- 2019-11-14 07:12:57
- ការអប់រំ
ស្ថាប័នមួយវាយតម្លៃថាកម្រិតជំនាញភាសាអង់គ្លេសកម្ពុជាទាបជាងថៃ និងវៀតណាម
- 2019-11-14 07:12:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថាប័នមួយវាយតម្លៃថាកម្រិតជំនាញភាសាអង់គ្លេសកម្ពុជាទាបជាងថៃ និងវៀតណាម
ចន្លោះមិនឃើញ
ស្ថាប័នធ្វើការលើវិស័យអប់រំមួយឈ្មោះថា Education First បានធ្វើចំណាត់ថ្នាក់ប្រទេសចំនួន១០០លើពិភពលោកលើជំនាញប្រើប្រាស់ភាសាអង់គ្លេសក្នុងឆ្នាំ២០១៩។
របាយការណ៍ខាងលើបានដាក់ពីន្ទុ១០០សម្រាប់ប្រទេសដែលមានជំនាញប្រើប្រាស់ភាសាអង់គ្លេសល្អបំផុត។ បើតាមរបាយការណ៍ប្រទេសដែលមានជំនាញភាសាអង់គ្លេសខ្ពស់ជាងគេគឺប្រទេសហូឡង់ បានពិន្ទុ៧០,២៧ និងប្រទេសដែលបានពីន្ទុទាបជាងគេគឺលីប៊ី បានពិន្ទ៤០,៨៧។
ចំពោះប្រទេសនៅតំបន់អាស៊ានវិញសិង្ហបុរីជាប់ក្នុងចំណោមប្រទេសមានជំនាញភាសាអង់គ្លេសខ្ពស់បំផុតគឺបានពិន្ទុ៦៦,៨២ ខណៈប្រទេសភីលីពីនបានពីន្ទុ៦០,១៤ និងម៉ាឡេស៊ី៥៨,៥៥ ស្ថិតក្នុងបណ្ដាប្រទេសមានជំនាញភាសាអង់គ្លេសខ្ពស់។
ក្នុងរបាយការណ៍ដដែលក៏បានដាក់ពិន្ទុប្រទេសនៅតំបន់អាស៊ានមួយចំនួនទៀតដូចជាវៀតណាមបានពីន្ទុ៥១,៥៧ ឥណ្ឌូនេស៊ី បានពិន្ទុ៥០,០៦ បន្ទាប់មកគឺប្រទេសថៃបានពិន្ទុ៤៧,៦១ មីយ៉ាន់ម៉ា៤៦,០០ និងកម្ពុជាបានពិន្ទុ៤៣,៧៨៕