឡាបាល់ទាត់អ្នកត្រូវគិតអោយបានលឿន និង ដោះស្រាយបញ្ហាភ្លាមៗ ជំនាញនេះនឹងធ្វើឲ្យកុមារតូចៗចេះរៀនប្រឈមនឹងបញ្ហា។
ជំនាញនេះក៏តម្រូវឱ្យក្មេងរៀនសូត្រពីរៀបប្រាស្រ័យទាក់ទងរវាងភ្នែក ហើយនិងជើង ឲ្យចេះផ្គួបផ្សំរបស់ទាំង២នេះទៅជារបស់តែ១។
៣ ធ្វើឲ្យឆ្អឹងលូតលាស់បានល្អ
នៅក្នុងការសិក្សាឆ្នាំ ២០១៦ ធ្វើឡើងដោយទស្សនាវដ្ដីការស្រាវជ្រាវអំពីឆ្អឹង និង ជាតិរ៉ែ (Journal of Bone and Mineral Research) បានរកឃើញថាកុមារដែលចូលរួមច្រើននៅក្នុងការលេងកីឡា ពិសេសកីឡាបាល់ទាត់ អាចនឹងធ្វើឲ្យឆ្អឹងរបស់ពួកគេលូតលាស់បានលឿនជាង។
៤ ជួយកសាងជំនាញសង្គម
បាល់ទាត់មិនអាចក្លាយទៅជាកីឡាជាក្រុមបាននោះទេ រហូតដល់កុមារមានអាយុចាប់ពី៨ឆ្នាំឡើងទៅ នៅពេលពួកគេចេះចែកបាល់។ ការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យមីឈីហ្គិន ( University of Michigan ) បានបង្ហាញថាតាមរយៈកីឡាដែលតម្រូវឲ្យកុមារចេះចែកបាល់ឲ្យគ្នាលេង អាចនឹងធ្វើឲ្យពួកគេមានភាពជាអ្នកដឹកនាំ ការយល់ចិត្ត និង ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយអ្នកដទៃ។
៥ ធ្វើឲ្យកុមារមានសុខភាពល្អ
David Hauptman អ្នកស្រាវជ្រាវអំពីការលូតលាស់កុមារបាននិយាយថា បាល់ទាត់គឺជា កីឡាដ៏អស្ចារ្យមួយដែលបង្រៀនកុមារតូចៗនូវមូលដ្ឋានគ្រឹះនៃការស៊ូទ្រាំកម្លាំង និង របៀបរស់នៅដែលមានសុខភាពល្អ៕
អាន៖ តោះ! ស្វែងយល់ការចិញ្ចឹមកូនជនជាតិអាស៊ី និងបស្ចិមលោកខុសគ្នាម៉េចខ្លះ