• 2019-12-09 03:49:31
  • ការអប់រំ

សិស្ស UCMAS ឆ្នើម​ជយលាភី​ ១២១៥នាក់ មក​ជួបជុំគ្នា​ទទួល​យក​ពានរង្វាន់ពី​ការប្រឡង​ថ្នាក់អន្តរជាតិ​លើកទី២៤

  • 2019-12-09 03:49:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៩សិស្ស UCMAS (យូ ស៊ី ម៉ាស) ជយលាភីឆ្នើមជាច្រើនរូបមានទាំង ជាតិ អន្តរជាតិ ដែលមកពីប្រទេសផ្សេងៗគ្នាពីជុំវិញពិភពលោក បានមកមកធ្វើការជួបជុំគ្នានៅក្នុងបរិវេណ ដឺ ព្រមៀ សេនធ័រ សែនសុខ ភ្នំពេញ ។ បន្ទាប់ពីបានចូលរួមកម្មវិធីប្រឡងគិតលេខរហ័សថ្នាក់អន្តជាតិលើកទី២៤ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៩ ជាលទ្ធផលនៃការប្រកួតប្រជែងនេះត្រូវបានរកឃើញសិស្សទទួលបានជយលាភីចំនួនសរុប ១២១៥ ដែលក្នុងនោះសិស្សជ័យលាភីលើវិញ្ញាសា សសេរចំនួន ១១៨៥ នាក់និងវិញ្ញាសាស្តាប់ចំនួន ៣០ នាក់ ក្នុងចំណោមបេក្ខជនប្រឡងសរុបចំនួន ៤០០០ នាក់ មកពី ៤0 ប្រទេសជុំវិញពិភពលោក។

កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមក្រោមអធិបតីភាពពីសំណាក់ លោកបណ្ឌិត សាស្ត្រាចារ្យ ឌីណូ វង្ស ស្ថាបនិក និងប្រធាន UCMAS អន្តរជាតិ, លោក លី សាឃុន អគ្គនាយក សាលាអាយឃីដ ដែលជាអ្នកទទួលសិទ្ធផ្តាច់មុខកម្មវិធី UCMAS នៅក្នុងប្រទេសកម្ពុជា , កញ្ញា ហេង រចនា នាយិកាគ្រប់គ្រងទូទៅ UCMAS កម្ពុជា , គណៈគ្រប់គ្រង UCMAS អន្តរជាតិ, ម្ចាស់អាជ្ញាប័ណ្ណ UCMAS ថ្នាក់ជាតិ និង អន្តរជាតិ រួមជាមួយនឹងអាណាព្យាបាលសិស្សក្នុងគោលបំណងចូលរួមអបអរសាទរដល់បេក្ខជនជយលាភីប្រឡងថ្នាក់អន្តរជាតិនៃកម្មវិធី UCMAS ។

ក្នុងឱកាសនេះដែរលោកបណ្ឌិតសាស្រ្តាចារ្យ ឌីណូ វង្ស ស្ថាបនិកនិងប្រធាន UCMAS អន្តរជាតិ បានសម្តែងនូវការអបអរសាទរដោយក្តីរំភើបរីករាយយ៉ាងខ្លាំងចំពោះជយលាភីរបស់កុមារ UCMAS (យូ ស៊ី ម៉ាស) ទាំងអស់ ដោយលោកក៏បានប្រាប់ឱ្យដឹងថា កម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី ២៤ ក្នុងឆ្នាំ ២០១៩ នេះគឺយើងផ្តោតយ៉ាងសំខាន់ទៅលើប្រធានបទមួយគឺ “ THINK AS A WINNER AND ACT AS A WINNER ” ដែលជាសារមួយដ៏មានអត្ថន័យ និង សាកសមបំផុតសម្រាប់សិស្សានុសិស្សដែលកំពុងសិក្សាកម្មវិធី UCMAS ព្រោះថាតាមរយៈកម្មវិធីសិក្សានេះយើងតែងតែបានបណ្តុះនូវផ្នត់គំនិតវិជ្ឆមានល្អៗជាច្រើនក្នុងការរៀនសូត្ររបស់ពួកគេ។ ដូច្នេះក្នុងនាមជាអ្នកជោគជ័យម្នាក់ទាមទារឱ្យបេក្ខជននិងសិស្សានុសិស្សទាំងអស់ត្រូវតែមានមហិច្ឆតាខ្ពស់ក្នុងការខិតប្រឹងប្រែងអនុវត្តន៍ឱ្យបានជាប្រចាំទើបអាចសម្រចគោលដៅបានហើយត្រូវចងចាំថាជ័យជម្នះមិនអាចកើតឡើងត្រឹមតែមួយពេលនោះទេ ។

លោកក៏ប្រកាសឱ្យដឹងថានា ឆ្នាំ២០២០ខាងមុខនេះប្រទសឥណ្ឌានឹងទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី ២៥ (25th UCMAS World Cup 2020) ក្នុងទីក្រុង Mumbai (បុមបៃ) ។

ទន្ទឹមនឹងនេះផងដែរលោក លី សាឃុន អគ្គនាយកសាលា អាយឃីដ ដែលជាអ្នក ដែលជាអ្នកទទួលសិទ្ធផ្តាច់មុខកម្មវិធី UCMAS នៅកម្ពុជាក៏បានបន្ថែមថាលោកពិតជាមានមោទនភាពយ៉ាងខ្លាំងដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី ២៤ ក្នុងឆ្នាំ ២០១៩ នេះ។

ឆ្លៀតក្នុងឪកាសនេះលោកក៏បានថ្លែងឱ្យដឹងផងដែរថា តាមរយៈកម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី ២៤ នៃ កម្មវិធី UCMAS (យូ ស៊ី ម៉ាស) ពិតជានេះបានផ្តល់នូវបទពិសោធន៍ជាច្រើនសម្រាប់ប្អូនៗជាបេក្ខជនប្រឡងពោលគឺដើម្បីឱ្យពួកគេបង្កើនបាននូវភាពជឿជាក់និងភាពក្លាហានក្នុងការប្រកួតប្រជែងជាមួយខ្លួនឯងនឹងបេក្ខជនដទៃទៀត។លោកក៏បានរំលឹកថាកម្មវិធី UCMAS គឺជាកម្មវិធីអភិវឌ្ឍខួរក្បាលលំដាប់ពិភពលោកដែលជួយឱ្យកុមារមានភាពឆ្លាតវៃក្នុងការគណនាលេខបានយ៉ាងរហ័ស និង ត្រឹមត្រូវ ដែលបច្ចុប្បន្នកម្មវិធី UCMAS មានបង្រៀនច្រើនជា ៨០ ប្រទស និង ៨០០០ សាខាជុំវិញពិភពលោកស្របពេលដែលកម្មវិធី UCMAS ក្នុងប្រទេសកម្ពុជាមានសិស្សកំពុងសិក្សាច្រើនជាង ១ ម៉ឺននាក់ក្នុង ៥៣ សាខាផងដែរ៕

មតិយោបល់