• 2021-03-21 03:27:37
  • ការអប់រំ

សាលាវត្តបូព៌ នៅតែឈរលំដាប់លេខ១ ទូទាំងប្រទេស វិន័យ សណ្ដាប់ធ្នាប់ល្បីរន្ទឺដល់ថៃ

  • 2021-03-21 03:27:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើនិយាយដល់សាលាបឋមសិក្សាមួយនៅខេត្តសៀមរាប ដែលមានឈ្មោះថា សាលាបឋមសិក្សាវត្តបូព៌ នោះគ្រប់គ្នាប្រាកដជាស្គាល់ច្បាស់ មិនថាអ្នកនៅតាមបណ្តាខេត្តរឺអ្នកនៅភ្នំពេញនោះទេ សុទ្ធតែបានស្គាល់ហើយចាប់អារម្មណ៏សាលានេះខ្លាំងណាស់ ព្រោះសាលានោះ ត្រូវបានចាត់ទុកជាសាលា ដែលមានសណ្ដាប់ធ្នាប់ និងវិន័យល្អជាងគេ មិនត្រឹមតែប៉ុណ្ណោះ ទទួលបានការវាយតម្លៃកម្រិតស្ដង់ដារខ្ពស់ ប្រចាំប្រទេសទៀតផង ។

តាមរយៈ លោក ពឹង គិមឆេន នាយកសាលាបឋមសិក្សាវត្តបូព៌ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា ទម្រាំតែអាចធ្វើឲ្យសាលាមានដំណើរការល្អប្រសើរ រហូតមកដល់ពេលបច្ចុប្បន្ន លោកត្រូវជួបប្រទះព្យុះធំៗជាច្រើន ហើយក៏បានធ្វើកំណែទម្រង់ជាច្រើន ជាពិសេសផ្ដោតទៅលើសណ្ដាប់ធ្នាប់ វិន័យ និងចក្ខុវិស័យសំខាន់ៗរបស់សាលាបឋមសិក្សានេះ។

បើក្រឡេកពីបណ្តាប្រទេសជិតខាងកម្ពុជាយើងវិញ ដោយមើលឃើញពីភាពល្បីល្បាញខាងវិន័យ និងសណ្ដាប់ធ្នាប់ក្នុងសាលានេះ ក្នុងនោះមានប្រទេសថៃ បានបញ្ជូនក្រុមគ្រូបង្រៀនមកស្វែងយល់ពីវិស័យអប់រំនៅកម្ពុជាជាពិសេសសាលាបឋមសិក្សាវត្តបូព៌នេះតែម្តង ដោយផ្តោតទៅលើកត្តាសំខាន់ចំនួន៣៖

  • ទី១ គេចង់យល់ស៊ីជម្រៅពីប្រព័ន្ធអប់រំរបស់កម្ពុជា

  • ទី២ គេមកធ្វើទស្សនកិច្ចនៅសាលាបឋមសិក្សាវត្តបូព៌ ព្រោះគេតែងល្បីថាសាលានេះមានកម្រិតល្អថ្នាក់ជាតិ

  • ទី៣ គេមកស្វែងយល់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់សាលាផ្ទាល់តែម្ដង។

គួរបញ្ជាក់ផងដែរថា សាលាបឋមសិក្សាវត្តបូព៌ មានអគារសិក្សាចំនួន ១៤ ខ្នង ស្មើនឹង ៦០ បន្ទប់ រួមជាមួយនឹងគ្រូបង្រៀនសរុបចំនួន ១១៦ នាក់។ ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ សាលា មានសិស្សានុសិស្សចូលសិក្សាសរុបចំនួន ៦ ៣៧៦ នាក់ ស្រីចំនួន ៣ ០៧២៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់