• 2019-12-01 01:02:20
  • សុខភាព

ស្មាន​មិនដល់! ញ៉ាំក្រឡានខ្មែរ ផ្ដល់ប្រយោជន៍ច្រើនយ៉ាងសម្រាប់សុខភាព

  • 2019-12-01 01:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយដល់នំក្រឡាន អ្នកប្រាកដជាដឹងច្បាស់ថា ប្រភពចម្អិនដ៏ឆ្ងាញ់គឺមកពីខេត្តក្រចេះហើយ ប៉ុន្តែតើអ្នកមានដឹងថា វាមានប្រយោជន៍ដល់សុខភាពអ្វីខ្លះទៅក្រៅពីឆ្ងាញ់? ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអំពីប្រយោជន៍ចំពោះសុខភាពខ្លះៗអំពីក្រឡានខ្មែរយើង៖

បន្ថយការទល់លាមក និងការប្រឈមនឹងមហារីកពោះវៀនធំ

ក្រឡានគឺជាអាហារមានជាតិសរសៃខ្ពស់ ហើយក៏ជាហេតុផលដែលអ្នកគួរបញ្ចូលវាក្នុងរបបអាហារដែរដើម្បីបន្ថយបញ្ហាទល់លាមក។ រឿងល្អមួយទៀត អ្នកក៏អាចប្រើវាជាមួយនឹងការញ៉ាំទឹកច្រើនៗ និងធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ។ យ៉ាងណាមិញ របបអាហារមានជាតិសរសៃខ្ពស់ក៏ល្អបំផុតសម្រាប់ទប់ស្កាត់ជំងឺមហារីកពោះវៀនធំថែមទៀត។

គ្រប់គ្រងជាតិស្ករក្នុងឈាម

ដោយសារតែការពិតមួយថា ក្រឡានមានជាតិសរសៃច្រើន ដូច្នេះវាពិតជាល្អណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ឬអ្នកត្រៀមកើតជំងឺទឹកនោមផ្អែម។ នេះដោយសារតែវានឹងទៅបន្ថយកម្រិតជាតិស្ករក្នុងចរន្តឈាម មកត្រឹមកម្រិតធម្មតាបាន។ បញ្ហានោះគឺថា ជំងឺទឹកនោមផ្អែមប្រភេទទី២ មិនអាចព្យាបាលជាទេ តែវាជាជំងឺដែលត្រូវការគ្រប់គ្រងជាតិស្ករជាប់មួយជីវិតដើម្បីកុំឲ្យមានផលវិបាករបស់វា។

បន្ថយការប្រឈមនឹងជំងឺបេះដូងសរសៃឈាម

ជាតិសរសៃដ៏ខ្ពស់របស់ក្រឡានល្អបំផុតក្នុងការបញ្ចុះកូឡេស្តេរ៉ុលអាក្រក់។ ម៉្យាងវិញទៀត វាក៏ជួយថែរក្សាសរសៃឈាមអាក់ទែកុំឲ្យស្ទះដោយសារតែកូឡេស្តេរ៉ុលអាក្រក់ច្រើនដែរ។ លើសពីនេះទៅទៀត នំក្រឡានក៏អាចជួយបញ្ចុះសម្ពាធឈាមថែមទៀត។

សម្រកទម្ងន់

តើអ្នកកំពុងតែព្យាយាមសម្រកទម្ងន់មែនទេ? បើអ៊ីចឹងមែន យកល្អគួរតែបញ្ចូលនំក្រឡានក្នុងរបបអាហារទៅ។ នេះដោយសារតែវាអាចជួយទប់ស្កាត់ការឡើងទម្ងន់បាន ទោះបីជាអ្នកញ៉ាំវាច្រើនៗនៅចន្លោះពេលបាយក៏ដោយ។ អ្នកគ្រាន់តែប្រាកដថា អ្នកញ៉ាំក្នុងកម្រិតមធ្យមទៅបានហើយ។

បង្កើនថាមពលដល់ខួរក្បាល និងសុខភាពសរសៃប្រសាទ

វាមិនដូចគ្នានឹងបាយសយើងទេ តែនំក្រឡានគឺជាប្រភពដ៏ធំមួយនៃវីតាមីន B។ វីតាមីនមួយនេះគឺសំខាន់ណាស់សម្រាប់ថែរក្សាសុខភាពខួរក្បាល និងសរសៃប្រសាទ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ម៉្យាងវិញទៀត វាក៏សំខាន់សម្រាប់ប្រព័ន្ធសរសៃប្រសាទមានសុខភាពល្អដែរ ។ អ្នកជំនាញខាងសុខភាពផ្លូវចិត្តបានយល់ស្របថា វីតាមីន B ក៏ល្អសម្រាប់ជួយឲ្យមានអារម្មណ៍ល្អ ជាពិសេសអ្នកដែលកំពុងតែជួបបញ្ហាថប់អារម្មណ៍ និងបាក់ទឹកចិត្តតែម្តង៕

ប្រភព ៖ health.com.kh

មតិយោបល់