• 2019-08-29 01:15:00
  • ការអប់រំ

៤​ វិធី ការពារខ្លួនពេលធ្វើដំណើរយប់ព្រលប់ មនុស្សប្រុសស្រីគួរធ្វើតាម

  • 2019-08-29 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ខ្លះ​ត្រូវ​ចូល​រួម​ពិធី​ជួប​ជុំ​ជា​មួយ​មិត្តភ័ក្ដិ​ ពេល​ខ្លះ​ត្រូវ​បង្ហើយ​ការងារ​ដល់​យប់​ជ្រៅ​ ហើយ​ចំណែក​ពេល​ខ្លះ​ទៀត​ក៏​ជាប់​ធ្វើ​កិច្ចការ​សាលា​ដល់​ពេល​យប់​ ដូច្នេះ​ការ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ផ្ទះ​នៅ​ពេល​យប់​តែ​ម្នាក់​ឯង​ គឺ​ជៀស​មិន​ផុត​ឡើយ​។

ប៉ុន្តែ​បញ្ហា​គឺ​ថា​ តើ​អ្នក​អាច​មាន​វិធី​ការពារ​ខ្លួន​របស់​អ្នក​ ពី​គ្រោះ​ថ្នាក់​ផ្សេងៗ​ ដែល​អាច​នឹង​កើត​មាន​ឡើង​ ដោយ​មិន​ដឹង​មុន​បាន​ដែរ​ឬ​ទេ​?

ថ្ងៃ​នេះ​ Sabay សូម​ចែក​រំលែក​ វិធី​ការពារ​ខ្លួន​ចំនួន​ ៥ សម្រាប់​ប្រើប្រាស់​ នៅ​ពេល​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​នៅ​ពេល​យប់​៖

១. ផ្ដល់​ដំណឹង​ទៅ​កាន់​មិត្តភ័ក្ដិ​ ឬ​ក្រុម​គ្រួសារ​

ប្រើ​ប្រាស់​ទូរសព្ទ​ ជូន​ដំណឹង​ទៅ​កាន់​មិត្តភ័ក្ដិ​ ឬ​ក្រុម​គ្រួសារ​ ដោយ​ Call ឬ​ក៏​អាច​ផ្ញើ​សារ​តាម​រយៈ​បណ្ដាញ​សង្គម​ផ្សេងៗ​ ព្រម​ទាំង​ប្រាប់​ពួក​គេ​អំពី​ទី​តាំង​ ដែល​អ្នក​កំពុង​ស្ថិត​នៅ​។ លើស​ពី​នេះ​ទៅ​ទៀត​នោះ​ អ្នក​គួរ​តែ​ Share Location ទៅ​កាន់​ពួក​គេ​ ព្រោះ​ថា​ប្រសិន​ជា​មាន​គ្រោះ​ថ្នាក់​អ្វី​កើត​ឡើង​លើ​អ្នក​ នោះ​ពួក​គេ​នឹង​អាច​រក​អ្នក​ឃើញ​បាន​ភ្លាមៗ​។

២. ស្លៀក​សំលៀក​បំពាក់​ និង​ស្បែក​ជើង​ ដែល​ស្រួល​រត់​

ប្រសិន​ជា​អ្នក​មិន​អាច​តតាំង​បាន​ នៅ​ពេល​មាន​គ្រោះ​ថ្នាក់​ ដោយ​ការ​បៀតបៀន​ផ្សេងៗ​ពី​ជន​ខិល​ខូច​នោះ​ វិធី​តែ​ម៉្យាង​ ដែល​អាច​ជួយ​អ្នក​បាន​ គឺ​រត់​។ ដូច្នេះ​អ្នក​ត្រូវ​តែ​ស្លៀក​សំលៀក​បំពាក់​ និង​ស្បែក​ជើង​ណា​ ជួយ​អ្នក​ឲ្យ​រត់​បាន​លឿន​ គេច​ពី​ស្ថានភាព​គ្រោះ​ថ្នាក់​នោះ​ និង​ត្រូវ​ជៀស​វាង​ពាក់​ ស្បែក​ជើង​កែង​ ចំពោះ​មនុស្ស​ស្រី​។

៣. ហាត់ជាគុន ដើម្បី​ការ​ការពារ​ខ្លួន

បន្ទាប់​ពី​រៀន​ចេះ​ មូលដ្ឋាន​ខ្លះ​នៅ​ថ្នាក់​សិល្បៈ​នៃ​ការ​ការពារ​ខ្លួន​ នោះ​អ្នក​មិន​ត្រឹម​តែ​មាន​សមត្ថភាព​តតាំង​ជា​មួយ​ ជន​ដែល​ចង់​បៀតបៀន​អ្នក​នោះ​ទេ​ តែ​វា​ថែម​ទាំង​ជួយ​អ្នក​ ឲ្យ​បំបាត់​អារម្មណ៍​ភ័យ​ខ្លាច​ ហើយ​មាន​ភាព​រហ័ស​រហូន​ទប់​ទល់​ចំពោះ​ស្ថានភាព​គ្រោះ​ថ្នាក់​ផ្សេងៗ​ ដែល​បម្រុង​នឹង​កើត​មាន​ឡើង។

៤.​ មធ្យោបាយ​ធ្វើ​ដំណើរ​

ក្រៅ​ពី​វិធីសាស្ត្រ​ការពារ​ខ្លួន​ខាង​លើ​ទាំង​ ៣ នេះ​ មធ្យោបាយ​ធ្វើ​ដំណើរ​ គឺ​ជា​ផ្នែក​មួយ​ ជួយ​ការពារ​សុវត្ថិភាព​របស់​អ្នក​ ពី​គ្រោះ​ថ្នាក់​ផ្សេងៗ​ ដូច្នេះ​ហើយ​អ្នក​គួរ​ជ្រើស​រើស​យក​មធ្យោបាយ​ធ្វើ​ដំណើរ​ណា​ ដែល​ងាយ​ស្រួល​ដូច​ជា​ ការ​ហៅ​​តាក់ស៊ី ឬ​ តុកតុក តាម​កម្មវិធី​ទូរសព្ទ​​ដូចជា​ PassApp ជា​ដើម​។ ព្រោះ​ថា​ ការ​ហៅតាក់ស៊ី ជិះ​តាម​ទូរសព្ទ​ វា​មិន​ចាំ​បាច់​ឲ្យ​អ្នក​ដើរ​ចេញ​មក​ខាង​ក្រៅ​ ទើប​រក​បាន​នោះ​ទេ​ គឺ​គ្រាន់​តែ​ចុច​ទូរស័ព្ទ​ហើយ​កក់​ នោះ​ Taxi​ នឹង​មក​យក​អ្នក​ដល់​ទី​កន្លែង​ភ្លាម​៕

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់
អត្ថបទពេញនិយម