- 2020-11-28 03:15:04
- ការអប់រំ
សាលា Singapore (Cambodia) International Academy ក្លាយជាកន្លែងធ្វើតេស្ត IELTS ផ្លូវការ!
- 2020-11-28 03:15:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលា Singapore (Cambodia) International Academy ក្លាយជាកន្លែងធ្វើតេស្ត IELTS ផ្លូវការ!
ចន្លោះមិនឃើញ
អនុស្សរណៈនៃការយោគយល់គ្នារវាងមជ្ឈមណ្ឌលតេស្តផ្លូវការរបស់ IELTS នៃមជ្ឈមណ្ឌល IDP Education ជាមួយនិងសាលា Singapore (Cambodia) International Academy (SCIA) ត្រូវបានចុះហត្ថលេខានៅសាលា SCIA ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជានៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០។ អនុស្សរណៈនៃការយោគយល់គ្នានេះអនុញ្ញាតឱ្យ SCIA ក្លាយជាកន្លែងធ្វើតេស្ត IELTS ក្រោមការផ្តល់សិទ្ធិពីមជ្ឈមណ្ឌលតេស្តផ្លូវការរបស់ IELTS កម្ពុជា។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៅ IELTS កម្ពុជា មានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយដែលបានស្វាគមន៍សាលា Singapore (Cambodia) International Academy ក្នុងនាមជាកន្លែងប្រលងតេស្ត IELTS តាមរយៈកម្មវិធីសម្ព័ន្ធ IELTS ជាសកល”។ អនុស្សារណៈនេះឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែច្រើនឡើងអំពីសារៈសំខាន់នៃការចង្អុលបង្ហាញសមត្ថភាពភាសាអង់គ្លេសសម្រាប់ការសិក្សា និងអាជីពនៅស្ថាប័នអប់រំឈានមុខគេនៅកម្ពុជា។ យើងទន្ទឹងរងចាំធ្វើការជាមួយសាលា Singapore (Cambodia) International Academy ដើម្បីបង្កើនចំនួនសិស្សនិស្សិតដែលប្រលងតេស្ត IELTS។
អនុស្សរណៈនៃការយោគយល់នេះអនុញ្ញាតឱ្យសិស្សសាលា SCIA ធ្វើតេស្ត IELTS ដោយផ្ទាល់នៅក្នុងសាលា SCIA។ ផ្អែកលើទំនាក់ទំនងយ៉ាងជិតស្និទជាមួយវិទ្យាស្ថាន Singapore Institute of Management (SIM) និងស្ថាប័នឧត្តមសិក្សាផ្សេងៗទៀតនៅប្រទេសសិង្ហបុរី សាលា SCIA ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើជំនាញភាសាអង់គ្លេសចំពោះសិស្សរបស់ពួកយើង ដើម្បីអោយសិស្សបំពេញបានទៅតាមតម្រូវការស្តង់ដាការអប់រំ។
“នៅ SCIA សិស្សរបស់យើងប្រាថ្នាចង់បន្តការសិក្សា និងធ្វើការនៅបរទេស។ ហេតុដូចនេះហើយ យើងចង់ផ្តល់ការបណ្តុះបណ្តាលត្រៀមប្រលងតេស្ត IELTS និងផ្តល់ឱកាសដល់សិស្សរបស់យើងក្នុងការហ្វឹកហាត់ការអាន សរសេរ ស្តាប់ និងនិយាយ ដើម្បីឱ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់នៅពេលពួកគេសិក្សានិង / ឬធ្វើការនៅក្នុងបរិយាកាសដែលតម្រូវអោយនិយាយភាសាអង់គ្លេសនៅបរទេស"។
ការធ្វើបានពិន្ទុល្អនៅក្នុងតេស្ត IELTS ដែលជាការប្រលងភាសាអង់គ្លេសដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយបំផុតនៅលើពិភពលោក គឺជាការបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពកម្រិតភាសាអង់គ្លេសរបស់បុគ្គលម្នាក់ៗ” មតិរបស់អ្នកគ្រូ Ng Bee Sun នាយកផ្នែកកម្មវិធីសិក្សាក្រៅម៉ោង និងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ៕