• 2020-11-19 04:37:00
  • ការអប់រំ

ឆ្នាំ២០២១ រដ្ឋាភិបាលបានផ្តល់ ​ក្រប​ខណ្ឌ​ចំនួន​ ៣៦០០​កន្លែង ដល់អ្នកប្រឡងគ្រូបង្រៀន

  • 2020-11-19 04:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​បាន​ផ្ដល់​ក្រប​ខណ្ឌ​ចំនួន​ ៣៦០០​កន្លែង​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ធ្វើ​ការ​ប្រឡង​ជ្រើសរើស និង​បណ្ដុះបណ្ដាល​គ្រូ​បង្រៀន​ឆ្នាំ​២០២១។ដើម្បីបំពេញតម្រូវការគ្រូបង្រៀនគ្រប់ប្រភេទ ក្របខណ្ឌ នៅតាមអង្គភាព គ្រឹះស្ថានសិក្សាចំណេះទូទៅ គ្រឹះស្ថានអប់រំបច្ចេកទេស និងគ្រឹះស្ថានឧត្តមសិក្សា។

ក្រសួងអប់រំ យុវជន និង កីឡា សម្រេចបែងចែកក្របខណ្ឌ ដូចខាងក្រោម៖

១. ក្របខណ្ឌគ្រូបង្រៀន មត្តេយ្យសិក្សា ចំនួន ២០០ កន្លែង

២. ក្របខ័ណ្ឌគ្រូបង្រៀនកម្រិត បឋមសិក្សា ចំនួន ១ ៥៥០ កន្លែង

៣ ក្របខ័ណ្ឌគ្រូបង្រៀនកម្រិត មូលដ្ឋានចំនួន ៥០០កន្លែង​

៤ ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន អប់រំកាយនិងកីឡា

៥ ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម(បង្រៀននៅវិទ្យាល័យ ចំនួន ១១០០ កន្លែង

៦ ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម (បង្រៀននៅគ្រឹះស្ថានឧត្តមសិក្សាសាធារណោ) ចំនួន៨៥កន្លែង ។

សូមមើលសេចក្តីជម្រាបជូនដូចខាងក្រោមនេះ ៖

ប្រភព៖ ក្រសួងអប់រំ យុវជននិងកីឡា

មតិយោបល់