- 2019-09-15 00:57:00
- ការអប់រំ
១៤កញ្ញា គឺជាទិវាក្តីស្រឡាញ់របស់បុរសនៅជប៉ុន ដែលបុរសៗត្រូវទិញខោអាវក្នុងឲ្យនារី
- 2019-09-15 00:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៤កញ្ញា គឺជាទិវាក្តីស្រឡាញ់របស់បុរសនៅជប៉ុន ដែលបុរសៗត្រូវទិញខោអាវក្នុងឲ្យនារី
ចន្លោះមិនឃើញ
ទិវានៃក្តីស្រឡាញ់នៅប្រទេសជប៉ុនគឺខុសគ្នាឆ្ងាយពីពិភពលោក។ ខុសពីគូស្នេហ៍ដែលទិញកាដូឲ្យគ្នាទៅវិញទៅមក ១៤កុម្ភៈនៅជប៉ុនស្រ្តីតែងតែទិញសូកូឡាឲ្យបុរស ហើយបុរសត្រូវទិញកាដូឲ្យនាងវិញនៅរយៈពេល១ខែបន្ទាប់ ចំថ្ងៃ១៥ មីនា ដែលគេហៅថា White Day ហើយទិវាក្តីស្រឡាញ់របស់បុរស ឬ Men’s Valentine’s Day នៅក្នុងប្រទេសជប៉ុនត្រូវបានគេប្រារព្ធធ្វើឡើងចំថ្ងៃ១៤ ខែកញ្ញារាល់ឆ្នាំ។
Men’s Valentine’s Day បានកើតឡើងក្នុងប្រទេសជប៉ុនតាំងពីឆ្នាំ១៩៩១មកម្ល៉េះ ជាថ្ងៃដែលបុរសត្រូវទិញខោអាវក្នុងឲ្យមិត្តស្រីរបស់ពួកគេ។
កាលណោះ សមាគមម៉ូដសំលៀកបំពាក់របស់ប្រទេសជប៉ុនបានប្រកាសយកថ្ងៃនេះធ្វើជាទិវាក្តីស្រឡាញ់របស់បុរស ហើយគោលបំណងនៃការបង្កើតនេះអាចមកពីហេតុផលដើម្បីកាត់បន្ថយកាតព្វកិច្ចនៅថ្ងៃដែលបុរសត្រូវទិញកាដូឲ្យនារីវិញនៅថ្ងៃ ១៥ មីនា ( White Day) ព្រោះបើយើងគិតពីពេលវេលានៃទិវាក្តីស្រឡាញ់របស់បុរសចំថ្ងៃទី១៤ខែ៩ គឺកន្លះឆ្នាំត្រឹមរាប់ពី White Day មក ហើយ Men’s Valentine’s Day ក៏ប្រហែលជាអាចកាត់បន្ថយឥទ្ធិពល១៤ កុម្ភៈក្នុងប្រទេសមួយនេះផងដែរ។
សមាគមម៉ូដសំលៀកបំពាក់របស់ប្រទេសជប៉ុនមានគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសំលៀកបំពាក់ ម៉ូដ ពិសេសសំលៀកបំពាក់ក្នុងនារី ទើបកំណត់យកឱកាស Men’s Valentine’s Day ជាថ្ងៃដែលបុរសអាចទិញខោអាវក្នុងឲ្យនារី ព្រោះនៅពេលដែលមានការកំណត់ជារួមដូច្នេះ រឿងដែលគេគិតថាជាការខ្មាស់អៀន វានឹងក្លាយទៅជាធម្មតា។
បើទោះវាមិនមែនជាថ្ងៃឈប់សម្រាកផ្លូវការ ប៉ុន្តែទិវាក្តីស្រលាញ់ក្នុងខែ៩នេះ ប្រជាជនជប៉ុនតែងប្រារព្ធវាជារៀងរាល់ឆ្នាំ។
នៅមុនពេលមាន Men’s Valentine’s Day ជប៉ុនបានប្រារព្ធទិវាក្តីស្រលាញ់ក្នុងខែកញ្ញា (September Valentine) តាំងពីយូរមកហើយ។ ជាក់ស្តែង ចម្រៀង September Valentine របស់សិល្បករ Yukio Sasaki ត្រូវបានផលិតតាំងពីចុងទសវត្ស៧០មកម្ល៉េះ៕
អាន៖ បុរសជប៉ុនទម្លាយរឿង ៩យ៉ាងធ្វើឲ្យពួកគេធ្លាក់ក្នុងអន្លង់ស្នេហ៍ប្រពន្ធខ្លួនម្តងទៀត