- 2020-07-10 02:24:30
- ការអប់រំ
កុំរំលងឲ្យសោះ! ពិព័ណ៍ការងារដ៏ធំ នឹងធ្វើឡើងនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី
- 2020-07-10 02:24:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំរំលងឲ្យសោះ! ពិព័ណ៍ការងារដ៏ធំ នឹងធ្វើឡើងនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធី
ចន្លោះមិនឃើញ
ឱកាសល្អសម្រាប់សិស្ស និស្សិត អ្នកកំពុងរកការងារធ្វើ និងអ្នកចង់ផ្លាស់ប្ដូរការងារថ្មី បានមកដល់ហើយ។ ពិព័រណ៍ការងារដ៏ធំមួយ នឹងរៀបចំឡើងរយៈពេល ២ថ្ងៃពេញ គឺថ្ងៃសៅរ៍-អាទិត្យ ទី១៨-១៩ ខែកក្កដានេះ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី។
ពិព័រណ៍ការងារដែលរៀបចំឡើងដោយផ្សារទំនើប អ៊ីអនម៉ល សែនសុខស៊ីធីនេះ ធ្វើឡើងក្នុងគោលបំណង ចង់ឲ្យក្រុមអ្នកស្វែងរកការងារ អ្នកដែលចង់ផ្លាស់ប្តូរការងារ រឺក៏និស្សិត ដែលមិនទាន់មានការងារធ្វើ មានឱកាសទទួលបានការងារធ្វើ រួមទាំងទទួលបានចំនេះដឹងពីវាគ្មិនដែលមានជំនាញ និងបទពិសោធន៍ មកចែករំលែក អំពីរបៀបសិក្សាលើមុខវិជ្ជា ការជ្រើសរើសការងារត្រឹមត្រូវ និងការធ្វើផែនការអាជីពជាមួយនឹងគោលដៅ។
ក្រៅពីមានឱកាសការងារជាច្រើន រួមទាំងជួបវាគ្មិនល្បីៗ អ្នកចូលរួមទាំងអស់ ក៏នឹងមានឱកាសចាប់គ្រាប់ប៉េងប៉ុង ផ្សងសំណាង ដើម្បីឈ្នះរង្វាន់ជាច្រើនទៀតផងដែរ។
ដូច្នេះ កុំភ្លេចណា ចែករំលែកដំណឹងល្អនេះទៅកាន់មិត្តភក្ដិ និងមនុស្សជាទីស្រលាញ់របស់អ្នក ដើម្បីទៅចូលរួមទាំងអស់គ្នាណា!