- 2020-04-13 10:12:15
- ការអប់រំ
វិធីសាស្ត្រដាំបាយ ដើម្បីយកបេះដូង អ្នកហូប
- 2020-04-13 10:12:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រដាំបាយ ដើម្បីយកបេះដូង អ្នកហូប
ចន្លោះមិនឃើញ
ភាពរីករាយនៅក្នុងជីវិតរបស់មនុស្សគឺនៅពេលញ៉ាំ ជាពិសេសគឺអាហារទាំង៣ពេលដែលជាអាហារប្រចាំថ្ងៃនោះឯង វាមិនមែនជាការស្រួលនោះទេ ទម្រាំបានបាយមួយឆ្នាំងដែលអ្នកហូបលាន់មាត់ថា «បាយគេឆ្ងាញ់ណាស់ណ៎ អោយឈ្ងុយ ហើយទន់រមួត ញ៉ាំមួយចានហើយ ចង់ថែមមួយចានទៀត»។
ផ្អែកតាមបទពិសោធន៍ នៃអ្នកជំនាញចម្អិនម្ហូប និងដាំបាយម្នាក់ ពីអ្នកស្រី ណាវី រស់នៅក្នុងបុរី វិមានភ្នំពេញ បានចែករំលែកបទពិសោធន៍ នៃការដាំបាយឲ្យឆ្ងាញ់ ដូចខាងក្រោម៖
ការដាំបាយដែលឆ្ងាញ់ត្រូវការកត្តារួមផ្សំជាច្រើន ដូចជា
១. ការជ្រើសរើសឆ្នាំង ៖ តាមពិតឆ្នាំងប្រភេទណាក៏ដាំបានដែរ មិនថាឆ្នាំងដាំបាយអគ្គិសនី ដាំហ្គាស ដាំធ្យូង ឬ អុសនោះទេ តែនៅត្រង់ថា ជាឆ្នាំងដែលសមល្មមនិងបរិមាណអង្ករដែលត្រូវដាំ។
២. ការជ្រើសរើសប្រភេទអង្ករ ៖ គួរជាប្រភេទអង្ករដែលអ្នក និង គ្រួសាររបស់អ្នកចូលចិត្ត
៣. ការដាក់ទឹក ៖ គូរដាក់ក្នុងកម្រឹតបាយទន់ ដែលមិនមែនបបរ ឬ បាយឆៅ
៤. ការប្រើភ្លើង ៖ ការបង្ខំភ្លើងក្នុងការដាំបាយ មិនមែនជារឿងល្អនោះទេ ព្រោះវាមិនត្រឹមតែធ្វើអោយបាត់បង់រសជាតិរបស់បាយ ហើយថែមទាំងធ្វើអោយខូចសុខភាពផងដែរ។
ទោះបីជាយ៉ាងណា អ្នកស្រី ណាវី បានបញ្ជាក់ថា រឿងចម្អិនម្ហូប និងដាំបាយ មែនទែនទៅអាស្រ័យលើចំណង់ចំណូលចិត្ត និងបទពិសោធន៍រៀងៗខ្លួន ហើយបច្ចេកទេសដាំបាយឲ្យឆ្ងាញ់ ក៏មានច្រើនយ៉ាងដែរ តែខាងលើនេះ គឺជារូបមន្តផ្ទាល់ខ្លួន នៃការដាំបាយឲ្យឆ្ងាញ់ និងត្រូវចិត្តខ្លួនផង និងគ្រួសារ របស់អ្នកស្រីផង៕
ចង់បានអង្ករផ្កាម្លិះប្រណីត ដាំដុះដោយធម្មជាតិ គុណភាពល្អឥតខ្ចោះ ដឹកដល់ផ្ទះរបស់លោកអ្នក ចុចត្រង់នេះ