• 2020-08-03 08:14:14
  • ការអប់រំ

UniDry ផ្តល់ជូនពិសេសមិនធ្លាប់មាន! ចែកមាសសុទ្ធសរុបរហូតដល់១០តម្លឹង!

  • 2020-08-03 08:14:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ឆ្នាំ ២០២០ (ថ្ងៃទី៣១ ខែធ្នូ) ផលិតផលខោទឹកនោមក្មេង UniDry ផ្តល់ឱកាសពិសេសដល់អតិថិជន ដើម្បីមានសំណាងឈ្នះនូវរង្វាន់ចិញ្ចៀនមាសសុទ្ធ ១ជី ចំនួន ១០០រង្វាន់ ដើម្បីជាការថ្លែងអំណរគុណដល់រាល់អតិថិជនដែលតែងតែជួយគាំទ្រផលិតផល UniDry ។

លក្ខខណ្ឌងាយៗសម្រាប់អតិថិជន ដែលមានបំណងចូលរួមផ្សងសំណាងដើម្បីឈ្នះរង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ មានដូចខាងក្រោម៖

១. ដោយគ្រាន់តែជាវនូវរាល់ផលិតផលខោទឹកនោម UniDry រួចហែកយកសន្លឹកឆ្នោតដែលមាននៅលើថង់

២. បំពេញព័ត៌មានលើសន្លឹកឆ្នោតឲ្យ​បានត្រឹមត្រូវ

៣. វាយលេខកូដលើសន្លឹកឆ្នោត និងភ្ជាប់ជាមួយរូបថតសន្លឹកឆ្នោតដែលបំពេញរួចនោះ ផ្ញើរទៅកាន់ទំព័រហ្វេសប៊ុក UniDry Cambodia ជាការស្រេច។

៤. ក្រុមការងារ UniDry នឹងធ្វើការឆ្លើយតប និងកត់ត្រាយ៉ាងល្អិតល្អន់ ហើយបោះពុម្ភជាថ្មីដូចច្បាប់ដើម របស់អ្នក សម្រាប់ធ្វើការចាប់រង្វាន់។

ការចាប់រង្វាន់មានចំនួន៣លើក៖ លើកទី១ នៅដើមខែតុលា ឆ្នាំ២០២០ លើកទី ២ នៅចុងខែវិច្ឆិកា ឆ្នាំ២០២០ និងលើកចុងក្រោយនៅដើមខែមករា ឆ្នាំ២០២១។ ហើយការចាប់រង្វាន់នឹងធ្វើឡើងដោយការ Live ផ្ទាល់នៅលើ ទំព័រហ្វេសប៊ុក UniDry Cambodia ។

សម្រាប់ព័ត៌មានបន្ថែម និងឱកាសឈ្នះរង្វាន់ សូមទំនាក់ទំនងមកកាន់លេខលេខទូរស័ព្ទ 023 977 805 / 011 626 879 ឬទំព័រហ្វេសប៊ុក UniDry Cambodia ។

គួរបញ្ចាក់ផងដែរ ខោទឹកនោមUniDry ត្រូវបានរចនាជាពិសេសសម្រាប់ក្មេងគ្រប់អាយុ ចាប់ពីទើបនឹងកើត រហូតដល់ ទម្ងន់ ២៥គីឡូក្រាម ដែលមានទំហំដូចជា S, M, L, XL, XXL ដែលសក្តិសមសម្រាប់ក្មេងរពឹស ជាមួយនឹងភាពស្រស់ថ្លា ទន់ល្មើយ និងជក់ទឹកបានយ៉ាងល្អ។

ក្រុមហ៊ុន វីន ស៊ុន (ខេមបូឌា) ខូ អិលធីឌី ដែលជារោងចក្រផលិតខោទឹកនោមទី១ នៅក្នុងរាជធានីភ្នំពេញនៃប្រទេស កម្ពុជា ត្រូវបានដំណើរការនៅខែមេសា ឆ្នាំ២០១៨ និងកំពុងផ្តល់នូវឱកាសការងារ ដល់ ប្រជាជនកម្ពុជាជាច្រើននាក់។ ក្នុងនាមជា ក្រុមហ៊ុនផលិតខោទឹកនោមដែលឈានមុខគេមួយនៅអាស៊ី ក្នុងការចែកចាយផលិតផលនិងសេវាកម្ម ដែលយើងផ្តល់ជូនត្រូវបានទទួលស្គាល់ដោយ ស្តង់ដារអន្តរជាតិ ដែលមានគុណភាព និងជាប់ពានរង្វាន់ជាបច្ចេកវិទ្យាលំដាប់ពិភពលោក៕

មតិយោបល់