• 2020-11-11 05:17:43
  • ការអប់រំ

ក្រសួងអប់រំ អនុញ្ញាតឲ្យអង្គភាពថ្នាក់ជាតិទាំងអស់ ធ្វើការនៅផ្ទះរៀងៗខ្លួន តាមអនឡាញ

  • 2020-11-11 05:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ពីវិធានការសម្រាប់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោយព្រឹត្តិការណ៍ ០៣ វិច្ឆិកា ។ ក្នុងនោះដែរ ក្រសួងអប់រំ យុវជន និងកីឡាបាន ណែនាំដល់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិទាំងអស់ ដូចខាងក្រោម៖

  • អនុញ្ញាតឱ្យមន្ត្រីអប់រំធ្វើការនៅតាមផ្ទះរៀងៗខ្លួនតាមប្រព័ន្ធអនឡាញ និងផ្អាកការត្រួតពិនិត្យវត្តមាន

  • គ្រប់អង្គភាពត្រូវរៀបចំវេនការងារ ដើម្បីធានាកិច្ចការនៅការិយាល័យនីមួយៗមានដំណើរការជា

    ប្រក្រតី និងមិនរាំងស្ទះដល់ការងាររបស់ស្ថាប័ន

  • បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារ តាមប្រព័ន្ធឌីជីថល ដូចជា Telegram, Whatsapp.

  • រាល់កិច្ចប្រជុំត្រូវរៀបចំ តាមរយៈប្រព័ន្ធអនឡាញ ដូចជា ZOOM, Microsoft team, Skype.

  • អង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវតាមដាននិងរាយការណ៍ជាប្រចាំអំពី ស្ថានភាពសុខភាពរបស់មន្ត្រី មន្ត្រីអប់រំទាំងអស់ត្រូវពាក់ម៉ាសការពារ ឱ្យបានជាប់លាប់គ្រប់ពេលចេញចូល និងពេលបំពេញការងារ

  • ត្រូវរក្សាអនាម័យ ដោយលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាល់កុលជាប្រចាំ

  • គ្រប់ច្រកចេញចូល ត្រូវកំណត់ឱ្យមានការវាស់កម្ដៅ និងពាក់ម៉ាសជាប្រចាំ ក្នុងករណីមិនអនុវត្តតាម មិនត្រូវអនុញ្ញាតឱ្យចូលក្នុងបរិវេណ ជា ដាច់ខាត

  • ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬ ទូរសព្ទទៅលេខ ១១៥ ជាបន្ទាន់។

សូមមើលសេចក្តីណែនាំដូចខាងក្រោមនេះ ៖

ប្រភព៖ ក្រសួងអប់រំ យុវជននិងកីឡា

មតិយោបល់