• 2020-04-14 05:22:26
  • ការអប់រំ

មកដឹង វិធីសាស្ត្រងាយៗ ថែទាំរថយន្ត និងសម្ភារៈប្រើប្រាស់នៅផ្ទះ ក្នុងអំឡុងពេលកូវីដ១៩

  • 2020-04-14 05:22:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របស់ដែលធ្លាប់ប្រើ បែរជាត្រូវទុកចោល ព្រោះគ្មានភាពចាំបាច់ដែលត្រូវប្រើ។ សំនួរសួរថា តើត្រូវធ្វើយ៉ាងណាដើម្បីរក្សាដាក់របស់របរដែលធ្លាប់ប្រើអោយនៅល្អ មិនខូចខាត?

- ឡាន ៖ អ្នកត្រូវតែឧស្សាហ៌ check up ម៉ាស៊ីនឡានជារៀងរាល់៣ថ្ងៃម្តង លាងសំអាតមួយអាទិត្យម្តង បើទោះបីជាអ្នកមិនបានប្រើប្រាស់វាក៏ដោយ។

- ម៉ូតូ ៖ អ្នកត្រូវបញ្ឆេះមាស៊ីនចោលពី៥ទៅ១០នាទី រៀលរាល់២ថ្ងៃម្តង បើមិនដូច្នោះទេ ម៉ូតូរបស់អ្នកនឹងធ្វើទុក្ខនៅពេលដែលអ្នកត្រូវការជិះវាតែម្តង។

- កង់ ៖ អ្នកត្រូវពិនិត្យមើលសំបកកង់ជាប្រចាំ ព្រោះកង់ដែលមិនសូវជិះពោះវៀនរបស់វាអាចនិងធូរ ដល់ពេលដែលអ្នកត្រូវការវា នោះអ្នកនិងពិបាក។

- សម្លៀកបំពាក់ ៖ អ្នកត្រូវឧស្សាហ៌បើកទូសម្អាត និង ពិនិត្យមើលឡើងវិញចំពោះសម្លៀកបំពាក់ដែលធ្លាប់ស្លៀកទៅធ្វើការ អ៊ុតទុកដាក់អោយស្អាតបើទោះបីជាយើងមិនបានប្រើប្រាស់ក៏ដោយ។

- កាបូប ៖ អ្នកគួរមានទឹកបាញ់ និង ក្រណាស់ទន់ស្តើង សម្រាប់ជូតសំអាតកាបូបរបស់អ្នកយ៉ាងហោច ១សប្តាហ៌ម្តងដែរ បើមិនអ៊ីចឹងទេ កាន់ដីកម្រាស់៥តឹកមិនខានឡើយ។

- ស្បែកជើង ៖ ជូតសំអាតទូ និង ជុំវិញកន្លែងដាក់ស្បែកកុំឱ្យមានដី ឬ ធូលី ព្រោះកំទេចទាំងនោះអាចនឹងតោងជាប់ស្បែកជើងរបស់អ្នក ដែលនាំអោយខូច ឬ បាត់បង់សោភ័ណភាពរបស់ស្បែកជើង។

អ្វីជាច្រើនទៀត ដែលអ្នកត្រូវតែយកចិត្តទុកដាក់ ជាពិសេសនោះគឺសុខភាព ហាត់ប្រាណអោយបានទៀងទាត់ បើទោះបីអ្នកនៅផ្ទះក៏ដោយ។ ឧស្សាហ៌លាងសំអាតដៃជាមួយទឹកអាល់កុល ឬ អាល់កុលជេល នឹង ពាក់ម៉ាស់ជាប្រចាំពេលចេញទៅខាងក្រៅដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩៕

ប្រភព៖ Health Line ប្រែសម្រួល ៖ Art

មតិយោបល់