- 2020-06-22 07:14:48
- ការអប់រំ
ចង់បានការងារដ៏ពេញចិត្ត និស្សិតគួរចេះបង្កើតម៉ាកយីហោខ្លួនឯងឲ្យមាំ
- 2020-06-22 07:14:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានការងារដ៏ពេញចិត្ត និស្សិតគួរចេះបង្កើតម៉ាកយីហោខ្លួនឯងឲ្យមាំ
ចន្លោះមិនឃើញ
ភាគច្រើនដែលអ្នកមួយចំនួនគិតថា ប្រសិនបើគ្មានបទពិសោធការងារនោះ នឹងពិបាករកការងារដែលពេញចិត្តណាស់។ ជាការពិត ក្រុមហ៊ុនត្រូវការបុគ្គលិកដែលធ្លាប់ធ្វើការ ហេតុនេះក្នុងដំណាក់កាលដំបូងដែលអ្នកមិនទាន់ប្រលូកការងារ អ្នកនៅតែអាចបង្កើតចំណុចលេចធ្លោរបស់ខ្លួននៅពេលកំពុងសិក្សា ប្រែក្លាយជាបទពិសោធដ៏មានតម្លៃ ដើម្បីឈោងចាប់អាជីពដ៏ពេញចិត្ត។
ចំណុចលេចធ្លោ គឺសំដៅដល់ការបង្កើតគុណភាពនៃខ្លួនឯងអភិវឌ្ឍឲ្យប្រសើរឡើង តាមរយៈការសិក្សាទទួលនិទ្ទេសល្អ ឬក្រេឌីតល្អ ការសហការក្រុមធ្វើកិច្ចសាលាយ៉ាងសកម្ម មានភាពជាអ្នកដឹកនាំឬក៏ឯករាជ្យក្នុងការសម្រេចឲ្យសមហេតុផល និងការចូលរួមសកម្មភាពការងារស្ម័គ្រចិត្តជាដើម។ ទាំងអស់នេះ ជាគ្រឿងផ្សំនៃគុណតម្លៃផ្ដល់ឲ្យអ្នកអាចបង្កើត Personal Brand ឬហៅថាជាម៉ាកយីហោខ្លួនឯង ដែលអ្នកមានបទពិសោធចេញពីជំនាញផ្ទាល់ខ្លួនមុននឹងឈានដល់ការរកកម្រៃពីការងារដែលពេញចិត្តនាពេលខាងមុខ។
គួរដឹងថា ម្ហូបដែលមនុស្សចង់ញាំ មិនប្រាកដថាវាអាស្រ័យលើរសជាតិនោះទេ ជួនកាលវាស្ថិតនៅលើយីហោរបស់ហាងលក់ម្ហូបនោះ ថាតើល្បីប៉ុណ្ណា។ សំលៀកបំពាក់តម្លៃថ្លៃ មិនមែនសុទ្ធតែល្អជាងសំលៀកបំពាក់តម្លៃថោកនោះទេ តែអាស្រ័យលើ Brand នោះ។
ដូចនេះ នៅពេលអ្នកមិនទាន់ត្រូវការការងារដែលមានប្រាក់ចំណូល ឬអ្នកជានិស្សិត គួរចាប់ផ្ដើមគិត Personal Brand ឲ្យរឹងមាំ និងរៀបចំក្នុងCV របស់អ្នក និង update វារាល់ពេលអ្នកបានបំពេញកិច្ចការថ្មីៗទាក់ទិនជំនាញស្នូល។ ជឿថា ដល់ពេលមួយអ្នកនឹងទទួលបានការងារដែលសមបំណង៕
ចុចអាន៖