• 2020-05-13 06:33:20
  • ការអប់រំ

ក្រសួងពន្យាពេលបើកសាលា ព្រោះហេតុផល ៤យ៉ាង

  • 2020-05-13 06:33:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា ហាក់មានសភាពធូរស្រាលច្រើន ប៉ុន្តែយ៉ាងណាមិញនៅតែពុំអាចមើលស្រាលបាន ព្រោះថារលកទី២ ហាក់ដូចជានៅមិនឆ្ងាយប៉ុន្មាន និងកំពុងត្រៀមខ្លួនជាស្រេច បើសិនតែប្រហែសប្រាកដជាធ្លាក់នៅក្នុងសភាពដែលមិនអាចស្រោចស្រង់បានប្រាកដណាស់។

ហេតុផល ៤យ៉ាងធំៗ ដែលក្រសួងសម្រេចស្នើរពន្យារពេលបើកដំណើរការ ការចូលរៀនឡើងវិញ ទាំងសាលារដ្ឋ និងឯកជន

ហេតុផលទី១ ៖ ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងសកលលោកនៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយទេ ដោយសារតែយើងនៅមិនទាន់រកឃើញថ្នាំព្យាបាល និងវ៉ាក់ស៊ាំងការពារ។ មួយវិញទៀត ប្រទេសទាំងអស់នៅលើសកលលោកនៅតែបន្តអនុវត្តសកម្មភាពរឹតបន្តឹងការម្រមូលផ្តុំនៅតាមទីសាធារណ រួមទាំងការបិទសាលារៀនផងដែរ។ បើទោះបីជាសាលារៀនក្នុងប្រទេសមួយចំនួនត្រូវបានអនុញ្ញាតិអោយបើក ប៉ុន្តែផ្នែកខ្លះស្ថិតក្រោមលក្ខខណ្ឌការពារយ៉ាងតឹងតែងបំផុត។

ហេតុផលទី២ ៖ បើទោះបីជាស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាមិនមានករណីឆ្លងបន្ថែមថ្មីក៏ពិតមែន ប៉ុន្តែប្រសិនបើមានការធ្វេសប្រហែស រលកទិ២ប្រាកដជាវាយលុកជាក់ជាមិនខាន។

ហេតុផលទី៣ ៖ បញ្ចៀសនូវការប្រមូលផ្ដុំ ដោយក្រសួងបានដាក់ចេញនូវវិធានការសិក្សីពិចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ជំនួសអោយការរៀននៅក្នុងថ្នាក់ ដើម្បីបញ្ចើសនូវការប្រមូលផ្តុំដែលជាប្រភពនៃការចម្លងចូលសហគមន៌ និងដើម្បីការពារអាយុជីវិតសិស្សនិស្សិត។

ហេតុផលទី៤ ៖ ការបើកដំណើរការសាលារៀនឡើងវិញលឿនពេក ជាការប្រថុយទៅនឹងរលកទី២ និងធ្វើអោយសិស្សានុសិស្សប្រឈមនិងការការឆ្លង ហើយសាលារៀននឹងអាចក្លាយជាប្រភបចម្លងនៃការឆ្លងចូលសហគមន៌ ក្នុងករណីផ្ទុះឡើងដោយចៃដន្យណាមួយ ព្រោះដោយសារតែព្រំដែនកម្ពុជានៅបើកទាំងផ្លូបគោក និងផ្លូវអាកាស។

ស្ថិតក្រោមហេតុផលទាំង៤ រួមជាមួយនិងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងពាក់ព័ន្ធទាំងអស់ សង្ឃឹមថា ការពន្យារពេលនៃការបើកដំណើរការសាលារៀនគឺជាការការពារ ក៏ដូចជាការរាំងខ្ទប់រលកទី២បានយ៉ាងល្អ៕

ប្រភព ៖ ព័ត៌មានមន្ត្រីរាជការ

អត្ថបទ ៖ Art

មតិយោបល់
អត្ថបទថ្មី